មន្ទីរពេទ្យ~
«លោកគ្រូពេទ្យ! ក្មេងយ៉ាងម៉េចទៅហើយ?»
«មិនអីទេ! មកពីជើងដែលរងរបួសនោះទើបបណ្តាលឲ្យក្មេងឆ្លងមេរោគរហូតដល់ក្តៅខ្លួនបែបនេះ! ខ្ញុំសូមណែនាំលោកមិនគួរលាងរបួសឲ្យក្មេងដោយខ្លួនឯងទេ បើសិនជាលោកមិនចេះច្បាស់នោះ ព្រោះវាអាចធ្វើឲ្យក្មេងទៅជាក្តៅខ្លួនដូចករណីខាងលើបែបនេះបាន»
«បាទ លោកគ្រូពេទ្យ» គេតបទទួល ហើយក៏ដើរចូលទៅមើលរាងតូចនៅលើគ្រែអ្នកជំងឺយ៉ាងខ្លោចចិត្ត។
នាងតូច បិទភ្នែកគេងលក់ទាំងមិនបានដឹងថាមានមនុស្សម្នាក់អង្គុយក្បែរនោះសម្លឹងមុខនាងដោយក្តីបារម្ភប៉ុណ្ណាឡើយ។ ហាន់សេ ប្រើកន្សែងសើមជូតខ្លួននាងតូចដើម្បីឲ្យកម្តៅត្រលប់មកធម្មតាវិញ គេសង្កេតមើលមុខតូចនោះយ៉ាងជិត ទើបដឹងថានាងតូចមានរោមភ្នែកក្រាស់ បបូរមាត់ស្តើង គួបផ្សំនឹងរង្វង់មុខពងក្រពើដែលដូចនឹងម្តាយគ្មានខុស តែគេហាក់ដូចជាមាននិស្ស័យនឹងក្មេងនេះយ៉ាងចម្លែក សូម្បីតែគេក៏មិនដឹងថាមកពីអ្វី ទោះបីជាមានពេលខ្លះគេតែងតែស្រែកដាក់នាងតូចក៏ដោយតែធាតុពិគេមិនចង់នោះទេ មកពីការដែលឃើញនាងតូចធ្វើឲ្យគេនឹកឃើញដល់រង្វង់មុខស្រទន់របស់ម្តាយនាង ទាំងដែលម្តាយរបស់នាងជាដើមហេតុធំបំផុតក្នុងការចាកចេញរបស់ សូយ៉ុង គេដឹងច្បាស់ថានាងជាមនុស្សស្រីចិត្តដាច់ណាស់ រាល់ការសម្រេចចិត្តដែលនាងបានធ្វើគឺត្រូវតែធ្វើឲ្យទាល់តែបាន ហេតុនេះទើបគេប្រើពេលជាងមួយឆ្នាំដើម្បីសុំជានានឹងនាងវិញតែគេតែងតែបរាជ័យរាល់លើក រហូតដល់រយៈពេលជាងពីរឆ្នាំទើបគេត្រូវដើរចេញព្រោះតែនាងសម្រេចចិត្តមានអ្នកថ្មីដែលជាអ្នកសិល្បះដូចគ្នា ហើយពួកគេទាំងពីរក៏នាំគ្នាទៅរស់នៅក្រៅប្រទេស បន្សល់ទុកត្រឹមតែការឈឺចាប់ ដែលគ្រប់គ្នាផ្តល់ឲ្យគេ មិនថាទាំងសង្សារជាស្រលាញ់ និង ប្រពន្ធដែលគេមិនយកចិត្តទុកដាក់ស្រាប់ទៅហើយនោះសុទ្ធតែចាកចេញពីគេម្តងមួយៗ មិនលើកលែងសូម្បីតែប៉ាម៉ាក់បង្កើតរបស់គេ ក្រោយពេលពួកគាត់ដឹងរឿងរបស់គេ និង ស៊ូយ៉ុង គាត់មិនសូម្បីតែមើលមុខគេផង គាត់ខឹងដែលគេក្បត់ទំនុករបស់ពួកគាត់ ទាំងដែលពួកគាត់ទុកចិត្តគេជាងអ្នកណាៗទាំងអស់នៅលោកនេះ តែគេបែរជាធ្វើឲ្យពួកគាត់អស់សង្ឃឹមទៅវិញ។
YOU ARE READING
ខ្នោះស្នេហ៍ចំណងអាពាហ៍ពិពាហ៍
Romansaព្រោះតែស្ថានភាពក្រុមហ៊ុនជួបវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរ ទើបជម្រុញឲ្យអ្នកទាំងពីរត្រូវរៀបការ នឹងរួមរស់ជាមួយគ្នាក្នុងដំបូលផ្ទះតែមួយ។ ហាន់សេ & យូអា