(អូខេ!! សំណើរទី១របស់ខ្ញុំគឺ ហាមតេប្តឹងប៉ូលីស បើមិនអីចឹងខ្ញុំមិនទទួលខុសត្រូវចំពោះការបាត់បងកូនស្រីរបស់នាងឡើយ នាងដឹងហើយមិនអីចឹងថាខ្ញុំមិនខ្លាចជាប់គុក!!! ចំណែកសំណើរទី២ ខ្ញុំនឹងនិយាយប្រាប់នាងនៅពេលនាងត្រលប់មកប្រទេសកូរ៉េវិញ!! យ៉ាងម៉េចដែរ សំណើរតិចតួចប៉ុណ្ណឹង ធ្វើបានទេ?)(បាន! ខ្ញុំធ្វើបាន!!!) នាងឆ្លើយតបទៅវិញយ៉ាងលឿនដោយគ្មានស្ទាក់ស្ទើរព្រោះតែបារម្ភពីសុវត្ថិភាពកូនស្រី។
បន្ទាប់ពី ចុងខ្សែម្ខាងទៀតដាក់ទូរស័ព្ទចុះ នាងដើរយ៉ាងលឿនទៅបន្ទប់របស់នាងហើយរៀបចប់របស់របរញាត់ក្នុងវ៉ាលី ព្រមទាំងខលទៅកក់សំបុត្រយន្តហោះចេញដំណើរទាំងយប់ ដោយទុកតែណូតតូចមួយលើតុបាយ ព្រោះតែការចេញនេះវាទាន់ហន់ពេក ទើបនាងបានត្រឹមតែសរសេរក្នុងណូតអោយ មីនហូ ទៅតាមក្រោយប៉ុណ្ណោះ។ នាងមិនចង់រំខាន មីនហូ ច្រើនពេកទេ ព្រោះគេមានរឿងចាំបាច់នៅទីនេះត្រូវធ្វើមិនទាន់ដោះស្រាយរួច បើនាងនៅចាំអាចនឹងពន្យារពេលដល់ពីរសប្តាហ៍ក្រោយឯណោះ។
នាងបោះជំហានចេញពីផ្ទះដ៏កក់ក្តៅឆ្ពោះទៅអាកាសយានដ្ឋានដោយជិះតាក់ស៊ីដែលនៅក្បែរៗនោះ។ ប្រើពេលមិនយូរប៉ុន្មានឡានក៏ឈប់មកដល់គោលដៅ រាងស្តើងដើរអូសវ៉ាលីចូលទៅខាងក្នុងកន្លែងត្រួត ពិនិត្យ មុននឹងឡើងទៅលើយន្តហោះរង់ចាំដល់ពេលចាកចេញ។
យ៉េប៊ីន ភ្ញាក់ឡើងឃើញខ្លួនឯងនៅលើគ្រែធំពុំមានម្តាយនៅគេងក្បែរដូចរាល់ដងក៏ស្រែកយំផ្អើលផ្ទះ រហូតលឺដល់បន្ទប់របស់ វូប៊ីន ដែលនៅទល់មុខនោះ។
«ម៉ាក់ៗ ហ៊ឺៗៗហ៊ឺៗៗហ៊ឺៗ ខ្ញុំចង់ទៅជួបម៉ាក់ៗប៉ាៗ យ៉េប៊ីន ចង់ជួបម៉ាក់ៗ ហ៊ឺៗៗ ហ៊ឺៗៗ»
«ហេតុអីក៏ថ្លង់យ៉ាងនេះ!!! អ្នកបម្រើទៅណាអស់ហើយ? មិនចេះមើលក្មេងទេឬយ៉ាងម៉េច!!» ហាន់សេ ដើរចេញពីបន្ទប់ទាំងសក់សើងម៉ើងស្រែករកមើលអ្នកមើលថែក្មេងដែលគេជួលមកឲ្យមើលខុសត្រូវក្មេងតូច ដែលមិនដឹងថាពេលនេះនៅឯណា។
«ចាស៎! ចៅហ្វាយ»
«ក្មេងក្នុងបន្ទប់នោះ! ឆាប់ទៅធ្វើឲ្យនាងឈប់យំភ្លាមទៅ!!!»
YOU ARE READING
ខ្នោះស្នេហ៍ចំណងអាពាហ៍ពិពាហ៍
Romanceព្រោះតែស្ថានភាពក្រុមហ៊ុនជួបវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរ ទើបជម្រុញឲ្យអ្នកទាំងពីរត្រូវរៀបការ នឹងរួមរស់ជាមួយគ្នាក្នុងដំបូលផ្ទះតែមួយ។ ហាន់សេ & យូអា