#លេខាម៉ាហ្វៀ
ជីមីន ហ្គេរ៉េនសុី X ខាសសុី ខាស្ទីឡូ
#ភាគ៣៤+៣៥.-2 ឆ្នាំក្រោយ , ទីក្រុងប៊ែកឡាំង ប្រទេស អាល្លឺម៉ង់ (Capital Berlin , Germany )
« ស្ទេល! » សម្រែកគ្រលររបស់មនុស្សប្រុស ឮឡើងនៅមុខវីឡាតូចមួយដែលសមស្របជាទីបំផុតសម្រាប់ការរស់នៅម្នាក់ឯងជាពិសេសគឺវារឹតពិសេសពេលដែលយើងរស់នៅជាមួយកូន ដែលវាមិននាំភាពឯកាមកនោះ , កំលោះជុងហ្គុកចុះពីលើឡានមករកស្រីតូចដែលមានវ័យមួយឆ្នាំជាង ដោយគេមកលេងនាងមួយសប្តាហ៍ម្តងនេះ។
« ពូហ្គុក! » ស្រីតូចមានមុខមាត់ស្រស់ស្អាតរត់ចូលមកអោបរាងសង្ហារខាងនេះ ដោយគេជាមនុស្សប្រុសតែម្នាក់គត់ដែលនាងបានឃើញ មិនមានវត្តមាននរណាមកលេងនាងទៀតក្រៅពីជុងហ្គុកទេ រយះពេលពីរឆ្នាំនេះ។
« ខំតែអរស្មានតែពូយកមិត្តស្រីមកលេងអូនហើយតើស! ចាស់ហើយមិនគិតយកប្រពន្ធទេហ៎ពូ? »
« មិនយកទេ ចាំយកម៉ាក់របស់អូនស្ទេលវិញ! » ជុងហ្គុកសើចឡើងតិចៗ លើកពរនាងតូចឡើងដោយងាកទៅរកវត្តមានរាងក្រាស់ម្នាក់ទៀតដែលមកជាមួយគេផង។
« ពូនោះជាអ្នកណាទៅ? អូនមិនដែលឃើញគាត់ទេ! » ខាសស្ទេលឡាលើកដៃចង្អុលទៅកំលោះសង្ហារវ័យក្មេងម្នាក់ទៀតដែលឈរអោបដៃញញឹមសម្លឹងមកកាន់នាងនោះ។
« ជាមិត្តរបស់ពូហើយក៏ជាមិត្តរបស់ប៉ាស្ទេលផងដែរ! » ពាក្យថាប៉ាមួយម៉ាត់ធ្វើអោយខាសស្ទេលទម្លាក់ទឹកមុខចុះប្រែជាជ្រួញចិញ្ចើមសម្លឹងទៅកាន់រាងសង្ហារម្នាក់ទៀតនោះ។
« មិនអីទេ ស្ទេលមិនទាន់ដឹងអីឡូវក៏បានដែរតែពេលនេះស្ទេលត្រូវទៅដើរលេងជាមួយពូហើយអោយម៉ាក់ៗរបស់អូននិយាយជាមួយពូថេយ៍ចុះណា! អីឡូវទៅប្រាប់ម៉ាក់ទៅណា ពូចាំនៅលើឡាន! » ជុងហ្គុកទម្លាក់ស្រីតូចលើដីវិញអោយនាងរត់ទៅប្រាប់ម៉ាក់របស់នាង រួចនាយកំលោះក៏ដើរទៅឡានបាត់ ទុកអោយថេយ៉ុងខាងនោះជាអ្នកដើរចូលមកម្តង។===
« នេះពួកយើងមកកន្លែងនេះទៀតហើយ? ពូនាំអូនមកកន្លែងនេះ ២ ដងហើយ! » មកដល់កាសុីណូមួយដែលមានផ្លាកឈ្មោះមេដឌីសាន់បញ្ជាក់កម្មសិទ្ធរបស់គេនោះ ក៏បញ្ជាក់ថាគេមកមានការមិនមែនមកនាំខាសស្ទេលដើរលេងដូចអ្វីដែលគេនិយាយទេ!
