ភាគទី២១

2K 46 0
                                    

«អូហូ! យ៉េប៊ីន របស់ប៉ា! កូនមកលួចញាំអីជាមួយម៉ាក់ដោយមិនប្រាប់ប៉ាមែនទេ?» មីនហូ លើកពរកូនស្រី ហើយក៏ឱនថើបថ្ពាល់
ទន់ៗរបស់នាងតូចជាច្រើនខ្សឺត។

«កូនមិនបានលួចមកទេ គឺម៉ាក់ៗជាអ្នកនាំកូនមកទេតើ»

«យ៉េប៊ីន! កូនចេះកុហកបែបនេះតាំងពីពេលណា អ្នកណាជាអ្នកបង្រៀនកូនអ្ហាស៎»

«កូនមិនបានកុហកទេ! ម៉ាក់ៗនាំកូនមកពិតមែន បើលោកប៉ាមិនជឿសួរអ៊ំម្ចាស់ហាងបាន! គាត់បានឃើញម៉ាក់ៗកាន់ដៃកូនចូលហាងនេះ»

«បានហើយ! ពីរនាក់ម៉ាក់កូនចេះឈ្លោះគ្នាទៅកើត យ៉េប៊ីន និយាយត្រូវហើយ យូអា! អូនជាអ្នកនាំនាងមកពិតមែន បើមិនអីចឹង អូនគិតថាកូនស្រីយើងនឹងដើរមកដោយខ្លួនឯងឬ?»

«តែ យ៉េប៊ីន ជាអ្នកបបួលអូនមុនទេ!»

«កូនមាននិយាយថាម៉ាក់ៗជាអ្នកបបួលឯណា កូននិយាយថាម៉ាក់ៗជាអ្នកនាំកូនមកទេតើ»

«កូនក្បាលខូច! កូនឯងនេះល្បិចច្រើនណាស់ កាត់តាមប៉ាគ្មានខុស!» យូអា និយាយដោយមិនចាប់អារម្មណ៍សង្កេតទឹកមុខខុសប្រក្រតីរបស់ មីនហូ ដែលសម្លឹងមកនាង។

«តោះ យូអា! បងជូនអូននិងកូនទៅផ្ទះ បងមានការបន្ទាន់នៅមន្ទីរពេទ្យ!»

«បើបងប្រញាប់បងអាចទៅមុនបាន! អូនចង់ដើរលេងមួយភ្លែតសិន យូរៗបានចេញមកក្រៅម្តង ណាមួយអូនក៏ចង់ទៅស៊បភីជាមួយនឹង យ៉េប៊ីន ដែរ»

«អូខេ! តាមមចិត្តអូន!! រួចរាល់ពេលណាខលមកបងណា៎ បងនឹងមកទទួលអូន»

«អ្ហឺម..អូនដឹងហើយ»

«បាយៗ ប៉ាៗ» យ៉េបីន និង យូអា លើកដៃគ្រវីចុះឡើងហើយក៏ឈរមើល មីនហូ ដើរចេញទៅផុតទើបពួកនាងបណ្តើរគ្នាទៅហាងលក់សំលៀកពាក់ល្បីមួយដែលនៅមិនឆ្ងាយពីទីនោះប៉ុន្មាន។

«យ៉េប៊ីនអា៎!! មើលមកម៉ាក់មើល៎យ៉ាងម៉េចដែរ?» នាងសួរកូនស្រីដែលកំពុងឈ្ងោកមុខសំលឹងមើលទូរស័ព្ទមិនព្រិច ឲ្យងាកមកចាប់អារម្មណ៍នឹងខោអាវដែលជាប់នឹងខ្លួនរបស់នាង តែចម្លើយរបស់កូនស្រីសំណព្វបែរជាធ្វើឲ្យនាងចំហរមាត់ធ្លុងទៅវិញ។

ខ្នោះស្នេហ៍ចំណងអាពាហ៍ពិពាហ៍Where stories live. Discover now