ភាគ ១០

2.4K 87 0
                                    

#លេខាម៉ាហ្វៀ
ជីមីន ហ្គេរ៉េនសុី X ខាសសុី ខាស្ទីឡូ
#ភាគ១០.

-កន្លែងកំណត់

ប៉ុន្មានម៉ោងក្រោយឡានខ្មៅរលើបរលោងក៏ធ្វើដំណើរមកដល់តំបន់ទេសចរជាលក្ខណៈឯកជនមួយដែលជាកម្មសិទ្ធរបស់គ្រួសារហ្គេរ៉េនសុីនេះផ្ទាល់ ដោយជីមីនគេបានទិញទុកសម្រាប់កម្សាន្តផ្ទាល់ខ្លួនរបស់គេ។

« ដេកហៀរទឹកមាត់ហើយនៅប្រកែកទៀត! » ជីមីនឈប់ឡាន ងាកទៅរករាងស្តើងដែលអង្គុយក្បែរគេក៏ឃើញថានាងគេងហៀរទឹកមាត់ដូចកូនក្មេង តែថានាងស្អាតទោះជានាងគេងទ្រង់ទ្រាយបែបណាក៏នាងនៅតែស្អាតសម្រាប់គេដែរ។
« ដល់ហើយព្រះនាង We bare bears! » ជីមីនចុះពីលើឡានរួចក៏ទាញទ្វារបិទមួយទំហឹងជាការដាស់រាងតូច , ដោយនាងក៏ភ្ញាក់ពិតមែន មិនមែនភ្ញាក់ធម្មតាទេគឺភ្ញាក់ក្រញាងដូចខ្មោចទើបតែចេញពីខ្លួនអញ្ចឹង។
« អាយយ អាឆ្កួត! ឡប់សតិបែបនេះហើយនៅប្រកែកទៀត? អឹស » ខាសសុីខឹងក្តៅក្រហាយដែលគេបិទទ្វារមួយទំហឹងមុននេះ , ព្រលឹងរបស់នាងសឹងតែចេញពីខ្លួនទៅហើយ មិនដែលមានពេលណាគេធ្វើអោយនាងស្រណុកចិត្តម្តងទេ បែបនេះហើយកុំឆ្ងល់ថាម៉េចបានជានាងញេញនឹងគេម្ល៉េះ។
...

« ពួកយើងត្រូវដើរឡើងទៅខាងលើភ្នំ! កាត់ព្រៃមួយនេះទើបដើរទៅដល់កន្លែងស្នាក់នៅខាងលើ! ដើរស្រួលបួលប្រយ័ត្នវង្វេងព្រៃបាត់ខ្ញុំមិនបានជួយនាងទេគ្រាន់តែប្រាប់! » រាងក្រាស់ស្ពាយកាបូបតូចមួយរបស់គេដើរឡើងជម្រាលភ្នំខាងលើនោះដោយមិនភ្លេចនិយាយផ្តែផ្តាំខាសសុីក្នុងក្តីបារម្ភផង។
« ចុះអីវ៉ាន់វ៉ាលីរបស់ពួកយើងនោះលោកប្រធាន? »
« វ៉ាលីរបស់ពួកយើងត្រូវបានបុគ្គលិករីសតយកទៅហើយ! » ជីមីនថាឡើងពិននេះគេក៏បញ្ឈប់ដំណលរដោយអនុញ្ញាតអោយនាងដើរទៅមុនវិញព្រោះគេខ្លាចថានាងនឹងមានរឿងអី ឬក៏ដួលអីបែបនេះ។
« អ្នកស្រីអើយយ! រ៉ូបរបស់អ្នកស្រីវែងខ្លាំងណាស់ ទាក់ជើងដួលស្លាប់អីឡូវហើយ! » ក្រលេកទៅក៏ឃើញថារ៉ូបរបស់នាងត្រឹមកជើងនោះ នាងដើរសឹងតែជាន់វាម្តងម្កាលទៅហើយ មិនដឹងនឹកឃើញអីទេទើបនាងស្លៀករ៉ូបវែងបែបនេះ។
« បារម្ភឬក៏ស្តីអោយហ្នឹង? » ខាសសុីងាកសម្លក់ទៅកាន់រាងក្រាស់បន្តិចមុននឹងលើករ៉ូបរបស់នាងឡើងហើយក៏បន្តបោះជំហានទៅមុខទៀតដោយមានជីមីនតាមសង្កេតមើលមិនដាក់ភ្នែក។
« ខាសសុីពស់!!! » ដើរមិនទាន់បានប៉ុន្មានផងជីមីនក៏ស្រែកឡើងចង្អុលទៅដីក្បែរជើងរបស់នាង ឮគេស្រែកឡើងបែបនេះខាសសុីក៏ស្រែកឡើង រត់ទៅរត់មកហាក់ដូចជាខ្លាចរអារណាស់។
« អាយយ ឯណាៗ? » នាងស្រែកសឹងតែបែកព្រៃព្រឹក្សា , ភ្នែកក៏ក្រវាសមើលជុំវិញនោះបំណងរកពស់ ដូចដែលគេស្រែកមកហ្នឹង តែមើលទៅដូចជាគ្មានឃើញពស់ត្រង់ណាទេ។
« នាងល្ងង់ជាងការគិតរបស់ខ្ញុំទៅទៀត » ជីមីនគេសើចកក្អឹកនឹងការភ័យខ្លាចរបស់នាងមុននេះ , រាងស្តើងក៏ឈប់ពីការរត់ស្រែកមុននេះ ជំនួសដោយការខាំមាត់សម្លក់គេ ក្តាប់ដៃណែនៗសឹងតែជ្រលរដាល់មុខរបស់គេទៅហើយ។
« សប្បាយខ្លាំងណាស់ឬ? លោកជឿថាខ្ញុំរុញលោកធ្លាក់ពីលើភ្នំបាក់កងាប់ទេ! »
« បើខ្ញុំធ្លាក់ទៅ ខ្ញុំនឹងទាញនាងអោយធ្លាក់ទៅជាមួយខ្ញុំដូចគ្នា! »

To be continued...

ឆ្មាកណ្តុរហ្មងហាស មិនដែលចេះត្រូវគ្នាអាម៉េចទេ😭

~លេខាម៉ាហ្វៀ~Where stories live. Discover now