«យល់ហើយមែនទេ ថាខ្ញុំមានសិទ្ធិលើនាងគ្រប់យ៉ាង! កុំចង់លេងសើចជាមួយអារម្មណ៍របស់ខ្ញុំឲ្យសោះ» គេលូកដៃច្របាច់ចង្ការរបស់នាងឡើងមក។
«លែងខ្ញុំ!!!»
«បើខ្ញុំមិនលែង នាងចង់ខាំខ្ញុំទៀតឬ? ឬមួយក៏ចង់ទៅទូលពិតអាប្តីក្រោយរបស់នាងមែនទេ?»
«លោកគ្មានសិទ្ធិហៅ មីនហូ បែបនេះទេ!!!»
«ស្រលាញ់គ្នាណាស់ន៎! ខ្ញុំចង់ដឹងដល់ហើយថាអាម្សៀនោះមានអីអស្ចារ្យជាងខ្ញុំទៅ!!!»
«សត្វធាតុដូចជាលោកយកអីមកនិយាយ!។» នាងនៅតែប្រឹងនិយាយទោះជាដៃដែលច្របាច់ចង្ការនាងសង្កត់ខ្លាំងជាងមុនក៏ដោយ។
«ល្អ!!! បើជ្រុលធ្វើជាសត្វតិរច្ឆានទៅហើយ ខ្ញុំនឹងធ្វើឲ្យដល់ទីបំផុតតែម្តង ហើយបំណងប្រាថ្នារបស់នាងនឹងក្លាយជាការពិតជាមិនខាន» គេចាប់កន្ត្រាក់ដៃម្ខាងដែលរុំរបួសនោះឲ្យក្រោកចេញពីគ្រែ ហើយគេបន្តអូសនាងទាំងកំហឹងដោយមិនខ្វល់បង់ដែលរុំរួសនោះចាប់ផ្តើមចេញឈាមរឹមៗទេ។
ព្រូស!!គេទំលាក់រាងស្តើងក្នុងបន្ទប់ដាក់ក្រោមដីដែលហុំព័ទ្ធដោយធូលីនឹងសំបុកពីងពាងពាសពេញបន្ទប់។
«កន្លែងនេះសមនឹងនាងហើយ!!! បើនាងចង់ងាប់ក៏ងាប់ក្នុងបន្ទប់នេះទៅ!!! ងាប់ដូចជាឆ្កែឆ្មាដែលគ្មានអ្នកណាខ្វល់!!» គេនិយាយហើយក៏ដើរចេញពីបន្ទប់ក្រោមដីនេះហើយចាក់សោរជិតឈឹង ដោយទុកឲ្យស្រីស្រស់ក្នុងបន្ទប់ងងឹតនោះតែម្នាក់ឯង។
«អ្នកមីង!! ម៉ាក់ៗ មកហើយឬនៅ?» ក្មេងតូចស្រែកសួរពីចម្ងាយ អារីន ឃើញបែបនេះក៏ញញឺមស្ងួតតបទៅនាងតូចវិញ។
«អឺម...ម៉ាក់របស់អ្នកនាងតូចមកដល់កូរ៉េហើយ តែមីងមិនទាន់ឃើញគាត់មកទីនេះនៅឡើយទេ» អារីន ជ្រើសកុហកប្រសើរជាងអោយក្មេងតូចដឹងការពិតដែលម្តាយរបស់នាងត្រូវចៅហ្វាយឃុំខ្លួននោះទេ។
«អ្នកមីង! ខ្ញុំចង់ទៅរកម៉ាក់ៗ នាំខ្ញុំចេញទៅរកម៉ាក់ៗបានទេ?» សំណូមពរនាងតូចធ្វើឲ្យ អារីន មិនដឹងរកលេសអីដោះសារម្តងទៀត ទើបនាងនៅស្ងៀមមិនតបអ្វី។
YOU ARE READING
ខ្នោះស្នេហ៍ចំណងអាពាហ៍ពិពាហ៍
Romanceព្រោះតែស្ថានភាពក្រុមហ៊ុនជួបវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរ ទើបជម្រុញឲ្យអ្នកទាំងពីរត្រូវរៀបការ នឹងរួមរស់ជាមួយគ្នាក្នុងដំបូលផ្ទះតែមួយ។ ហាន់សេ & យូអា