ភាគ ១១+១២.

2.2K 80 0
                                    

#លេខាម៉ាហ្វៀ
ជីមីន ហ្គេរ៉េនសុី X ខាសសុី ខាស្ទីឡូ
#ភាគ ១១+១២.

« ស្វាគមន៍មកកាន់ហាងរបស់ពួកយើងចាស៎ » ដើរមកដល់ពាក់កណ្តាលផ្លូវក៏ឃើញថាមានតូបលក់ទឹកផ្លែឈើតូចមួយ ជីមីនក៏ដាក់ខ្លួនអង្គុយសម្រាកសិន ព្រោះឃើញថាខាសសុីក៏ហត់ដែរទៅហើយ។
« យកទឹកក្រូច 2 ដបមកស្រីស្អាត! » រាងក្រាស់ញញឹមយ៉ាងស្រស់ទៅកាន់អ្នកលក់ស្អាតខាងនោះដល់ថ្នាក់ ខាសសុីដែលអង្គុយក្បែរដៃគេនេះពេបមាត់ជ្រេញភ្លាមៗមិនចាំយូរតែម្តង។
« ខ្ពើមស្នាមញញឹមហ្នឹងខ្លាំងណាស់! » រាងស្តើងស្រដីឡើងតិចៗសម្លក់ទៅកាន់រាងក្រាស់ដែលបៀមជាប់ស្នាមញញឹមព្រាននារីលើផ្ទៃមុខរបស់គេ មិនមែនជាលើកទីមួយដែលនាងឃើញស្នាមញញឹមនេះទេព្រោះគេព្រានតាំងពីដើមហើយនាងនៅក្បែរគេគ្របើពេលនេះ គេបង្ហាញទៅកាន់ស្រីណាក៏នាងឃើញដែរ។
« ទឹកក្រូចអ្នកនាង!! » ស្រីម្នាក់នោះបែរមកទម្លាក់ដបទឹកក្រូបមុខខាសសុីដោយកាយវិការមិនសូវជាពេញចិត្ត ខុសពីមុននេះនាងអោយទៅជីមីនយ៉ាងសមសួនហើយបែរជាមកបោកបោះមុខខាសសុីទៅវិញ។
« អត់មិនបានម៉ាដបហ្នឹងបែកមុខអីឡូវហើយ! » ខាសសុីនេះក៏មិនបានពេញចិត្តប៉ុន្មានដែរ ដឹងស្រាប់ហើយថានាងជាមនុស្សឆាប់ខឹង មកប៉ះសកម្មភាពនេះទៀតគិតថានាងអោយឈ្នះងាយៗឬ?
« មិនចេះផឹក! » ខាសសុីបោះដបទឹកក្រូចទៅស្រីម្នាក់នោះវិញ ដោយកាយវិការគម្រោះគម្រើយតបទៅ សងសឹកដែលស្រីឆ្កួតម្នាក់នោះធ្វើដាក់នាងមុននេះ។
« នែ! »
« អួយ អ្នកនាងជូវីស្រែករកអ្វីដែលចាស៎? » ខាសសុីក្រលេកទៅឃើញផ្លាកឈ្មោះរបស់ស្រីម្នាក់នោះនៅលើអាវ នាងក៏ងើបឈរឡើងអោបដៃហៅឈ្មោះចំៗ ថ្វីដ្បិតថានាងម្នាក់នេះជាអ្នករករឿងនាងមុន នាងគ្រាន់តែតបតសោះ ស្រែកមកបែបនេះលេងជាមួយបន្តិចក៏មិនថ្វីដែរ។
« ខាសសុី... » ជីមីនបន្លឺឈ្មោះរាងស្តើងបន្តិច ក្នុងចិត្តក៏រំពឹងមិនចង់អោយនាងបង្កររឿងនៅទីនេះ តែថាគេមិនដែលឃាត់បានស្រាប់ហើយ មានតែអោបដៃទស្សនាសង្រ្គាមពាក្យសម្តីបន្តិចទៀតហ្នឹងឯង។
« នាងចង់បានអី? » ជូវីសួរឡើងដោយជ្រឹមចិញ្ចើមតិចៗសម្លឹងមកកាន់ខាសសុីខាងនេះ រាងស្តើងក៏មិនមាត់ជំនួសដោយការទាញដបទឹកក្រូចមុននេះហុចអោយជូវីវិញ។
« ជូនភ្ញៀវអោយស្រួល! នាងមិនដែលចូលរៀនទេហេស? អ្នកណាបង្រៀនអោយបោះទឹកក្រូចដាក់ភ្ញៀវបែបនេះ? »
« ខ្ញុំមិនធ្វើ មុននេះខ្ញុំរអិលដៃទេ! » ខាសសុីបញ្ចប់សំណួរភ្លាម ជូវីក៏ស្រែកបដិសេធភ្លែត ហាក់មិនចុះចាញ់សោះតែថានាងលេងជាមួយខាសសុី លទ្ធផលដែលបានវាមិនមែនធម្មតាទេ។
« ល្អ! » ខាសសុីញញឹមចុងមាត់ ទាញដបទឹកក្រូចឡើង បើកគម្របហើយក៏ចាក់ស្រោចលើខ្លួនរបស់ជូវីយ៉ាងជោគជាំ ដល់ថ្នាក់កំលោះដែលអង្គុយមើលនោះបើកភ្នែកធំៗឡើងតែម្តង។
« អាយយយ »

