ភាគ ២.

3.7K 121 1
                                    

#លេខាម៉ាហ្វៀ
ជីមីន ហ្គេរ៉េនសុី X ខាសសុី ខាស្ទីឡូ
#ភាគ២.

« ខាសសុី! ទៅយកស្រាក្រហមនិងអាហារសម្រន់អោយខ្ញុំមួយឈុតមក! » រាងសង្ហារស្រដីឡើងដោយមិនដកភ្នែកចេញពីកុំព្យូទ័រ មើលទៅគេដូចជាវក់ដល់ហើយ មិនដឹងថាគេធ្វើការឬក៏ធ្វើអីផ្សេងទេ។
« ថាម៉េច? ស្តាប់មិនឮ! ឮដាច់ៗ! ទៅយកខ្លួនឯងទៅលោកប្រធាន ខ្ញុំអត់មានដៃទេ រវល់មើលប្រុសស្អាតក្នុងកុំព្យូទ័រ » ខាសសុីក៏តបនិយាយទៅកាន់គេដោយភ្នែកមិនដកចេញពីកុំព្យូទ័រដូចគ្នា! មកពីនាងដឹងថាគេកំពុងធ្វើអីទើបនាងខ្ចិលទៅយកអោយគេហ្នឹងណា! គេមិនបានធ្វើការទេ គឺគេកំពុងលេងហ្គេម!
« បើនាងប្រឆាំងនឹងខ្ញុំម្តងទៀត នាងស្លាប់មុននឹងបានឈប់ធ្វើការទៀត! » ជីមីនរេភ្នែកចេញពីកុំព្យូទ័រ ងាកមកសម្លក់នាងបន្តិច មុននឹងបែរក្រសែភ្នែកទៅកុំព្យូទ័របន្តហ្គេមរបស់គេវិញ។
« បើខ្ញុំស្លាប់ លោកក៏ស្លាប់ក្នុងដៃបងប្រុសខ្ញុំដូចគ្នា! កិច្ចសន្យាការងារបញ្ជាក់ថាទាល់តែខ្ញុំធ្វើការបាន 3 ឆ្នាំទៀតទើបមានសិទ្ធឈប់ អីឡូវនេះខ្ញុំធ្វើទើបតែបានកន្លះឆ្នាំនៃ 3 ឆ្នាំទេ អញ្ចឹងបើលោកប្រធានមិនចង់ចំណាយប្រាក់អត់ប្រយោជន៍ទេ ក៏ទ្រាំទៅ! » ខាសសុីដើរមកងើយចង្ការរាងក្រាស់បន្តិច មុននឹងនាំខ្លួនដើរកាច់រាងតាមទម្លាប់របស់នាងចេញពីអូហ្វីសបាត់ ទុកអោយកំលោះម៉ាហ្វៀ CEO នេះត្រូវឈឺក្បាលដោយសារនាងជាថ្មី។
« នែទៅណា! »
« ទៅឆុងកាហ្វេអោយប្រុសស្អាតដែលមិនមែនជាលោកប្រធាន! » ពួកគេឈ្លោះគ្នា ឌឺដងគ្នារាល់ថ្ងៃដល់ថ្នាក់អ្នកធ្វើការនៅក្រុមហ៊ុនសាុំទៅហើយ វាលែងជាបញ្ហាទៀតហើយព្រោះពួកគេនៅក្បែរគ្នាសឹងតែ 24 ម៉ោង រយៈពេល 5 ឆ្នាំជាងនេះដល់ថ្នាក់ដឹងចរិតគ្នាខ្ទិចអស់ហើយ។

...

« លោកប្រធាន! ប្រជុំប្រធានបទឧបករណ៍បម្លាស់គ្រឿងកាំភ្លើងថ្មី 5 នាទីទៀតនេះ! មេត្តាលឿនបន្តិចមក ខ្ញុំមិនចង់ឈរចាំលោកម្នាក់ឯង អោយស្រីស្នេហ៍របស់លោក 2-3 នាក់នោះសម្លក់សម្លឹងខ្ញុំទេ! » ប៉ុន្មាននាទីក្រោយ ខាសសុីក៏ត្រឡប់មកវិញមិនដឹងថានាងមកផ្តល់ដំណឹងធម្មតាឬក៏មកផ្គើនឌឺដងដៀលគេទេ!
« នែ ឈប់សិន! ចាំខ្ញុំផង! ខ្ញុំប្រាប់អោយនាងឈប់ដើរនាងឮខ្ញុំនិយាយទេ ខាសសុី! » ជីមីនរត់ចេញពីបន្ទប់ទឹកស្រែកខ្លាំងៗទៅដល់រាងស្តើងដែលដើរចេញទៅញាប់ៗតាមទម្លាប់របស់នាងនោះ បានឮគេស្រែកខ្លាំងៗបែបនេះនាងក៏ព្រមឈប់ទ្រឹង បែរមករកគេដោយស្នាមញញឹម។
« មិនខ្វល់ទេ! ខ្ញុំចង់ធ្វើអីក៏បាន សិទ្ធរបស់ខ្ញុំ! » និយាយតែពិននេះនាងក៏បន្តដើរញាប់ៗទៅចោលគេទៀត កាន់តែធ្វើអោយគេក្តៅក្រហាយនឹងចរិតផ្គើន 100 100 របស់នាង មិនចាញ់គេសោះ។
« ស្រីឆ្កួតអើយយយ នាងអស់កុងត្រាថ្ងៃណា មុននឹងនាងបានចេញទៅ ខ្ញុំនឹងច្របាច់កនាងអោយស្លាប់ពេលនោះតែម្តង »
« ខ្លាចតែលោកប្រធានត្រូវផ្ទុះសរសៃឈាមស្លាប់មុនពេលដែលបានច្របាច់កខ្ញុំទេ » នាងដើរទៅឆ្ងាយទៅហើយ នាងនៅឮពាក្យគេនិយាយទៀត អ្នកផ្សេងគេប្រាកដជាឮប្រធានស្តីអោយហើយគេស្ងាត់មាត់ តែសម្រាប់នាងវិញគឺអត់ទេ! បើមិនបានតមាត់មួយថ្ងៃនាងអាចនឹងតឹងសរសៃកស្លាប់ច្បាស់ណាស់។
« អោយលឿនមកលោកប្រធាន! ភ្នែកស្រីស្នេហ៍របស់លោកជ្រុះដល់ដីអីឡូវហើយ! »

To be continued...

ឆ្លៀតដៀលបានគ្រប់ពេលហ្មងហាស😔

~លេខាម៉ាហ្វៀ~Where stories live. Discover now