ភាគ ២០.

2.1K 80 0
                                    

#លេខាម៉ាហ្វៀ
ជីមីន ហ្គេរ៉េនសុី X ខាសសុី ខាស្ទីឡូ
#ភាគ២០.

« ជីមីនហា! វាមិនដូចអ្វីដែលបងគិតទេ! ប៊េនគេគ្រាន់តែជួយទប់អូន! ឬក៏បងចង់ឃើញអូនបែកក្បាលទើបបងសុខចិត្ត? »
« មិនដឹង! មិនឮ! » ជីមីនរត់ចេញពីការលួងលោមរបស់ខាសសុី នៅតែមិនព្រមអោយនាងបកស្រាយ ហើយក៏នៅតែខឹងអន់ចិត្តនឹងសកម្មភាពមុននេះ។
« កុំរំខានបង! បងត្រូវធ្វើការ! » និយាយតែពិននេះជីមីនក៏ទម្លាក់ខ្លួនចុះអង្គុយធ្វើការដោយមានរាងស្តើងនៅអង្គុយក្បែរគេនោះ។
« ធ្វើលឿនៗទៅអូនអោយ 2-3 តឹក! » បានឮមួយប្រយោគនេះចេញពីមាត់របស់រាងស្តើង នាយក៏ស្រាប់តែបែរមកសម្លឹងមុខរាងតូចខាងនេះភ្លាមដោយជ្រឹមចិញ្ចើមចង់ដឹងណាស់ថានាងនិយាយនេះពិតឬអត់...
« ចាំពាក្យខ្លួនឯងអោយច្បាស់ផង! » រាងក្រាស់ញញឹមឡើងតិចៗមុននឹងបើកឯកសារមួយដែលមានលេខសម្ងាត់ជាច្រើនតង់មើលទៅមិនមែនជាឯកសារធម្មតាទេទើបគេដាក់លេខសម្ងាត់ 2-3 តង់បែបនេះ។
« ឯកសារសម្ងាត់? បងបង្ហាញអោយអូនឃើញធ្វើអី? ហើយនេះ... » ខាសសុីក៏ស្រាប់តែគាំងអណ្តាតធ្មឹងកាលបើឃើញថាលេខកូដទាំងនោះជាថ្ងៃកំណើតរបស់នាង អ្វីដែលនាងកាន់តែឆ្ងល់នោះគឺហេតុអីបានជាគេបង្ហាញអោយនាងឃើញទាំងដែលវាជាបេះដូងនៃក្រុមហ៊ុនទាំងមូល! បើវាបែកធ្លាយចេញទៅភាគហ៊ុននឹងធ្លាក់ចុះខ្លាំងតែម្តង។
« អូនជាលេខារបស់បង! ណាមួយពួកយើងធ្វើការជាមួយគ្នា 5-6 ឆ្នាំហើយ! បងទុកចិត្តអូន! » ឮគេនិយាយបែបនេះខាសសុីក៏ស្រាប់តែខ្ចឹបមាត់សម្លឹងមុខគេ ដោយដក់ទឹកភ្នែកក្នុងរង្វង់ភ្នែកហាក់ដូចជាមានរឿងអ្វីមួយលាក់បាំងនឹងគេ នាងធ្វើខុសចំពោះគេ...
« អូនមិនសាកសមនឹងបងទេ ហីកៗ » រាងស្តើងពេបមាត់ឡើងចូលខ្លួនទៅអោបរាងក្រាស់យ៉ាងណែន  ធ្វើអោយជីមីនត្រូវញញឹមឡើងស្រាលៗអោបតទៅកាន់នាងវិញ ដោយភាពជឿជាក់ហើយនិងក្តីស្រលាញ់ពេញទី។
« ម៉ោះ! ឆែកឯកសារពិននេះបានហើយ! ចូលមកបន្ទប់មកអូនអោយកាដូ! » ខាសសុីងើបមុខឡើងញញឹមខ្ចឹបទៅកាន់គេបន្តិច មុននឹងអូសគេចូលក្នុងយ៉ាងទាន់ហន់ធ្វើអោយរាងក្រាស់ខាងនោះកាន់តែពេញចិត្តទៀតហើយ។
...

-យប់

« ជុប! ស្រលាញ់អូនបំផុត! » បន្ទាប់ពីសាងស្នេហ៍ជាលើកទី 2 រួចមក ពេលនេះជីមីនក៏កំពុងតែគេងអោបមនុស្សស្រីជាទីស្រលាញ់របស់គេ មនុស្សស្រីតែម្នាក់ដែលមានកៅអីពិសេសបំផុតក្នុងបេះដូងគេ នាងពិសេសជាងមិត្តស្រីរបស់គេពីមុនឆ្ងាយណាស់ នាងទទួលបានទាំងក្តីស្រលាញ់ពេញលេញ ការទុកចិត្តពីគេ ហើយក្តីស្រលាញ់ដែលគ្មានថ្ងៃសាបសូន្យពីគេនោះអី។
« ស្រលាញ់លោកប្រធានដូចគ្នា! » ខាសសុីនិយាយឡើងតិចៗដោយភាពហត់នឿយ ទោះជានាងហត់ក៏នាងនៅតែបង្ហាញស្នាមញញឹមយ៉ាងស្រស់ស្អាតទៅកាន់គេ។
« លោកប្រធានយ៉ាងម៉េច? »
« ហូយយ ដេតឌី! អីឡូវអូនសុំទៅងូតទឹកសិន បងគេងមុនទៅ! » ថាតែពិននេះខាសសុីក៏ងើបចេញពីគេ នាំខ្លួនរត់ទៅបន្ទប់ទឹកបាត់ ទុកអោយគេនៅដេកញញឹមតែឯង។
...

« ហាឡូ អាប់ឌុល... ខ្ញុំយកបានឯកសារសម្ងាត់ហើយ! សប្តាហ៍ក្រោយខ្ញុំយកអោយលោក! »
(ហេតុអីយើងត្រូវចាំដល់ សប្តាហ៍ក្រោយ?)
« ខ្ញុំសុំចំណាយពេលចុងក្រោយជាមួយគេសិន! »
(នាងស្រលាញ់គេហើយហេស? មិននឹកស្មានសោះ នាងស្រលាញ់វាពិតមែន?)
« មិនទាក់ទងនឹងលោកទេបានហើយ! »

To be continued...

អួយយ មានរឿងអីកើតឡើង😭 វិភាគចុះ😔

~លេខាម៉ាហ្វៀ~Where stories live. Discover now