ផាច់

ថ្ពាល់ទន់រលោងរបស់ខាសសុីក៏ស្រាប់តែងាកទៅម្ខាងដោយសារតែការទះជាការតបរបស់ជូវីខាងនោះ...ខាសសុីងាកមកវិញ លើកដៃស្រឡូនប្រុងនឹងតបវិញទៅហើយ តែដៃមាំរបស់រាងក្រាស់ក៏ស្រាប់តែបង្អាក់ជាប់។

« បានហើយឈប់បង្កររឿង! » ជីមីននិយាយមកកាន់ខាសសុីដោយសម្លេងរឹងកំព្រឹស ដៃរបស់គេក៏កាន់ដៃនាងយ៉ាងណែន ទឹកមុខមាំរបស់គេក៏បង្ហាញយ៉ាងច្បាស់ថាគេខឹងពិតមែន។
« ហឹស » ខាសសុីទម្លាក់ដៃចុះ លើកដៃម្ខាងមកជូតឈាមដែលហូរចេញពីគែមមាត់ដោយសារតែការទះមុននេះហើយនាងក៏រត់ចេញទៅតែម្តង។
« សុំទោសជំនួសមិត្តស្រីរបស់ខ្ញុំផង! » រាងក្រាស់ទម្លាក់ឋ្លួនអង្គុយវិញ និយាយសុំទោសដោយប្រើពាក្យមិត្តស្រីធ្វើអោយស្នាមញញឹមលើផ្ទៃមុខរបស់ជូវីមុននេះសាបរលាបអស់ ការរំពឹងទុករបស់នាងក៏ស្រាប់តែធ្លាក់មកដល់សូន្យតែម្តង។
« នេះថ្លៃទឹកក្រូច អរគុណណា! » ជីមីនទម្លាក់លុយមួយចំនួនលើតុហើយគេក៏ងើបទៅតែម្តង ព្រោះគេទើបតែចាប់អារម្មណ៍ថាខាសសុីមិនបានរត់ទៅក្រោមទេ គឺនាងរត់ទៅខាងលើភ្នំ ចុះបើនាងវង្វេងផ្លូវគិតយ៉ាងម៉េច?
...

« អ្ហឹកៗ » កាយស្តើងទម្លាក់ចុះស្រាលៗនៅគុម្ពព្រៃក្បែរផ្លូវឡើងទៅលើភ្នំ... បើនាងរត់ឡើងទៅលើភ្នែកគឺមានតែផ្លូវមួយទេដែលអាវឡើងទៅដល់រុីសត ប៉ុន្តែនាងបែរជាជ្រើសផ្លូវរត់ចូលព្រៃមិនឡើងទៅលើទៅវិញ។
« ខ្ញុំយំរកស្អី? ខ្ញុំមិនដែលយំដោយសារតែរឿងទាំងនេះទេ! » ខាសសុីជ្រប់មុខចុះស្រែកខ្លាំងៗតាមចិត្តរឹងបុឹងរបស់នាង , នាងស្រាប់តែយំដោយសារតែរឿងធម្មតាដែលវាកើតឡើងដល់ថ្នាក់នាងសុាំទៅហើយ រាល់ដងនាងមិនដែលយំទេតែលើកនេះគេស្រែកដាក់នាង គេការពារអ្នកផ្សេងហើយក៏អោយនាងឈឺសាច់ អោយនាងចាញ់ស្រីម្នាក់នោះទៀតផង។

ឈូៗ

ភ្លៀងស្រាប់តែបង្អុរចុះមក ហាក់ស្រក់ប្រណាំងនឹងទឹកភ្នែករបស់នាង ភ្លៀងខ្លាំងបែបនេះនាងគ្មានផ្លូវទៅវិញទេ ហើយនាងក៏មិនស្គាល់ភូមិសាស្ត្រទីនេះច្បាស់ អោយនាងទៅវិញយ៉ាងម៉េចទៅ?

« ហឹកៗៗ » ពេលនេះនាងធ្វើអ្វីមិនបានទេ ក្រៅពីស្រែកយំតាមចិត្តឈឺរបស់នាង ហើយក៏ស្រែកប្រណាំងនឹងភ្លៀងហ្នឹងឯង។
« ឈប់យំ! »

To be continued...

អួយ វីរៈបុរសជិះសេះស 😭😭😭

~លេខាម៉ាហ្វៀ~Where stories live. Discover now