«នាងគ្មានសិទ្ធិយក ស៊ូយ៉ុង មកប្រៀបធៀបជាមួយនឹងនាងទេ នាងគ្មានតម្លៃស្មើនឹង ស៊ូយ៉ុង ឡើយ!!»
«លោកគិតថានាងនឹងនៅទាក់ទងនឹងលោកទៀតឬ? បន្ទាប់ពីរឿងត្រូវបែកធ្លាយដល់ថ្នាក់នេះទៅហើយនោះ? បើខ្ញុំជានាងវិញខ្ញុំនឹងមិនជួបលោកជារៀងរហូត មិនមែនទេ! គឺគ្រប់ជាតិតែម្តង»
«បិទមាត់របស់នាងភ្លាមទៅ មុនពេលដែលខ្ញុំសម្លាប់នាងក្នុងបន្ទប់នេះ!»
ផាំង!!!
ហាន់សេ គ្រវែងទូស័ព្ទក្នុងហោប៉ៅគប់ឆាស ក្បាលរបស់នាងជាការព្រមានថាគេមិនខ្លាចដូចដែលនិយាយពិតមែន។
«បើការដែលកំទេចគ្រប់យ៉ាងឲ្យខ្ទេចធ្វើឲ្យពេលវេលាបង្វិលថយក្រោយ ខ្ញុំនឹងស្ម័គ្រចិត្តជួយកំទេចជាមួយនឹងលោក!» សម្តីរបស់នាងធ្វើឲ្យគេនៅស្ងៀមលែងធ្វើសកម្មភាពអីទាំងអស់ ក្រៅពីសម្លឹងមើលរង្វង់មុខពងក្រពើយ៉ាងយូរ ហើយក៏បើកថតតុយកសឺមីពណ៌លឿងហុចឲ្យនាងមុននឹងដើរចេញពីអូហ្វីស៍លែង និយាយអីតទៅទៀត។
«ឯកសារលែងលះ?»
ស៊ូយ៉ុង អង្គុយមើលពត៌មានចុះផ្សាយក្នុងប្រព័ន្ធអ៊ីនធើណេត នឹងរូបភាពរបស់នាងជាច្រើនសន្លឹកជាមួយនឹង ហាន់សេ ហើយក៏ដង្ហើមធំ ព្រោះរឿងដែលនាងខ្លាចបំផុតកំពុងតែកើតឡើងហើយ!។
«អូនស៊ូយ៉ុង! កុំរវល់តែអង្គុយស្ងៀមបានទេ? ធ្វើអីម្យ៉ាងទៅ!!» ខេត ធ្វើមុខស្អុយប៉ែសបន្ទាប់ពីឃើញពត៌មានចុះផ្សាយ នាងព្យាយាមនិយាយជាមួយ ស៊ូយ៉ុង ច្រើនដងហើយតែនាងមិនព្រមឆ្លើយតបវិញសោះ គិតតែពីអង្គុយទ្រឹងដូចរូបចម្លាក់តែម៉្យាង។
«បងខេត!»
«អរគុណព្រះ! ពេលនេះអូនព្រមនិយាយនឹងបងហើយ»
«ខ្ញុំថាយើងគួរតែបណ្តោយតាមហ្នឹងចុះ!! មិនយូរទេ គ្រប់គ្នានឹងភ្លេចអស់ហើយ»
«មិនបានទេអូន!! បងមិនព្រមដាច់ខាត អូនស៊ូយ៉ុង របស់បងនឹងមានឈ្មោះជាស្រីលួចប្តីរបស់គេណា៎ បងដឹងណា៎ ថាអូនមិនមែនជាមនុស្សបែបនេះ»
«ចុះបើនេះជារឿងពិតវិញ?»
«មានដឹងខ្លួនទេថាអូនកំពុងតែនិយាយអ្វីចេញមកអ្ហាស៎!!»
«ខ្ញុំមិនបាននិយាយលេងឬក៏កុហកទេ បងខេត! ខ្ញុំពិតជាដូចអ្វីដែលពត៌មានចុះផ្សាយមែន»
ខេត ចំហរមាត់ធ្លុង បើកភ្នែកលៀនថ្លែ សឹងមិនជឿនឹងត្រចៀកខ្លួនឯង ហើយនាងក៏ដើរសំដៅទៅរកទ្វារទាញខ្ទាស់គន្លឹះយ៉ាងជិត មុននឹងត្រលប់មកអង្គុយក្បែរ ស៊ូយ៉ុង ហើយដកដង្ហើមមួយៗ សួរ បញ្ជាក់នាងម្តងទៀត។
«អូននិយាយពីអីហ្នឹង?»
«បងខេត! ហ៊ឺៗៗ ហ៊ឺៗៗៗ ខ្ញុំឈឺខ្លាំងណាស់ ហ៊ឺៗៗ ត្រង់នេះរបស់ខ្ញុំគឺឈឺខ្លាំងណាស់ ហ៊ឺៗ ហ៊ឹសៗៗ» ដៃតូចទះទ្រូងឆ្វេងខ្លាំងៗ ហើយសម្រូតខ្លួនចុះស្រែកយំមួយរំពេច។ នាងមិនខ្វល់ថាពត៌មានចុះផ្សាយពីនាងយ៉ាងម៉េចនោះទេ អ្វីដែលសំខាន់សំរាប់នាងគឺ បន្ទាប់ពីរឿងនេះកើតឡើងតើទំនាក់ទំនងរបស់នាងនឹងគេនឹងទៅជាយ៉ាងណា? ដល់ផ្លូវបំបែកមែនទេ? ហើយនាងអាចរស់នៅគ្មាន ហាន់សេ បានដោយរបៀបណា?
«ឈប់យំទៅណា៎! ហើយប្រាប់បងមកថាមានរឿងអីកើតឡើងចំពោះអូនឲ្យប្រាកដ!»
YOU ARE READING
ខ្នោះស្នេហ៍ចំណងអាពាហ៍ពិពាហ៍
Romanceព្រោះតែស្ថានភាពក្រុមហ៊ុនជួបវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរ ទើបជម្រុញឲ្យអ្នកទាំងពីរត្រូវរៀបការ នឹងរួមរស់ជាមួយគ្នាក្នុងដំបូលផ្ទះតែមួយ។ ហាន់សេ & យូអា