ភាគ ២៨.

1.7K 66 0
                                    

#លេខាម៉ាហ្វៀ
ជីមីន ហ្គេរ៉េនសុី X ខាសសុី ខាស្ទីឡូ
#ភាគ២៨.

//

-ក្រុមហ៊ុន

ងឺត

សម្លេងចាប់ហ្រ្វាំងឡានបន្លឺឡើងមុខក្រុមហ៊ុនស្កឹមស្កៃដែលនាងកំលោះម្ចាស់ក្រុមហ៊ុនប្រើពេលប៉ុន្មានដែលមានរបស់គេ ស្រោចស្រង់ភាគរយឡើងវិញ , ការដែលចាប់ហ្វ្រាំងមួយទំហឹងមុននេះថ្នល់ក៏លេចឆ្នូតខ្មៅពាសពេញ , រីឯអ្នកដែលរួមដំណើរគេនោះក៏ចង់ខ្យល់ចាប់ម្តងម្កាលដោយសារតែគេបើកលឿនពេកមុននេះ។

« គួរអោយស្អប់! » ខាសសុីចុះពីលើឡានដើរទៅតានក្រោយគេ ដោយកក្រសែភ្នែកសម្លក់ផែនខ្នងគេជាប់ មិនដកភ្នែកចេញរាក់ទាក់បុគ្គលិកផ្សេងដូចរាល់ដងសោះ។
« អូយយ » មុខតូចច្រមិចក៏បុកនឹងខ្នងរបស់រាងសង្ហារខាងនោះ ដួលអុកគូទទៅខាងក្រោយ គេនោះក៏មិនខ្ចីជួយទប់ឬក៏គ្រានាងឡើង ទុកអោយនាងនៅលំបាកលំបិនតែឯង កត្តានេះហើយក៏ធ្វើអោយនាងកាន់តែឈឺចិត្ត អន់ចិត្តនឹងគេគុណ 2។
« ឡើងជណ្តើរជើងទៅ! » ឃើញថារាងស្តើងប្រុងរត់ចូលមកជណ្តើរយន្តជាមួយគេដែរ , ជីមីនក៏ស្រដីឡើងធ្វើអោយនាងត្រូវខ្ចឹបមាត់សម្លឹងទៅកាន់គេ ដោយទឹកភ្នែកដក់ពេញរង្វង់ភ្នែក តែមើលទៅគេមិនស្កៀបអីសូម្បីបន្តិច មានតែជំនួសដោយការចុចបិទទ្វារជណ្តើរយន្តជិតឈឹង។
« គេមិនមែនជាជីមីនរបស់ខ្ញុំទេ! កុំខ្វល់អី! » ខាសសុីលើកដៃជូតទឹកភ្នែកដែលរៀបនឹងស្រក់ចុះបន្តិច មុននឹងបោះជំហានដើរឡើងជណ្តើរជើង សម្តៅទៅជាន់ខ្ពស់ 10-20 ជាន់ដែលនាងធ្វើការជាមួយគេនោះ ដោយនាងពាក់ស្បែកជើងកែងទៀត ជើងរបស់នាងដឹងតែខ្ទិចខ្ទីហើយ...
________________________________

« អ្ហឹស » ប្រមាណជា 20 នាទីក្រោយ សម្លេងដង្ហក់ដោយភាពហត់នឿយក៏បន្លឺឡើងនៅមុខបន្ទប់អូហ្វីស , វត្តមានខាសសុីចូលមកដោយញើសជោគខ្លួន , អាវស ធ្វើការរបស់នាងក៏ដាបដោយញើសដល់ថ្នាក់អាចឃើញសាច់ខាងក្នុងរបស់នាង...
« អ្ហាយយ ហត់ណាស់! » ដៃស្តើងទាញខ្សែចងសក់មកលើកចងសក់ទម្លាក់វែងអន្លាយរបស់នាងមុននេះបន្តិច ក្រោមការសម្លឹងពីរាងក្រាស់ខាងនោះមិនដាក់ភ្នែក។
« នាងដុតយើងឆ្កួតមិនខាន! » រាងក្រាស់សង្រ្គឺតធ្មេញសម្លឹងកាយវិការរបស់នាងដែលវាមិនមែនធម្មតាសម្រាប់នាងទេ! កញ្ចឹងកសខ្ចីដែលមានតក់ដំណក់ញើសតិចៗនោះទាក់ទាញខ្លាំងពិតមែន! ហើយប៉ះអាវដែលអាចមើលឃើញសាច់ខាងក្នុងនោះផង គេមិនអាចទប់អារម្មណ៍បានទេ!
« អាយយ » សម្រែកស្រែកឡើងដោយមិនបានព្រាងទុកក៏ឮឡើងជាថ្មី ដោយរាងកាយរបស់ខាសសុីត្រូវរាងសង្ហារចាប់លើកបីដាក់លើស្មារបស់គេ រត់សម្តៅទៅបន្ទប់សម្រាកដែលនៅក្រោយទូសៀវភៅខាងនោះ។
« នែ! កុំមកកើតឆ្កួតទាំងព្រឹកណា! ខ្ញុំមិនទាន់បានញុំាបាយព្រឹកទេ! » ខ្លួនស្រាលស្ញើកទម្លាក់លើពូកភ្លាម នាងក៏អាចទាយដឹងពីបំពងរបស់គេ ទើបនាងស្រែកប្រកែកឡើង តែការប្រកែករបស់នាងនាពេលនេះវាគ្មានបានប្រយោជន៍អីសូម្បីបន្តិច!
« មិនបាច់សុីស្អីទេ! នាងមិនសមនឹងបានសុីស្រួលដេកស្រួលទេ ខាសសុី! » ជីមីនបោះពាក្យធ្ងន់ៗមកកាន់នាង អមជាមួយនឹងការថើបញីញក់កញ្ចឹងកដ៏សែនទាក់ទាញមុននេះ , ទោះជានាងខំប្រតាយប្រតប់បដិសេធយ៉ាងណា ក៏គេនៅតែខាំក្រញិចបន្សល់ស្នាមមិនល្អពេញកញ្ចឹងករបស់នាងដដែល!
« ខ្ញុំស្អប់លោកណាស់ អ្ហឹក »
« យើងក៏ស្អប់នាងដូចគ្នា! យើងស្អប់ជាទីបំផុតហើយ ខាសសុី ខាស្ទីឡូ! »

To be continued...

~លេខាម៉ាហ្វៀ~Where stories live. Discover now