ភាគទី២៨

1.4K 32 0
                                    

«កូនស្រីរបស់ម៉ាក់!» យូអា រត់ទៅរកនាងតូចលើគ្រែហើយអោបយ៉ាងណែនដោយការនឹករលឹក។

«ម៉ាក់ដឹងទេ ថាកូននឹកម៉ាក់ខ្លាំងប៉ុណ្ណា?» នាងតូចងើយមុខមើលម្តាយ ហើយឬកពារងរង៉ក់ក៏កើនឡើងមួយកម្រិតទៀត។

«ម៉ាក់នឹកកូនខ្លាំងជាងស្រាប់ហើយ!» អ្នកម៉ាក់ក្មេងញញឹមពព្រាយដាក់កូនស្រី គ្រប់ពេលដែលនៅក្បែរនាងតូចភាពសៅហ្មងទាំងប៉ុន្មានក៏រលាយបាត់អស់ហាក់ដូចជាគ្មានអ្វីកើតឡើងអីចឹង។

«ម៉ាក់ៗកើតអីបានជាមិននាំកូនមកជាមួយដែរ? ហេតុអីឲ្យកូនមកជាមួយលោកពូចិត្តអាក្រក់ទៅវិញ?»

«គឺម៉ាក់រវល់ហ្នឹងណា៎! យ៉េប៊ីន នៅទីនេះសប្បាយដែរទេ?»

«អត់សប្បាយទេ! កូនចង់ទៅផ្ទះយើងវិញ» នាងតូចគ្រវីក្បាលចុះឡើងហើយធ្វើមុខជូរគួរឲ្យខ្នាញ់ដាក់ម្តាយ។

«ចាំបន្តិចសិនទៅណា៎! ក្មេងឆ្លាត ប៉ារបស់កូននឹងមកទទួលពួកយើងទៅវិញជាមិនខាន!»

«ម៉ាក់ៗ ប៉ាៗនៅឯណា? ហេតុអីគាត់អត់មកជាមួយម៉ាក់
អីចឹង?» នាងតូចចោតសួរ ហើយងាកមើលឆ្វេងស្តាំរកមើលឪពុកតែក៏មិនឃើញ។

«អើ...គឺថា..ប៉ារបស់កូន..»

«អស់ពេលហើយ!» រាងមាំបើកទ្វារចូលទៅខាងក្នុងហើយទាញដៃរបស់ស្រីស្រស់ចេញទៅខាងក្រៅក្រោមសម្លេងជំទាស់របស់ យ៉េប៊ីន។

«អត់ទេ! លោកពូចង់នាំម៉ាក់ទៅណា!!!»

ហាន់សេ មិនឈឺក្បាលនឹងសម្តីក្មេងតូចហើយក៏បន្តអូសរាងស្តើងរហូតទៅក្នុងបន្ទប់មួយទៀត។

«លែងខ្ញុំ! ហើយប្រាប់ពីលក្ខខណ្ឌលោកមក» នាងព្យាយាមគ្រលាស់ដៃចេញតែក៏ធ្វើមិនបាន មិនត្រឹមតែមិនបានផលហើយគេថែមទាំងទាញនាងពិតនឹងសាច់ដុំម៉ាន់ៗ របស់គេទៀត។

«ខ្ញុំចង់ធ្វើអីត្រូវសុំអនុញ្ញាតពីនាងដែរមែនទេ?»

«តែអ្វីដែលលោកធ្វើគឺផ្ទុយពីការព្រមព្រៀងរបស់លោក! ឆាប់លែងខ្ញុំ ហើយនិយាយសាច់ការរបស់លោកមក»

«ខ្ញុំចូលចិត្តនិយាយគ្នាបែបនេះជាង! ក្រែងអម្បាញ់មិញនាងនិយាយថានឹងធ្វើតាមសម្តីរបស់ខ្ញុំគ្រប់យ៉ាងមិនអីចឹង?»

ខ្នោះស្នេហ៍ចំណងអាពាហ៍ពិពាហ៍Where stories live. Discover now