#លេខាម៉ាហ្វៀ
ជីមីន ហ្គេរ៉េនសុី X ខាសសុី ខាស្ទីឡូ
#ភាគ ៣៩+៤០ [ភាគបញ្ចប់]///
-1 សប្តាហ៍ក្រោយ
រយៈពេលត្រឹមតែមួយសប្តាហ៍ តែការផ្លាស់ប្តូរមានច្រើនណាស់ , ងាកមកខាងគ្រួសារហ្គេរ៉េនសុីឯនេះវិញ ពួកគេក៏កាន់តែចុះសម្រុងគ្នា ដល់ថ្នាក់ធ្វើពិធីរៀបអាពាហ៍ពិពាហ៍ឡើងទៀតផង។
« អៃយ៉ា ស្អាតណាស់កូនម៉ាក់! » ខាសសុីដែលនៅក្នុងបន្ទប់រៀបចំខ្លួននេះ ក៏ស្រែកឡើងកាលបើឃើញថាកូនស្រីវ័យ 2 ឆ្នាំរបស់នាងស្អាតខ្លាំងមែនទែន , ខាសស្ទេលឡាគ្រងដោយរ៉ូបពណ៍សអូសដីមើលទៅគួរអោយស្រលាញ់ខ្លាំងណាស់ ដូចកូនតុកាត្តាមិនខុស!
« ប៉ាៗអោយអូនមកដឹកដៃម៉ាក់ៗចេញទៅ! » ខាសស្ទេលនិយាយឡើង ដោយដៃមានកាន់បាច់ផ្កាជាប់ , ដៃតូចច្រមិចក៏លូកកាន់ដៃអ្នកជាម្តាយ កាលបើបានឃើញថាខាសសុីងើបខ្លួនឡើងហើយ។
« តោះកូនម៉ាក់! »...
« អៃយ៉ា អូនស្ទេលរបស់យើងស្អាតណាស់នៀក! » លេចវត្តមានកូនក្រមុំនិងកូនក្រមុំតូចនោះភ្លាម កំលោះសង្ហារខាងនេះដែលស្និទ្ធស្នាលនឹងពួកគេស្រាប់នោះ ក៏និយាយឡើងដោយស្នាមញញឹមស្រស់សង្ហារសម្លឹងទៅព្រះនាងតូចដែលកាន់ដៃខាសសុីដើរមកនោះ។
« របស់ឯងយ៉ាងម៉េចរបស់យើងទេ! » ថេយ៉ុងងាកសង្រ្គឺតធ្មេញដាក់ជុងហ្គុកបន្តិច កាលបើដឹងថានាយខាងនោះមកចង់លូកថ្លើមរបស់គេ។
« របស់ឯងតាំងពីពេលណា? នេះស្រលាញ់ក្មេងហេស? ស្លាប់ហើយអាថេយ៍អើយយ » ជុងហ្គុកស្រាប់តែស្រែកហួសចិត្គឡើង កាលបើដឹងថាថេយ៉ុងមកលង់ស្រលាញ់ខាសស្ទេលដែលនៅតូចញិបបែបនេះ! មិនដឹងថាគេស្រលាញ់មែនទែនឬក៏ស្រលាញ់ជាលក្ខណៈពូក្មួយ...
« យ៉ាងណាក៏គ្រាន់បើជាងឯង! ស្រលាញ់កូនបំណុលខ្លួនឯង! , គេមិនស្រលាញ់វិញហើយគេថែមទាំងស្អប់វិញទៀត! »
« នែ ដៀលឈឺៗម្ល៉េះវើយយយ! »
~~~« ម៉ោះ លោកតាសួរកូនស្ទេលណា! កូនព្រមអោយម៉ាក់របស់កូនទៅប៉ាៗទេ? » លោកអាចារ្យចោទសួរឡើងទៅកាន់ខាសស្ទេលនៅមុខសំណាក់ភ្ញៀវគ្រប់គ្នា បានឃើញទិដ្ឋភាពគួរអោយស្រលាញ់បែបនេះ គ្រប់គ្នាក៏ស្ងាត់មាត់អង្គុយញញឹមចាំស្តាប់ចម្លើយរបស់នាងតូចនោះ។
« ទោះអូនមិនព្រមក៏ប៉ាយកម៉ាក់ទាល់តែបានដែរ! អញ្ចឹងហើយអូនព្រមហ្មងទៅ! » ចម្លើយដ៏សែនគ្រឺតខ្នាញ់ ឮហើយចង់តែចាប់ក្រញិចនោះធ្វើអោយគ្រប់គ្នាកាន់តែញញឹមហែកមាត់ឡើង ជាពិសេសកំលោះសង្ហារពីរនាក់ដែលឈរលើឆាកក្បែរពួកគេនេះ!
« គ្រឺតណាស់អញ! ចាប់លេបអីលូវហើយ! » ថេយ៉ុងទះតប់ជុងហ្គុកខ្លាំងៗដោយសារតែគ្រឺតនឹងខាសស្ទេលពេក! , កម្មវិធីក៏បន្តទៅមុខយ៉ាងរលូនក្រោមស្នាមញញឹមរបស់អ្នកគ្រប់គ្នាហ្នឹងឯង!
...