ភាគ ២១.

1.8K 74 0
                                    

#លេខាម៉ាហ្វៀ
ជីមីន ហ្គេរ៉េនសុី X ខាសសុី ខាស្ទីឡូ
#ភាគ២១.

- 6 ថ្ងៃក្រោយ

រយៈពេល 6 ថ្ងៃកន្លងផុតទៅ ថ្ងៃធ្វើការក៏ឈានត្រឡប់មកវិញ។ ងាកមកខាងក្រុមហ៊ុនឯនេះវិញក៏ឃើញថាចៅហ្វាយនិងលេខាមួយគូនេះកំពុងញាប់ដៃចុចផ្ញើឯកសារចេញទៅខាងក្រៅប្រទេស តាមទម្លាប់ការងាររបស់ពួកគេ។

« ហឺយ ហើយៗ » រាងក្រាស់ដកដង្ហើមធំ ដកដៃចេញពីកុំព្យូទ័រផ្អែកក្បាលទៅលើកៅអីដោយភាពហត់នឿយ តែក៏មិនភ្លេចងាកភ្នែកទៅអ្នកខាងនោះដែរ។
« យ៉ាងម៉េចហើយខាសសុី? » ជីមីនងើបចេញពីតុរបស់គេ ដើរទៅរករាងស្តើងដែលស្ងាត់មាត់ជ្រាបមិនដកភ្នែកចេញពីកុំព្យូទ័រសោះនោះ។
« ជិតហើយៗមីន! » ខាសសុីនិយាយតែមាត់ ភ្នែកនិងដៃក៏នៅតែបន្តផ្ចង់ទៅលើការងាររបស់នាង ធ្វើអោយអ្នកឈរមើលនោះពេញចិត្តពេញថ្លើមសម្បើមណាស់ ការខិតខំរបស់នាងមិនដែលធ្វើអោយគេខកចិត្តទេ។
« បងសុំទៅបន្ទប់មុនណា បងហត់ខ្លាំងណាស់ ធ្វើឆាប់ហើយអាលនឹងបានសម្រាកទាំងអស់គ្នាណា » ជីមីនអោនថើបថ្ពាល់ទន់រលោងរបស់ខាសសុីបន្តិចមុនដើរចូលទៅបន្ទប់ពិសេសដែលលាក់ខ្លួនក្រោយទូរសៀវភៅ ជាបន្ទប់សម្រាប់សម្រាកនោះ។
« នៅសល់1ថ្ងៃទៀត! មិនអីទេ » ខាសសុីបិទភ្នែកដកដង្ហើមធំបន្តិច លុបការគិតអាក្រក់ៗចោលមុននឹងបង្ហើយការងាររបស់នាង អាលនឹងបានទៅរករាងក្រាស់ខាងនោះ។
...

« បងសម្លាញ់! » បើកទ្វារបន្ទប់ឡើងមកបានឃើញវត្តមានរាងក្រាស់ភ្លាម ខាសសុីក៏រត់សម្តៅមកអោបគេពីក្រោយ ធ្វើអោយនាយត្រូវញញឹមសម្ងំអោយនាងអោបតាមចិត្ត។
« បងដោះអាវធ្វើអី? » អោបគេមួយសន្ទុះហើយទើបចាប់អារម្មណ៍ថាគេមិនមានអាវលើខ្លួនទេ រាងកាយដ៏ទាក់ទាញរបស់គេនោះក៏ធ្វើអោយនាងស្រាប់តែញញឹមឡើង អោបចង្កេះគេជាប់។
« បងគ្រាន់តែក្តៅស្អុះ! ចង់ដោះអោយស្រាលខ្លួន! អូនគិតអី? » ជីមីនញញឹមខិលៗទៅកាន់រាងតូច មុននឹងសម្រេចចិត្តទាញបណ្តាច់អាវស ធ្វើការរបស់នាងចេញ បន្សល់ត្រឹមអាវក្នុងបិទបាំងតំបន់សំខាន់នោះ។
« ម៉ាស៊ីនត្រជាក់ ត្រជាក់សឹងកកហើយបងនៅថាស្អុះទៀត? បើថាចង់បានអីផ្សេងក៏និយាយទៅប្រុសព្រាន! » ខាសសុីខាំមាត់សម្លក់គេតិចៗមុននឹងផ្តេកខ្លួនទៅលើពូកដោយមានគេទ្រោបពីលើ មិននិយាយក៏ដឹងថាបន្តិចទៀតនេះនឹងមានរឿងអីកើតឡើងដែរ។
///

« គេងឬនៅមីនៗ? » សំណួរគ្មានចម្លើយបញ្ជាក់ថារាងក្រាស់បានគេងលង់លក់បាត់ទៅហើយ ខាសសុីក៏បិទភ្នែកសម្រួលអារម្មណ៍អួលណែនដែលព្យាយាមលាកើបាំងនោះបន្តិច មុននឹងបើកភ្នែកឡើងវិញ សម្លឹងភក្ត្រសង្ហាររបស់រាងក្រាស់។
( អូនសុំទោស! ចាត់ទុកថាលើកនេះជាកាដូចុងក្រោយដែលអូនជូនបងទៅចុះ! ) ខាសសុីគិតក្នុងចិត្តសម្លឹងមុខជីមីនមិនដាក់ភ្នែក , នាងកាន់តែសម្លឹងនាងក៏កាន់តែចុកអួលណែន អនុស្សាវរីយ៍ទាំងប៉ុន្មានស្រាប់តែលេចឡើងក្នុងការគិតរបស់នាងនាំអោយទឹកភ្នែកនាងហូរស្រក់ចុះមកភ្លាមៗ។
( ខ្ញុំមិនគួរលង់ស្រលាញ់គេទេ ហឹក )
__________________________________

-ព្រឹកថ្ងៃថ្មី

« អៃយ៉ា ខាសសុី! អូនមកលឿនម្ល៉េះថ្ងៃនេះ? »
« លោកប្រធាន! ខ្ញុំមកសុំលាឈប់ »

To be continued...

លេងសើចណាស់ម្អូននេះ🤡

~លេខាម៉ាហ្វៀ~Where stories live. Discover now