« តែមួយភ្លែតទេស្ទេលឡា! ពូទារលុយមកទិញការ៉េមអោយអូនញុាំ! » ថាតែពិននេះជុងហ្គុកក៏លើកពរខាសស្ទេលឡើង ដើរទៅខាងក្នុងញាប់ៗ កាលបើប្រទះឃើញមនុស្សដែលគេចង់រកហើយនោះ។
« អួយ បានជួបមីងស្អាតទៀតហើយ! បើអូនទាយមិនខុសទេគឺពូមកញ៉ែមីងស្អាតត្រូវទេ? យេ អូនជិតមានមីងថ្មីហើយ!! »
« នែ! បើមិនស្រែកឮៗបែបនេះគេក៏មិនថាស្ទេលគរដែរ! » រាងក្រាស់រហ័សលើកដៃបិទមាត់ក្មួយដ៏បុិនប្រសប់របស់គេដែលស្រែកលក់មុខគេទាំងស្រុងនេះ។
« ឡាណា! »
« កុំហៅ! មនុស្សកំពុងធ្វើការភ្នែកមានមិនមើលទេហេស? »
« អួយ កាច! » ប្រយោគតែមួយតែបន្លឺឡើងដោយមនុស្សពីរនាក់ដំណាលគ្នា ដែលជាជុងហ្គុកនិងខាសស្ទេលនេះធ្វើអោយស្រីតូចខាងនោះរហ័សបែរមក , នាងស្រាប់តែញញឹមយ៉ាងស្រស់ឡើងទៅកាន់ខាសស្ទេលតែបែរជាងាកសម្លក់ជុងហ្គុកទៅវិញ។
« អូនស្ទេលយើងជួបគ្នាទៀតហើយ! ហើយរឿងបំណុលរបស់លោកនោះខ្ញុំនឹងព្យាយាមសម្អាតកាសុីណូជាការកាត់បំណុលខ្លះៗហើយ នៅសល់ប៉ុន្មានដែលប៉ាខ្ញុំជំពាក់នោះខ្ញុំនឹងព្យាយាមធ្វើការយកប្រាក់មកជូន! » ស្រីស្រស់ឡាណានិយាយឡើងដោយទទួលខាសស្ទេលពីដៃរបស់នាយកំលោះមកអោបជាប់!
« ប៉ារបស់នាងបានលក់នាងមកអោយខ្ញុំ! អោយនាងមកធ្វើជាលេខារបស់ខ្ញុំលោះបំណុលទាំងនោះ ហើយគាត់ក៏បន្ថែមមកថាគាត់លែងមកជួបនាងទៀតហើយ! »
« លក់ហេស? ខ្ញុំជាទំនិញរបស់គាត់ពីពេលណាមក? » ឡាណាក្តាប់មាត់ដោយភាពមិនពេញចិត្ត តែនាងក៏ធូរចិត្តក្នុងពេលតែមួយ ពេលដែលដឹងថានឹងមិនពាក់ព័ន្ធនឹងប្រើជីវិតជាកូនចិញ្ចឹមរបស់គាត់ទៀត។
« ខ្ញុំមានរឿងនិយាយជាមួយនាងច្រើន! »
« តែខ្ញុំគ្មានរឿងនិយាយជាមួយលោកទេ! »
...« សម្រេចថាលោកមកនិយាយពីគេទេហេស? ខ្ញុំមិនចង់ដឹង មិនចង់ឮពីសភាពរបស់គេទេ! »
« ឈប់សិនខាសសុី! គេពិតជាទ្រុឌទ្រោមណាស់ពេលនេះ! គេរស់នៅគ្មាននាង 2 ឆ្នាំនេះគេសឹងតែផ្តាច់ជីវិតម្តងម្កាលទៅហើយ! បើនាងមិនអាណិតគេ នាងអាចអាណិតខាសស្ទេលឡាបន្តិចបានទេ? នាងមិនចង់ឃើញសកម្មភាពគួរអោយស្រលាញ់រវាងប៉ានិងកូនទេហ៎? » ងាកមកខាងនេះវិញ ថេយ៉ុងក៏កំពុងពិភាក្សារឿងខ្លះៗជាមួយនឹងខាសសុី ដែលស្តាប់ទៅគឺគេនិយាយពីសភាពរបស់មិត្តគេនៅឯកូរ៉េនោះឯង។
« បើសិនជាគេដឹងខុសមែន គេប្រាកដជាមកដោយខ្លួនឯងហើយ! គេមិនមែនអោយលោកមកនិយាយជំនួសទេ ថេយ៉ុង! » ខាសសុីដែលរៀបនឹងដើរទៅនោះ នាងក៏បែរមកវិញ ដោយមានទឹកភ្នែកនៅដក់ក្នុងរង្វង់ភ្នែកផង ហាក់នៅទទួលដឹងភាពឈឺចាប់នៅឡើយ។
« ខ្ញុំមិនទាន់បាននិយាយថាគេមិនមកឯណា... » បានឮថេយ៉ុងនិយាយឡើងបែបនេះ ខាសសុីក៏ងាកទៅមាត់ទ្វារឯណោះក៏ឃើញវត្តមានបុរសម្នាក់ដែលនាងខានឃើញដល់ទៅ 2 ឆ្នាំឯណោះ គេបែរជាលេចឡើងនៅទីនេះនាងគួរភ្ញាក់ផ្អើលទេ?
" អូនមិនចង់ជួបប៉ាៗទេ! អូនស្អប់ប៉ាៗណាស់ ពូហ្គុក! " សម្លេងឮឡើងពីចម្ងាយធ្វើអោយគ្រប់គ្នាស្ងៀមទ្រឹង ស្តាប់យ៉ាងយកចិត្តទុកដាក់ ជាពិសេសគឺរាងសង្ហារដែកឈរនៅមាត់ទ្វារស្រាប់នោះ គេបានឮច្បាស់ជាងអ្នកខាងក្នុងទៅទៀត។
" ស្ទេល! ក្មួយនិយាយបែបនេះមិនបានទេណា! ចុះបើប៉ាក្មួយឮ...
" ខ្ញុំស្អប់ប៉ា!!! "To be continued...
បងមីនក្អួតឈាមមិនស្ទើទេលោកអ្ហាយ😭😭