ភាគ ៦ : បបួលចៅហ្វាយផឹកមួយស្មើ

2.6K 101 1
                                    

#លេខាម៉ាហ្វៀ
ជីមីន ហ្គេរ៉េនសុី X ខាសសុី ខាស្ទីឡូ
#ភាគ៦.

-ម៉ោង 8 យប់

ក្រឺងៗ

សម្លេងកណ្តឹងបន្លឺឡើងនាំកាយសង្ហារដែលកំពុងតែបៀមដបស្រានេះ នាំខ្លួនទៅបើកទ្វារយ៉ាងឆាប់រហ័សព្រោះគេដឹងពីវត្តមានអ្នកដែលមកស្មាលនេះផ្ទាល់តែម្តង។

« ហើយហៅខ្ញុំមកធ្វើស្អីស្មាលហ្នឹង? ងូតទឹករៀបដេកមើលរឿងកូរ៉េហើយ! » ខាសសុីច្រត់ចង្កេះសម្លឹងមុខរាងក្រាស់ដោយខាំមាត់ខឹងគេទាំងយប់ គេហៅនាងមកភ្លាមៗអាងតែពួកគេនៅខុនដូរតែមួយហេស? ខុនដូរ 20 ជាន់នេះជារបស់ជីមីនហើយគេបើកបន្ទប់អោយខាសសុីផ្ទាល់ ដូច្នេះជាន់ទី 20 លើគេនេះមានតែបន្ទប់នាងនិងបន្ទប់របស់គេហ្នឹងឯង។
« ខ្ញុំហៅតាំងពីម៉ោង 7! »
« នែ! ខ្ញុំត្រូវការងូតទឹក លាបលេ បិទម៉ាសមុខ! ហើយផ្ទះលោកនៅមួយចំហៀង ខ្ញុំនៅមួយចំហៀងខាងនោះ ទម្រាំតែដើរមកដល់ហ្នឹងក៏ 10 នាទីទៅហើយ! ខ្ញុំស្លៀកខោអាវគេងមកហ្នឹងក៏អរគុណព្រះទៅដែលខ្ញុំមិនចំណាយពេលដូរខោអាវទៀត! » សម្លឹងទៅខ្លួននាងក៏ឃើញថានាងពាក់ឈុតគេងមែន! គឺថាអាវដៃវែងខោជើងវែងគេងយប់ រូប We bare bears នេះគេមិនសូវជាថាអីទេ ណាស់តែស្រោមជើង We bare bears ទៀតហ្នឹងតើស!
« ស្អីហ្នឹង? ស្រោមជើងហើយបូ Panda នៀក? » សម្លឹងទៅលើក្បាលនាងហើយសម្លឹងទៅក្រោមវិញក៏ឃើញថាស្រីម្នាក់នេះដូចកូនក្មេងមិនខុស! ពេញក្រមុំហើយមកស្រលាញ់ We bare bears បែបនេះ។
« បៀមដបស្រាបែបនេះហៅខ្ញុំមកផឹកឬ? ក៏បាន! ផឹកមួយស្មើម្តងមើល ចង់ដឹងថាលោកប្រធានខ្លាំងឬអត់! ពេលខ្លះលោកអាចពូកែផឹកស្រាក្រហមតែបើ សូជូបែបនេះសង្ស័យមិនចេះផឹកទេដឹង? ម៉ោះ ខ្ញុំដឹងតែឈ្នះហើយ » មិនចាំរាងក្រាស់អនុញ្ញាតឬក៏ឆ្លើយតបទេ គឺថានាងទាញស្រាសូជូពីមាត់គេ យកមកចាក់ក្នុងពែងកែវតូចតែម្តង។
« នែ! អ្នកណាថាខ្ញុំអោយនាងផឹក? ចុះបើស្រវឹងស្អែកទៅធ្វើការមិនកើត? » ជីមីនទាញកែវស្រាពីដៃនាងមកអកក្អឹកៗអស់ហើយក៏ស្រែកស្តីអោយនាង ក្នុងក្តីបារម្ភផងខ្លាចផងក្នុងពេលតែមួយ។
« មើលងាយម្ល៉េះ? » ខាសសុីមិនត្រឹមតែមិនស្តាប់គេទេ នាងថែមទាំងលើកដបស្រាទាំងដបមកអកផឹកពីមុខគេ ឌឺគេផ្គើនច្បាស់ក្រឡែតតែម្តងហើយនេះ។
« នាងជាអ្នកប្រថុយមុនទេណា ខាសសុី ខាស្ទីឡូ! »
« ខ្ញុំហ៊ាននិយាយខ្ញុំហ៊ានធ្វើណា ជីមីន ហ្គេរ៉េនសុី! » និយាយតែពិននេះរាងស្តើងក៏ដាក់កូនកែវពីមុខគេមួយ ពីមុខនាងមួយ , មុននឹងចាក់ស្រាចូលពេញៗកែវ។
« ជល់មួយ! » ខាសសុីលើកកែវជល់នឹងកែវរបស់រាងក្រាស់បន្តិចមុននឹងលើកអក , កាយវិការរបស់នាងធ្វើអោយជីមីនគេហួសចិត្តស្ទើស្លាប់ទៅហើយ អកយកៗ មិនខុសពីអ្នកប្រមឹកទេ។
« ប្រមឹកបែបនេះអ្នកណាយកធ្វើប្រពន្ធទៅ? » ជីមីនសម្លក់នាងបន្តិចមុននឹងលើកស្រាអកតិចៗមិនលើកដាច់ដូចនាងដោយសារតែស្រាប្រភេទនេះមិនត្រូវចំណូលគេទេ។
« លោកយកទេដឹង? »

ព្រូស

« នែ! ខ្វះកន្លែងព្រួសមែនទេ? គ្រាន់តែនិយាយពិនហ្នឹងសោះ ម៉េចបានជាមកព្រួសដាក់កណ្តាលមុខខ្ញុំវិញ? ជឿថាខ្ញុំប្តឹងទេ? »
« Sorry...not sorry »

To be continued...

ខ្លាចពីរនាក់ហ្នឹងណាស់ និយាយមែន😭😭

~លេខាម៉ាហ្វៀ~Where stories live. Discover now