ហាន់សេ ឈរសម្លឹងអាគារខ្ពស់ នឹកគិតដល់សម្តីរបស់ យូអា ជាច្រើនលើកច្រើនសារ និងទង្វើរដែលគេធ្វើដាក់នាងកន្លងមក ក៏គិតថាសាកសមហើយដែលនាងមិនព្រមអភ័យទោសអោយខ្លួន។ ដៃក្រាស់លូកទូរស័ព្ទដៃចេញពីហោប៉ៅ រួចចុចទៅលេខមនុស្សដែលគេចង់លឺសម្លេងបំផុតនៅពេលនេះ។
(អរគុណដែលព្រមលើកទូរស័ព្ទបង!)
(បើដឹងថាជាលោកខ្ញុំក៏មិនទទួលដែរ!) ខ្សែម្ខាងនិយាយទាំងសោះកក្រោះ ហើយបម្រុងនឹងចុចផ្តាច់វិញ តែត្រូវសម្លេងគ្រលរ និយាយបង្អាក់
(កុំទាន់ដាក់ចុះ...បងសុំទោស យូអា... សង្ឃឹមថាប្រុសម្នាក់នោះមើលថែអូននិងកូនស្រីយើងបានល្អ...បងស្រលាញ់អូន) ដៃមាំចុចផ្តាច់ ទុកអោយរាងកាយស្តើងនៅក្នុងឈុតអ្នកជំងឺញ័រទ្រូងភ័យមួយរំពេច។
យូអា ព្យាយាមចុចទៅគេវិញជាច្រើនលើកតែមិនបានផល ខណៈពេលនោះក៏លឺសម្លេងចេចចាចរបស់គ្រូពេទ្យនិយាយពីរឿងមានមនុស្សមានបំណងលោតចុះពីលើមន្ទីរពេទ្យ។ គ្រាន់តែលឺភ្លាម យូអា ធ្លាក់ថ្លើមក្តុក ទាញសេរ៉ូមជាប់នឹងដៃចេញមួយទំហឹង រួចរត់យ៉ាងលឿនឡើងទៅលើដំបូលអាគារ។
រាងស្តើងទច់ង៉ក់ ពេលឃើញរាងធំបុរសដែលធ្លាប់ស្គាល់ឈរទ្រឹងលើទីខ្ពស់នៃដំបូល ហើយត្រៀមខ្លួននឹងលោតចុះគ្រប់ពេល។ សម្លេងស្រែកពីសម្ងាយរបស់អ្នកផងទាំងពួង ឃាត់គេកុំអោយលោតលឺរំពងពេញមន្ទីរពេទ្យ ខុសអីតែ យូអា ដែលសន្សឹមៗ ដើរទៅក្បែរគេ។
ផឹប!
«អូនឡើងមកធ្វើអី យូអា?» គេភ្នែកសភ្នែកក្រហម ភ្ញាក់ផ្អើលនឹងនារីជាទីស្រលាញ់ដែលមិនដឹងមកឡើងឈរក្បែរគេតាំងពីពេលណា ស្របពេលដែល យូអា សម្លឹងចូលជ្រៅក្នុងកែវភ្នែកដោយក្រសែភ្នែកស្មើររួចពោលតិចៗ
«មកលោតជាមួយលោក!»
«កុំណា៎...» គេហាមនាងទាំងភ័យ រុលខ្លួនសសៀៗទៅជិតនាង
«យ៉ាងម៉េច? លោកលោតបាន ខ្ញុំលោតមិនបាន?» នាងថយពីគេបន្តិច រួចប្រើសម្លេងកាចគំហកទៅគេ។
«បង...» គេរដេបដុបមិនដឹងថាត្រូវតបនាងយ៉ាងម៉េចសម។
«បើលោកលោត យ៉េប៊ីន និងកំព្រាឳពុក តែបើខ្ញុំលោតម្នាក់ទៀត នាងនឹងកំព្រាទាំងម្តាយទាំងឳពុក! ខ្ញុំស្លាប់ក៏ល្អដែរ ព្រោះមិនចាំបាច់កុហកកូនស្រីពីរឿងលោក!» នាងដកដង្ហើមពេញសួត ហើយធ្វើខ្លួនរួចរាល់ក្នុងការលោត។
YOU ARE READING
ខ្នោះស្នេហ៍ចំណងអាពាហ៍ពិពាហ៍
Romanceព្រោះតែស្ថានភាពក្រុមហ៊ុនជួបវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរ ទើបជម្រុញឲ្យអ្នកទាំងពីរត្រូវរៀបការ នឹងរួមរស់ជាមួយគ្នាក្នុងដំបូលផ្ទះតែមួយ។ ហាន់សេ & យូអា