ភាគទី១៣

1.5K 49 0
                                    

«សួស្តី សូប៊ី ខានជួបគ្នាយូរហើយ សម្តីឯងនៅតែដដែល»
យូអា ញញឹមគែមមាត់ ព្យាយាមត្រជាក់ចិត្ត រាក់ទាក់ដាក់ដៃគូ ប្រជែងសម្រស់របស់នាងកាលនៅវិទ្យាល័យដោយអារម្មណ៍ធម្មតាបំផុត។

«លឺថាឯងទើបតែរៀបការមិនអីចឹង? មិនចង់ណែនាំឲ្យខ្ញុំស្គាល់ទេឬ? ឬក៏គេមិនមកទេ? មានគេប្រាប់ថាមង្គលការរបស់ឯងកើតឡើងក៏ព្រោះតែក្រុមហ៊ុន មិនដឹងថាពិតឬក៏អត់ ឆ្ងល់ដល់ហើយនៀក!!»ម្ចាស់បបូរមាត់ក្រហមឆេះពោលពាក្យស៊កសៀត ហាក់ដូចជាមានបំណងចង់វាស់កម្រិតការអត់ធ្មត់របស់ដៃគូទល់មុខ តែ យូអា នៅតែញញឹម ហើយលើកស្រាក្រេបម្តងទៀត ព្រមទាំងឈរស្តាប់សូប៊ី និយាយបន្តទាំងចិត្តត្រជាក់។

«បើបែបនោះមែន ខ្ញុំអាណិតឯងដល់ហើយ!!» ស៊ូប៊ី ធ្វើមុខពេបជ្រាយដល់ យូអា ដែលកំពុងព្យាយាមអត់ធ្មត់ពេញទំហឹង។

«នែ! ប្រយ័ត្នមាត់នាងបន្តិច កុំថាខ្ញុំមិនបានប្រាប់ណា៎ ប្រយ័ត្នខ្ញុំទះជ្រុះធ្មេញទាំងក្រាស់ តាំងមកយំអង្វរស្តាយពេលក្រោយវ៉ើយ!!!» ជេវ៉ុន ទ្រាំស្តាប់លែងបានក៏បញ្ចេញកំហឹងជំនួសមិត្ត។

«ចង់ដេកបន្តក់បបរនៅពេទ្យក៏មិនប្រាប់ បែបនេះខ្ញុំជួយឯងបានណា សូប៊ី!» យេណា និង ជេវ៉ុន នាំគ្នាពត់ដៃពត់ជើង ខណៈពេលរវល់ភ្លេចខ្លួនក៏មិនបានចាប់ភ្លឹក ថាមាននរណាម្នាក់កំពុងឈរពីក្រោយក្នុងកាយវិការសង្ហារគួរឲ្យទាក់ទាញ។

«សួស្តី ក្រមុំៗ»

«ល..លោក!!!» យូអា ទៅជាស្លុតពេលគេមកដល់ខុសពេលបែបនេះ។

«សួស្តី អូនសម្លាញ់! នេះខ្សែក របស់អូន ម៉ោះ!! បងពាក់ឲ្យ»
ហាន់សេ ដើរទៅឈរពីក្រោយរាងស្តើង ថែមទាំងវែកសក់របស់ទៅម្ខាង ដើម្បីពាក់ខ្សែក បន្តោងព្រះចន្ទដ៏ស្រស់ស្អាតដល់នាង ហើយក៏ឱនទៅខ្សឹបតិចៗក្បែរត្រចៀកនាង...

«នាងជំពាក់ខ្ញុំមួយហើយ!»

គ្រាន់តែឃើញរូបភាពស្វីតៗ រវាងប្តីប្រពន្ធមួយគូនេះភ្លាម សូប៊ី ក៏ខាំមាត់ ក្តាប់ដៃ ដើរតន្រ្តំជើងចេញទៅបាត់ ព្រោះមិនចង់ប្រឈមមុខភាពអាម៉ាស់ដែលកំពុងតែកើតឡើង។

ខ្នោះស្នេហ៍ចំណងអាពាហ៍ពិពាហ៍Where stories live. Discover now