ភាគទី២៣

1.5K 43 0
                                    

ស្ថានភាពកាន់តែក្តៅគគុក ស្របពេលដែលម្នាក់ៗនាំគ្នាបែកញើសជោកខ្លួនព្រោះតែភាគរយដែលអាចរកក្មេងតូចឃើញគឺមានតិចតួចបំផុត។

«សូមទោសដែលខ្ញុំជួយឯងមិនបានច្រើនជាងនេះ មីនហូ!»
ជេហា បង្ហាញទឹកមុខក្រៀមក្រំព្រោះអ្វីដែលគេអាចធ្វើបានគឺមានត្រឹមតែប៉ុណ្ណឹង។

«មិនអីទេ! អរគុណឯងហើយដែលបានជួយ!!!» មីនហូ តបទទួលមុននឹងនិយាយកុំឲ្យមិត្តគិតច្រើនពីសមត្ថភាពរបស់ខ្លួនឯង ព្រោះរឿងនេះមិនមែនជាតូច តាមដែលមើលក្នុងកាមេរ៉ាសុវត្ថិភាព អ្នកដែលចាប់ យ៉េប៊ីន ទៅនោះហាក់ដូចជាមានបំណងរួចជាស្រេចទៅហើយ មូលហេតុមកពីអ្វីនោះគេមិនទាន់ដឹងនៅឡើយទេ តែតាមរយៈការបញ្ជាក់របស់ ជេហា ករណីរបស់ យ៉េប៊ីន គឺជាការចាប់ជំរិតក្នុងគោលបំណងអ្វីម៉្យាងដែលមិនមែនជាការជួញដូរក្មេងនោះទេ វាអាជាការចាប់ជំរិតដើម្បីគម្រាមយកប្រាក់ ហើយបើបែបនោះមែន ក្នុងរយៈពេល៥ទៅ៦ម៉ោងក្រោយ ពួកវាអាចនឹងខលមកនិយាយរឿងដោះដូរប្រាក់និងមនុស្សជាមិនខាន។

«និយាយអីចឹង! អ្នកទាំងពីរធ្លាប់មានទំនាស់ជាមួយអ្នកណាដែលទេ?»

«គ្មានទេ! ឯងសួរធ្វើអី?» មីនហូ ឆ្ងល់នឹងសំនួររបស់មិត្ត។

«មានរឿងមួយដែលខ្ញុំមិនអស់ចិត្ត!»

«រឿងអ្វីដែរទៅ?» យូអា ដែលអង្គុយស្ងាត់យូរក៏សួរឡើង។

«អ្នកនាងនិយាយប្រាប់ខ្ញុំ ពេលដែលអ្នកនាងបាត់កូនស្រីគឺអំឡុងពេលដែលមានស្រ្តីម្នាក់ស្រែកឆោឡាថាឲ្យជួយចាប់ចោរមែនទេ?»

«មែនហើយ!» នាងងក់ក្បាលយល់ស្រប។

«ក្នុងស្ថានភាពពេលនោះធ្វើឲ្យអ្នកនាងដាក់អារម្មណ៍លើហេតុការណ៍នោះមួយសន្ទុះធំទើបអ្នកនាងមិនបានសង្កេតថាអ្នកនាងបានពន្លែងដៃកូនស្រី ត្រូវទេ?»

«ត្រូវហើយ!»

«ខ្ញុំគិតថាពួកគេអាចជាក្រុមតែមួយ!»

«ឯងប្រាកដហើយមែនទេ?»លើកនេះ មីនហូ ជាអ្នករវិញម្តង។

«នេះជាទិកនិកដែលប្រើសម្រាប់បង្វែរចំណាប់អារម្មណ៍របស់មនុស្ស ភាគច្រើនអ្នកដែលចាញ់ក្នុងកលនេះគឺជាមនុស្សដែលមានស្មារតីទន់ខ្សោយ!»

ខ្នោះស្នេហ៍ចំណងអាពាហ៍ពិពាហ៍Where stories live. Discover now