ភាគទី៣២

1.4K 31 0
                                    

«យេៗ បានទៅផ្ទះហើយ!!» នាងតូចងើបឈរលោតចុះឡើងពេញលើពូកយ៉ាងសប្បាយចិត្ត ខុសពីម្តាយដែលប្រឹងបិទបាំងអារម្មណ៍ក្រៀមក្រំចំពោះមុខកូនស្រី។

«តោះ កូនស្រី!» នាងកាន់ដៃក្មេងតូចចុះទៅខាងក្រោមបម្រុងចាកចេញពីផ្ទះនេះតែអ្នកយាមបែរជាមិនឲ្យនាងចាកចេញទៅវិញ។

«ឆាប់បើកទ្វារ! ខ្ញុំត្រូវការចេញពីទីនេះ!!!»

«មិនបានទេ អ្នកនាង! បើគ្មានបញ្ជាពីចៅហ្វាយខ្ញុំមិនអាចឲ្យអ្នកនាងទៅបានឡើយ»

«គេអនុញ្ញាតហើយ! ឆាប់បើកទ្វារទៅ»

«តែខ្ញុំមិនទាន់បានលឺចៅហ្វាយអនុញ្ញាតនៅឡើយទេ»

«គេប្រាប់ខ្ញុំ!»

«ខ្ញុំមិនអាចជឿសម្តីរបស់អ្នកនាងនោះទេ អញ្ជើញអ្នកនាងត្រលប់ទៅសម្រាកក្នុងបន្ទប់សិនចុះ»

ស្រីស្រស់ ខ្ជិលតវ៉ាច្រើនក៏ឡើងទៅខាងលើវិញដោយទុកកូនស្រីឲ្យនៅជាមួយ អារីន ហើយនាងក៏បើកទ្វារបន្ទប់របស់ ហាន់សេ និយាយគ្នាឲ្យដឹងសខ្មៅម្តង។

«ឆាប់ប្រាប់អ្នកយាមឲ្យបើកទ្វារឲ្យខ្ញុំភ្លាម!!» ពេលចូលដល់ខាងក្នុងនាងក៏ត្រូវជ្រួញចិញ្ចើម ព្រោះមុននេះគេនៅជាមួយស្រីម្នាក់តែពេលនេះ ឃើញតែគេម្នាក់ឯងអង្គុយចំហៀងគ្រែទាំងសភាពងងឹតស្លុប។ នាងលូកដៃបម្រុងនឹងបើកភ្លើងតែសម្លេងគ្រលរនិយាយជ្រែកកាត់មុន។

«កុំបើក...»

«ខ្ញុំមិនចង់ខាតពេលទៀតទេ ឆាប់ខលប្រាប់អ្នកយាមភ្លាម!!»

«កុំទៅបានទេ?»

«លោកនិយាយស្អី?» ដោយសារតែសម្លេងគេក្ងួរៗ ទើបនាងស្តាប់មិនបាន ក៏សួរបញ្ជាក់ម្តងទៀត។

«ស..សុំទោស»

«ខ្ញុំមិនខ្វល់ថាលោកនិយាយស្អីទេ សំខាន់ខ្ញុំត្រូវការចេញពីទីនេះ!!!» ព្រោះតែស្តាប់សម្តីគេមិនបានធ្វើឲ្យនាងត្រូវស្រែកខ្លាំងតបទៅវិញ នាងមិនចង់ហូរទឹកភ្នែកចំពោះមុខគេទេ នាងព្យាយាមឃាត់ខ្លួនឯងយ៉ាងអស់ពីសមត្ថភាព ព្រោះមិនចង់ឲ្យចិត្តវិលវល់ជាងនេះ។

(បើកទ្វារឲ្យនាងទៅ!) ដៃធំចាប់កាន់ទូរស័ព្ទខលទៅកូនចៅនៅខាងក្រោមហើយចេញបញ្ជាទាំងសម្លេងខ្សាវៗ

ខ្នោះស្នេហ៍ចំណងអាពាហ៍ពិពាហ៍Where stories live. Discover now