#លេខាម៉ាហ្វៀ
ជីមីន ហ្គេរ៉េនសុី X ខាសសុី ខាស្ទីឡូ
#ភាគ១៩.« ឈប់សិនកុំទាន់ខឹងបង! តែអូននិយាយថារៀបការសប្តាហ៍ក្រោយនេះហេស? មិនបាច់ទេ! »
« រៀបការស្អែកតែម្តងទៅ! »
« អាយយ ជីមីន ហ្គេរ៉េនសុី!!! » ខាសសុីស្រែកឡើងសឹងតែបែកកាណូត នាងខឹងចិត្តដែលតវ៉ានឹងគេមិនបាននោះអី!
« បងស្រលាញ់អូន! » ជីមីនញញឹមឡើងតិចៗមុននឹងទាញចិញ្ចៀនមួយចេញមក លត់ជង្គង់ចុះបើកប្រអប់ចិញ្ចៀននៅនឹងមុខខាសសុីដល់ថ្នាក់នាងត្រូវចំហរមាត់ បើកភ្នែកធំៗមិនគិតថាគេនិយាយមុននេះជាការពិតទេ។
« រៀបការនឹងបងណា ខាសសុី ខាស្ទីឡូ! » ជីមីនដកចិញ្ចៀនចេញមកបន្តិច មុននឹងបំពាក់វាចូលដៃរបស់ខាសសុីដោយមិនទាន់អោយនាងឆ្លើយតបថាព្រមឬមិនព្រមផង , ទោះជានាងចង់បដិសេធក៏គេមិនអនុញ្ញាតដែរ។
( បងគិតខុសហើយជីមីន! )
« អាយយ » បានគេបំពាក់ចិញ្ចៀនរួចហើយខាសសុីក៏បំភ្លេចការគិតមុននេះដោយចូលខ្លួនមកអោបអ្នកកំលោះខាងនេះយ៉ាងណែន ដោយភាពរីករាយពេញទី , នាងមិនដែលគិតថានាងនឹងស្រលាញ់គេទេ តែទង្វើគ្រប់យ៉ាងរបស់គេក៏ទាក់ទាញចិត្តរបស់នាងដោយស្វ័យប្រវត្តិតែម្តង។
« អូនចេះអៀនតាំងពីពេលណាខាសសុី? » រាងក្រាស់សើចឡើងតិចៗអោបតបតនឹងស្រីតូចខាងនោះដោយក្តីសុខនិងក្តីស្រលាញ់ពេញទំហឹង គេស្រមៃមិនចេញទេបើថ្ងៃណាមួយនាងចាកចេញពីគេនោះ។
...-រុីសត
ប៉ុន្មានថ្ងៃក្រោយជីមីននិងខាសសុីក៏ធ្វើដំណើរមកដល់រុីសតនៅលើភ្នំវិញ បន្ទាប់ពីចំណាយពេលជាមួយគ្នាពីរបីថ្ងៃនៅលើកោះនៅលើកាណូតជាមួយគ្នានោះ។
« អូនសម្លាញ់! » ព្រឹកព្រលឹមស្រាងៗពាក្យពេចន៍ផ្អែមល្ហែមក៏ឮឡើងទាំងព្រឹក សឹងមិនជឿថាពួកគេអាចចុះសម្រុងនឹងគ្នា ផ្អែមល្ហែមជាមួយគ្នាបែបនេះទេ រាល់ដងបើមិនជេរគ្នាក៏ឈ្លោះគ្នាផ្អើលទឹក ផ្អើលដីដែរ។
« អូយយយ ខាសសុី! ឈឺៗៗ » គេអោបនាងពីក្រោយមុននេះ អោបមិនទាន់អស់ចិត្តផងរាងស្តើងស្រាប់តែបែរមកខាំដើមទ្រូងហាប់ណែនរបស់គេ ជាកំហុសរបស់គេដែរទេ អ្នកណាប្រើអោយគេដោះអាវធ្វើអី?
« ជ្រេញសូកូឡាហ្នឹងណាស់! ទៅពាក់អាវវិញទៅ » បន្ទាប់ពីខាំគេដល់ថ្នាក់លេចស្នាមធ្មេញជាប់នឹងសាច់របស់រាងក្រាស់ហើយ ខាសសុីក៏ទាញអាវយឺតមួយមកគប់កណ្តាលមុខគេ នេះនាងមិនចេះស្វីតទេហេស? ងាកផាំង ងាកប្រាវតែម្តងហើយ។
« ប្រពន្ធខ្ញុំ! ខ្ញុំជាអ្នករើស ខ្ញុំត្រូវតែទ្រាំ! » ជីមីនខាំមាត់បិទភ្នែកសម្រួលអារម្មណ៍របស់គេមិនអោយគ្រឺតខ្នាញ់នឹងនាងទេ ខ្លាចថាមានរឿងក្តៅគគុកកើតឡើងទាំងព្រឹក! មើលតែដំណើរដើរចេញកាច់រឹកកាច់រាងរបស់នាងក៏អាចអោយយើងដឹងច្បាស់ថានាងឌឺប៉ុណ្ណាហើយ។
« អូយយ » សម្រែករបស់ខាសសុីស្រែកឡើងនៅខាងក្រៅធ្វើអោយរាងក្រាស់រហ័សរត់ចេញទៅមើល តែពេលចេញទៅក៏ឃើញថានាងមិនអីទេព្រោះមានអ្នកជួយនាងហើយ។
« ខាសសុី... » ជីមីនឈរទ្រឹងសម្លឹងមើលមនុស្សជាទីស្រលាញ់របស់គេនៅក្នុងដៃមនុស្សប្រុសម្នាក់ទៀត ឃើញថាអ្នកខាងនោះអោបចង្កេះនាងស្អិតជាប់បែបនេះទោះជាក្នុងន័យជួយក៏គេមិនពេញចិត្តដែរ។
« ចង់ស្លាប់ទាំងពីរហេស? អាប៊េន! លែងនាងភ្លាម! »To be continued...
លោកបងចាប់ផ្តើមចេញរិទ្ធម៉ាហ្វៀមកហើយ😔