ភាគ ២៥.

1.8K 77 0
                                    

#លេខាម៉ាហ្វៀ
ជីមីន ហ្គេរ៉េនសុី X ខាសសុី ខាស្ទីឡូ
#ភាគ២៥.

///

-វិមាន ហ្គេរ៉េនសុី

« ប៉ុន្មាននាទីហើយ? » កាយសង្ហារដែលទើបតែត្រឡប់មកតាមក្រោយនោះ ក៏ចោទសំណួរឡើងភ្លាមកាលបើគេទើបតែឈានជើងមកសោះ។
« 20 នាទីហើយទាន! 10 នាទីទៀតទើបគ្រប់អ្វីដែលលោកបញ្ជា! » ឮអង្គរក្សរបស់គេនិយាយឡើងបែបនេះ កែវភ្នែកមុតស្រួចក៏ងាកសម្លឹងទៅមើលកញ្ចក់ជាប់ទ្វារ ដែលបង្ហាញពីសីតុណ្ហភាពរបស់បន្ទប់នោះ ឃើញថាវាធ្លាក់ដល់ 5 អង្សារសេទៅហើយ គេក៏ស្រាប់តែមានអារម្មណ៍មិនសូវល្អកើតឡើង។
« យកនាងចេញមកវិញ! កម្តៅខ្លួននាងហើយ អោយនាងទៅបន្ទប់របស់យើង » ជីមីនស្រដីឡើងតែពិននេះ នាយក៏នាំខ្លួនចេញពីបន្ទប់ក្លាសេនេះ បោះជំហានឡើងទៅខាងលើវិញ មិនបង្ហាញពីក្តីបារម្ភឬក៏ភាពសន្តោសប្រណីបែបនេះចំពោះមុខអង្គរក្សរបស់គេទេ។
...

ផាំង
សម្លេងទះតុបន្លឺឡើងមកដោយគ្មានហេតុផល , ងាកមកអ្នកដែលបង្កសម្លេងមុននេះវិញក៏ឃើញថា ទឹកមុខរបស់នាយហាក់ដូចជាក្រហមឡើងដោយភាពខឹងសម្បារ មិនដឹងជាគេខឹងរឿងអីទេ អង្គុយសុខៗគេក៏ខឹងឡើងដោយគ្មានមូលហេតុ។

« នាងធ្វើអោយយើងឆ្កួតមិនខាន ខាសសុី! » បន្លឺត្រឹមឈ្មោះខាសសុីនេះក៏អាចអោយយើងដឹងបានហើយថា កំហឹងមុននេះគឺកើតមកដោយសារតែខាសសុីហ្នឹងឯង! គេនឹកឃើញរឿងនោះម្តងៗគេខឹងសឹងតែផ្ទុះសរសៃឈាមទៅហើយ។

តុកៗ

សម្លេងគោះទ្វារបន្លឺឡើងមកបង្អាក់ភាពខឹងសម្បាររបស់រាងក្រាស់ , ជីមីនបង្វិលកៅអីបែរទៅកុំព្យូរទ័រវិញ មុននឹងស្រែកអនុញ្ញាតអោយអ្នកខាងនោះចូលមក!
« ឯងមានការស្អី? » នាយសួរដោយមិនខ្ចីសម្លឹងមើលអ្នកដែលចូលមកនោះ ដោយគេគិតថាជាកូនចៅរបស់គេឬក៏អង្គរក្សរបស់គេចូលមករាយការណ៍ពីអ្វីមួយតែ ការស្ងាត់ស្ងៀមរបស់អ្នកម្ខាងទៀតធ្វើអោយគេត្រូវបែរទៅរកយ៉ាងរហ័សវិញ។
« ខាស...ខាសសុី! » បែរមកឃើញវត្តមានស្រីតូចឈរពីមុខគេហើយ ជីមីនក៏ជ្រឹមចិញ្ចើមសម្លឹងមុខស្លេកស្លាំងរបស់នាងបន្តិច មុននឹងសម្រេចចិត្តបែរមកធ្វើការរបស់គេវិញ គេមិនបាននឹកឃើញថានាងនឹងមកលឿនដល់ថ្នាក់នេះទេ ហើយសភាពរបស់នាងក៏គួរអោយអាណិតខ្លាំងដែរ មុខស្លេកស្លាំងដោយសារតែត្រូវឃុំក្នុងបន្ទប់ត្រជាក់មុននេះ បើគេនៅតែសម្លឹងនាងដោយភាពស្ងាត់ស្ងៀមទៀតនោះ គេអាចនឹងកើតចិត្តផ្សេងក៏ថាបាន។
« ហៅនាងមកធ្វើការ! មិនមែនចាប់នាងមកហើយបម្រើនាងទេ! បើមិនដឹងធ្វើអីក៏មកបម្រើខ្ញុំមក! នេះប្រលោះជើងរបស់ខ្ញុំទំនេរ! » ពាក្យសម្តីកាត់ន័យជ្រៅៗរបស់គេ បង្ហាញឡើងទាំងស្រុងថាគេកំពុងតែមើលងាយនាង ប្រដូចនាងទៅនឹងស្រីលក់ខ្លួនដែលអោនតែនឹងប្រលោះជើងរបស់គេ បម្រើគេនោះ។
« ដេកស្រមៃទៅ! » និយាយតែពិននេះខាសសុីក៏ក្តាប់មាត់ បោះភួយដែលរុំខ្លួនមុននេះចោល ហើយក៏បែរខ្នងដើរទៅទ្វារវិញ គឺបម្រុងចេញហ្នឹងឯង។
« ដោះសោរភ្លាម! លោកឆ្កួតទេហេស? ថ្លង់ឬក៏គ្មានត្រចៀកបានជាស្តាប់គ្នាមិនកើតបែបនេះ? »
« យើងបាននិយាយហើយ! មុននឹងនាងចេញទៅបាននាងត្រូវមកអោនបម្រើប្រលោះជើងយើងសិន! »
« ឈប់ទៅ! ខ្ញុំមិនចង់យំទាំងស្មាលនេះទេ ជីមីន! »

To be continued...

យកជីមីនពីមុនអោយអូនខាសសុីវិញមក🥲

~លេខាម៉ាហ្វៀ~Where stories live. Discover now