(ជួយខ្ញុំ...ហ៊ឹៗៗៗ អាយ!!!) យូអា ស្រែកភ្លាត់សម្លេង លើកដៃខ្ទប់ត្រចៀកិទភ្នែកព្យាយាមគេចពីសម្លេងផ្គរនឹងរន្ទះដែលជះពន្លឺឆ្វេចឆ្វាចពេញអាកាសហើយទូរស័ព្ទរបស់នាងក៏របូតចេញពីដៃធ្លាក់ទៅកន្លៀតណាមិនដឹង។ ការចងចាំពីអតីតកាលត្រលប់មកសារជាថ្មី ហើយនាងក៏ត្រូវប្រឈមមុខនឹងវាម្តងទៀតដូចរាល់ហើយការចងចាំដ៏អាក្រក់នេះតែងតែធ្វើឲ្យនាងមានអាការៈចង់ស្លាប់ចង់រស់គ្រប់ពេលដែលភ្លៀងកំពុងធ្លាក់។
៚មន្ទីរពេទ្យ
ហាន់សេ អង្គុយសម្លឹងមើលនារីនៅលើគ្រែទាំងអារម្មណ៍ស្មុគស្មាញគេព្យាយាមរកនឹកហេតុផលសមស្របមួយដែលធ្វើឲ្យស្រីក្បាលរឹងម្នាក់នេះត្រូវតក់ស្លុតរហូតសន្លប់បែបនេះ។
១ម៉ោងមុនពេលមកដល់មន្ទីរពេទ្យ
ក្រោយពេលត្រូវផ្តាច់ទូរស័ព្ទ គេក៏បត់ឡានទៅរកនាងយ៉ាងរហ័ស សំណាងហើយដែល នាងបើកប្រព័ន្ធជីភីអេសនៅក្នុងទូរស័ព្ទ ២៤ម៉ោង កុំអីថ្មើរនេះគេត្រូវឆ្កួតព្រោះតែតាមរកនាងជាមិនខាន។
ពេលមកដល់ក៏ឃើញឡានរបស់នាងចតអែបនឹងចិញ្ចើមផ្លូវ ហើយគេក៏ត្រូវជួបបញ្ហាព្រោះតែត្រូវវាយបំបែកកញ្ចក់ឡានដើម្បីបើកទ្វារទាញនាងចេញមកបាន ហើយគេក៏លើកបីរាងស្តើងដាក់លើឡានមួយទៀត រួចក៏បើកមកមន្ទីរពេទ្យដូចដែលឃើញនេះ។
ក្រិក~
«ពុទ្ធោ! កូនស្រីម៉ាក់» អ្នកស្រី លី រត់ទៅក្បែរគ្រែអ្នកជម្ងឺសម្លឹងមើលមុខស្លេកស្លាំងរបស់កូនស្រី។
«ម៉ាក់ដឹងច្បាស់ណាស់ថារឿងនេះប្រាកដជាកើតឡើង»
«អរគុណហើយកូនប្រសារដែលខលមកប៉ាម៉ាក់ទាន់ពេលបែបនេះ!» លោក ផាក ទះស្មារបស់គេតិចៗហើយងាកទៅមើលកូនស្រីនៅលើគ្រែបន្តវិញ។
«យូអា នាងឈឺមែនទេ ប៉ាម៉ាក់? តំបូងនាងខលមក ខ្ញុំស្មានតែមានអ្នកណាធ្វើបាបអីដល់នាង តែពេលទៅដល់បែរជាឃើញនាងសន្លប់ក្នុងឡានម្នាក់ឯងទៅវិញ!»
«វាជា Ombrophobia អាការៈភ័យខ្លាចគ្រប់ពេលដែលមានភ្លៀងធ្លាក់ យូអា មានអាការៈបែបនេះជាង១៥ឆ្នាំហើយ» អ្នកស្រីលី ទំលាក់មុខចុះ និយាយដំណើរដើមទងប្រាប់កូនប្រសារ។
YOU ARE READING
ខ្នោះស្នេហ៍ចំណងអាពាហ៍ពិពាហ៍
Romanceព្រោះតែស្ថានភាពក្រុមហ៊ុនជួបវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរ ទើបជម្រុញឲ្យអ្នកទាំងពីរត្រូវរៀបការ នឹងរួមរស់ជាមួយគ្នាក្នុងដំបូលផ្ទះតែមួយ។ ហាន់សេ & យូអា