ភាគទី២៩

1.4K 28 0
                                    

«លែងខ្ញុំ ភ្លាម!!!»

«ខ្ញុំលែងនាងបាន តែនាងគ្មានផ្លូវអាចចេញពីបន្ទប់នេះបានទេ!!» និយាយចប់គេក៏ពន្លែងរាងស្តើងឲ្យមានសេរីភាព ដោយភ្លេចគិតថា នាងអាចនឹងមានឱកាសធ្វើរឿងខ្លះដែលហួសពីការស្មានរបស់គេ។ ក្រោយពេលគេលែងដៃចេញពីនាងភ្លាម ស្រីស្រស់ក៏ឈោងដៃយកកាំបិតចិតផ្លែឈើដែលដាក់នៅលើតុ បម្រុងនឹងចាក់រាងមាំពីក្រោយ តែ ហាន់សេ រហ័សជាង លូកចាប់ដៃនាងបានមុន ប៉ុន្តែមិនបានប្រយ័ត្នក៏ចាប់ប៉ះមុខកាំបិតធ្វើឲ្យដៃរបស់គេហូរឈាមមិនឈប់។ ពេលឃើញបែបនេះ យូអា បែរជាធ្វើអ្វីមិនត្រូវបានត្រឹមតែឈរស្លឺមួយកន្លែង មិនដឹងថាចាត់ចែងស្ថានការណ៍នៅចំពោះមុខយ៉ាងម៉េចល្អ។ ហាន់សេ មិនបង្ហាញទឹកមុខឈឺចាប់អ្វីទាំងអស់ ឆ្លៀតពេលដែល នាងកំពុងតែភ្លឹកគេក៏កន្ត្រាក់កាំបិតបោះទៅម្ខាងហើយអូសរាងស្តើងទៅក្បែរគ្រែ លូកយកខ្សែក្នុងថតតុចងដៃជើងស្រីស្រស់ជាប់នឹងជើងគ្រែទាំងហូរឈាមកក្លាក់ស្រក់តាមដើមដៃ។

«ធ្វើស្អីហ្នឹង?»

«នៅមានមុខមកសួរទៀតឬ? ស្រីជើងល្អ!!! នាងហ៊ានខ្លាំងណាស់ដែលអាចលើកដៃធ្វើបែបនេះ»

«លែងខ្ញុំ!!!»

«បើស្រាយចំណងនេះបានក៏ចេញចុះ!!! តែបើធ្វើមិនបាននាងនឹងចប់ជាមួយខ្ញុំយប់នេះមិនខាន!!!»
និយាយចប់ត្រឹមនេះរាងខ្ពស់ក៏ដើរចេញពីបន្ទប់បាត់ហើយ
បិទទ្វារគ្រាំង ដើរចុះមកខាងក្រោមវិញ រួមនឹងឈាមដែលស្រក់តក់ៗមិនឈប់។ អ្នកបម្រើឃើញមិនស្រួលក៍រហ័សសួរនាំចៅហ្វាយទាំងរដាក់រដុប។

«លោកប្រុស! ដៃលោកប្រុសកើតអីបានជាឈាមហូរដល់ថ្នាក់នេះ?»

«គ្មានអីទេ! តែនាងជួយយកប្រអប់ថ្នាំទៅទុកក្នុងបន្ទប់សិក្សារបស់ខ្ញុំផង»

«ចាស៎ លោកប្រុស!» នាងរហ័សតបទទួលហើយរត់ប្រុយទៅយករបស់ដែលចៅហ្វាយបញ្ជា។

ហាន់សេ ដកដង្ហើមធំច្រើនដង បិទភ្នែកម្ខាងដោយសារថ្នាំលាងរបួសដែលគេកំពុងតែលាបខ្លួនឯងថ្នមៗយ៉ាងពិបាក ព្រោះតែមិនចង់ឲ្យអ្នកណាឈឺឆ្អាលនឹងរឿងគេទើបគេត្រូវធ្វើដោយខ្លួនឯងបែបនេះ។
....

ខ្នោះស្នេហ៍ចំណងអាពាហ៍ពិពាហ៍Where stories live. Discover now