Now there's nothing to chew
You can try like chewing gum that lost
its flavor But your jaw will go out
So stick your chin to your chest, hurry
Nod your head, everybody bounce
I'm sick of them puss
Puss puss
B.tch you a freaking puss puss ×2យូអា អង្គុយក្នុងក្លឹបផឹកស្រាទាំងដែលនាងមិនធ្លាប់មកកន្លែងបែបនេះសូម្បីតែម្តងក្នុងជីវិត តែសម្រាប់ថ្ងៃនេះគឺមិនមែន នាងចង់បំភ្លេចទុក្ខ ទោះត្រឹមរយៈពេលខ្លីក៏អស់ចិត្ត។ ដៃស្រឡូនអង្រួនកែវស្រាក្នុងដៃ ដោយអារម្មណ៏ល្អ កាលពីមុននាងតែងតែគិតថាអ្នកដែលយកស្រាជាមិត្តគឺជារឿងល្ងង់ខ្លៅបំផុត ប៉ុន្តែឥលូវនាងក៏ប្រហែលជាម្នាក់ក្នុងចំណោមអ្នកទាំងអស់នោះដែលយកស្រាជាមិត្តផឹកបំបាត់ទុក្ខកង្វល់។ ពេលស្រាចូលទៅក្នុងពោះក៏មិនមែនជារឿងអាក្រក់អីប៉ុន្មាន ផ្ទុយទៅវិញវាបែរជាធ្វើឲ្យនាងខួរក្បាលរបស់នាងទទេរស្អាត ហើយសម្លេងបទចម្រៀងញាក់ៗក៏ទាក់ទាញអារម្មណ៍របស់នាងឲ្យបោះជំហានចូលក្នុងហ្វូងមនុស្សជាច្រើនដែលកំពុងនាំគ្នាគ្រលែងខ្លួនតាមចង្វាក់ភ្លេង។ នេះជាលើកតំបូងរបស់នាងដែលឈានជើងចូលទីនេះ តែមិនបានមានន័យថានាងគ្មានបទពិសោធន៍ឡើយ គ្រាន់តែនាងឈានជើងចូលទៅភ្លាម ខ្សែភ្នែកប្រុសៗរាប់រយគូរសម្លឹងមើលនាងតាំងពីលើដល់ក្រោម មុននឹងឈររាំក្បែរកៀកៗនឹងនាង ដោយមានបំណងកេងចំណេញ ចំនែកនាងគិតតែពីរាំសប្បាយតាមភ្លេង ណាមួយអាការៈស្រវឹងស្រឿងៗធ្វើឲ្យនាងមិនបានគិតអីច្រើនក្រៅពីរាំមួយមុខ រហូតទាល់តែចង្កេះតូចរបស់នាងត្រូវក្រសោបដោយដៃមាំអ្នកណាម្នាក់ពីក្រោយទើបនាងបង្វិលខ្លួនរកជនដៃដល់ដែលហ៊ានប៉ះពាល់នាងពេលនាងភ្លេចខ្លួនបែបនេះ។
«សួស្តី ស្រីស្អាត!»
«ឆាប់លែងដៃចេញពីខ្លួនខ្ញុំភ្លាម!»
«ខ្ញុំចាប់អារម្មណ៍អ្នកនាង!»
«សុំទោស តែលោកមិនមែនជាប្រុសដែលខ្ញុំចាប់អារម្មណ៍ទេ»
«ខ្ញុំមិនចាប់អារម្មណ៍នឹងស្រីដែលចាប់អារម្មណ៍ខ្ញុំទេ តែខ្ញុំចាប់អារម្មណ៍ចំពោះស្រីដែលមិនចាប់អារម្មណ៍ខ្ញុំតែប៉ុណ្ណោះ!»
«អីចឹងខ្ញុំក៏ចាប់អារម្មណ៍លោកដែរ!»
«យឺតពេលហើយស្រីស្អាត» ចប់សម្តីរបស់គេភ្លាមបបូរមាត់ស្អាតក៏ត្រូវគេគ្រប់គ្រងយ៉ាងឆាប់ហ័ស យូអា ព្យាយាមប្រកែក តែគេមិនព្រមលែងនាងទៅងាយ រហូតនាងត្រូវគេគ្រប់គ្រងអស់រយៈពេលយ៉ាងយូរទម្រាំគេដកមាត់ចេញ តែដៃនៅតែក្រសោបចង្កេះនាងណែនមិនព្រមលែងទាល់តែសោះ។
YOU ARE READING
ខ្នោះស្នេហ៍ចំណងអាពាហ៍ពិពាហ៍
Roman d'amourព្រោះតែស្ថានភាពក្រុមហ៊ុនជួបវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរ ទើបជម្រុញឲ្យអ្នកទាំងពីរត្រូវរៀបការ នឹងរួមរស់ជាមួយគ្នាក្នុងដំបូលផ្ទះតែមួយ។ ហាន់សេ & យូអា