អ្វីដែល ស៊ូយ៉ុង និយាយគឺជាការពិត នាងជាមនុស្សដែលចេះសន្សំសំចៃតាំងពីក្មេង ព្រោះនាងជាកូនកំព្រាម្តាយ ចំនែកឪពុករបស់នាងរស់នៅឯប៊ូសានជាមួយម្តាយចុងរបស់នាង។ នាងចំណាយពេល១ថ្ងៃរៀងរាល់មួយខែម្តងទៅសួរសុខទុក្ខឪពុកនិងម្តាយចុង ថែមទាំងផ្តល់ជាលុយកាក់មួយចំនួនដល់អ្នកមានគុណទាំងពីរយ៉ាងទៀងទាត់។ ជាភ័ព្វសំណាង ម្តាយចុងរបស់នាងជាមនុស្សមានសន្តានចិត្តល្អទើបនាងចុះសម្រុងនឹងគាត់ដូចម្តាយកូនគ្នាបង្កើត។
«អូខេៗ ឈប់និយាយរឿងនេះសិនទៅ ជិតដល់ពេលថតហើយ ឆាប់ទៅប្តូរឈុតត្រៀម មុនពេលជាងថតមកតឿនបងម្តងទៀត!» ខេត ប្តូរប្រធានបទហើយបង្វិលខ្លួនចេញទៅក្រៅទុកឲ្យ ស៊ូយ៉ុងមានឱកាសប្តូរខោអាវសំរាប់ថតសូរ៍ទី២។
ប្រមាណជា៥នាទីក្រោយមករាងស្អាតក៏ដើរចេញមករួមគ្នាជាមួយនឹង ខេត។ ស៊ូយ៉ុង រាងសំលែកចិត្តបន្តិចព្រោះពេលមកដល់ជិតទីតាំងថត ស្រាប់តែមនុស្សម្នានាំគ្នាឆោឡោ ថែមទាំងមានឡានសង្គ្រោះបន្ទាន់ឈប់នៅទីនោះទៀតផង។
«មានរឿងអីកើតឡើងហ្នឹង បងខេត?»
«ចាំបងទៅសួរគេសិន» និយាយចប់ ខេត រត់យ៉ាងលឿនដើម្បីទៅសួរនាំពីរឿងហេតុដែលកើតឡើង។ ពេលបានដំណឹងហើយ នាងក៏រត់ត្រហេបត្រហបទៅរក ស៊ូយ៉ុងដែលនៅមិនឆ្ងាយពីកន្លែងថតប៉ុន្មាន។
«ម៉ូឌែលប្រុសដែលត្រូវថតសូរ៍ទីពីរនេះជាមួយអូន ពេលនេះត្រូវបញ្ជូនទៅមន្ទីរពេទ្យបាត់ហើយ!»
«ហាស៎!!!បានអ្នកណាថតជាមួយខ្ញុំទៅ បងខេត»
«កុំភ័យមើលអូន មានអ្នកជំនួសហើយ ល្បីថាសង្ហារខាបព្រលឹងទៀតផង បែបនេះបងត្រូវទៅមើលដោយផ្ទាល់ភ្នែកហើយទើបបាន» ខេត ទាញកញ្ចក់ក្នុងកាបូប មុននឹងលាបក្រែមលិឍចុះលិឍឡើងថែមទាំងឆ្លៀតតប់ម្សៅពីលើមុខប៉ោងៗរបស់ខ្លួនមួយជាន់ទៀត ឃើញហើយគួរឲ្យខ្លាចមិនស្ទើរទេ។
«មើលមកបងមើល៎ យ៉ាងម៉េចដែរ?»
«បងខេត!» ស៊ូយ៉ុង ធ្វើមុខជូរដាក់ អ្នកចាត់ការ ទាំងក្នក់ក្នាញ់។
«អូខេៗ តោះទៅថតវិញ» ខេត លើកដៃចុះចាញ់ ពេលឃើញ ជាងថតបក់ដៃល្វើយៗហៅពួកនាង។
YOU ARE READING
ខ្នោះស្នេហ៍ចំណងអាពាហ៍ពិពាហ៍
Romanceព្រោះតែស្ថានភាពក្រុមហ៊ុនជួបវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរ ទើបជម្រុញឲ្យអ្នកទាំងពីរត្រូវរៀបការ នឹងរួមរស់ជាមួយគ្នាក្នុងដំបូលផ្ទះតែមួយ។ ហាន់សេ & យូអា