ភាគទី៣0

1.5K 40 0
                                    

មីនហូ សម្លឹងមើលផ្ទៃមេឃខៀវស្រងាត់ តែរស្មីព្រះអាទិត្យចាំងប៉ះនឹងកែវភ្នែកខ្មៅនិល ធ្វើឲ្យគេត្រូវលើកយកវែនតាខ្មៅមកពាក់ហើយពោលតិចៗនៅគែមមាត់។

«ឲ្យបងទៅរកអូននៅឯណាទៅ? បើសេអ៊ូលធំដល់ថ្នាក់នេះនោះ?» បន្ទាប់ពីនិយាយចប់ ដៃធំអូសវ៉ាលីតម្រង់ទៅរកតាក់ស៊ីដែលចតចាំនៅច្រកមុខព្រលានយន្តហោះ អ៊ីនឆន់។ គេមកវិញហើយ ហើយការមកវិញលើកនេះមានរឿងច្រើនណាស់ដែលគេត្រូវប្រឈមមុខដោះស្រាយ។ មីនហូ បានព្យួរការងារនៅកាណាដាមុនថ្ងៃកំណត់ ព្រោះតែក្នុងចិត្តបារម្ភពីរង្វង់មុខស្រទន់ដែលគេតែងតែនឹកនាគ្រប់ពេល នៅមានកូនស្រីសំណព្វរបស់គេទៀត បែបនេះតើឲ្យគេរស់នៅមានក្តីសុខយ៉ាងម៉េចទៅ បើមនុស្សសំខាន់ទាំងទ្វេបាត់ទៅទាំងព្រមគ្នា ហើយ យូអា ក៏មិនបានខលប្រាប់ដំណឹងអីសោះតាំងពីថ្ងៃចាកចេញ ចំនែកគេក៏មិនដឹងទាក់ទងនាងតាមណាទៀត មានតែព្រួយបារម្ភពីចម្ងាយរហូតធ្វើឲ្យគេត្រូវរូតរះត្រលប់មកទឹកដីកំណើត មកយកបេះដូងរបស់គេទៅជាមួយវិញ។
...
«អាហាររបស់នាង!» ហាន់សេ ដាក់ចានបាយក្បែរខ្លួនរាងស្តើងហើយដៀងភ្នែកសម្លក់ធ្វើមុខកាចដាក់នាង។

«លោកគិតថាខ្ញុំញាំចូលឬ?»

«ចាំខ្ញុំស្រាយចំណងអោយនាងចុះ»

«មិនចាំបាច់មកធ្វើល្អជាមួយខ្ញុំទេ!! សារជាតិមនុស្សដូចជាលោ
កទោះជាចង់ក្លាយជាមនុស្សល្អក៏មិនអាចទៅរួចដែរ»

«នៅមានមុខមកដៀលខ្ញុំទៀតអ្ហ៎? នាងវិសតែសម្លាប់ខ្ញុំបាត់ទៅហើយ ដឹងទេ!!!»

«ចុះទង្វើរដែលលោកធ្វើដាក់ខ្ញុំមិនហៅថាការសម្លាប់ទេឬ? លោកមិនត្រឹមតែសម្លាប់រាងកាយខ្ញុំទេ លោកថែមទាំងសម្លាប់ផ្លូវចិត្តរបស់ខ្ញុំទៀតផង លោកគិតថារបួសត្រឹមតែប៉ុណ្ណឹងអាចប៉ះប៉ូវទង្វើរកខ្វក់របស់លោកបានអីចឹងឬ? ខ្ញុំប្រាប់លោកទៅចុះ ទោះជាលោកងាប់នៅចំពោះមុខខ្ញុំក៏ខ្ញុំមិនលើកលែងទោសឲ្យលោកដែរ!!!»

ប្រាវ!!

ហាន់សេ គ្រវាសចានបាយខ្ទាតបែកខ្ចាយ ហើយប្រើដៃទាំងពីរច្របាច់ស្មារតូចមួយទំហឹងដែលសម្តីថ្លោសដាក់គេអម្បាញ់មិញពោលពេញដោយភ្លើងកំហឹង។

ខ្នោះស្នេហ៍ចំណងអាពាហ៍ពិពាហ៍Where stories live. Discover now