ភាគ​៧ + 8 : ឈ្លោះគ្នាជាមួយមនុស្សចាស់

2.8K 96 0
                                    

#លេខាម៉ាហ្វៀ
ជីមីន ហ្គេរ៉េនសុី X ខាសសុី ខាស្ទីឡូ
#ភាគ៧+៨.

-ថ្ងៃថ្មី

ទឺតៗៗៗ

សម្លេងម៉ោងរោទ៍ដ៏សែនរំខានឮចេញពីទូរស័ព្ទទំនើបរបស់រាងក្រាស់  , ជីមីនងើបខ្លួនឡើងទាញទូរស័ព្ទមកចុចបិទ អ្វីដែលកាន់តែពិសេសគេក៏ទើបតែចាប់អារម្មណ៍ថាគេមិនបាននៅក្នុងបន្ទប់ឬក៏នៅលើគ្រែគេងរបស់គេទេ! គឺរាងកាយរបស់គេនៅលើដីតែម្តង។

« ខាសសុី! » ភ្នែកមុតស្រួចក៏ក្រលេកឃើញលេខាកំពូលមនុស្សរបស់គេគេងសន្លប់លើសាឡុងដោយដៃកាន់ដបស្រាសូជូ ជាប់នឹងដៃនៅឡើយ។

«​ ស្រីស្រមឹក! » ជីមីនសើចឡើងដោយនឹងកាយវិការដេកដូចមិនដឹងខ្យល់អីរបស់នាងបន្តិចមុននឹងសម្រេចចិត្តដាស់នាងព្រោះពួកគេដល់ម៉ោងត្រូវទៅធ្វើការហើយ។
« អាយយយ ខ្មោច »
« អូយយយ នាងឆ្កួត! »​ ជីមីនគេលូកដៃទាញថ្ពាល់នាងតិចៗតែមិនបានប៉ុន្មានផងគេក៏ត្រូវសុីមួួយដៃរបស់នាងទាំងព្រឹកទៅវិញ។
« អៃយូយ សុំទោសណាលោកប្រធាន! សរសៃទាញទេចាស៎ លោកឆាប់រៀបចំខ្លួនទៅណា ខ្ញុំនឹងចាំនៅចំណតឡាន! » និយាយតែពិននេះខាសសុីក៏នាំខ្លួនរត់ចេញទៅបាត់ ព្រោះនាងដឹងច្បាស់ណាស់ថាបើនៅទៀតពួកគេប្រាកដជាឈ្លោះគ្នាមិនខាន។

==

#SKIP

-ក្រុមហ៊ុន

« ភ្នែកហ្នឹងកុំពូកែសម្លក់ពេក! ប្រយ័ត្នត្រូវក្បាលមួយកាបូប! » ពាក្យសម្តីកាចឆ្នាស់បែបនេះបើប្រាប់ថាជីមីននិយាយក៏វាមិនសមដែរ បែបនេះហើយមានតែជាខាសសុីនិយាយហ្នឹងឯង មិនត្រឹមតែនិយាយទេនាងថែមទាំងលើកកាបូបជ្រលរក្បាលស្រីម្នាក់នោះទៀត  , នាងមិនមែនចេះតែរករឿងខុសមនុស្សទេ មកពីនាងឈានជើងចូលក្រុមហ៊ុនភ្លាម ស្រីម្នាក់នោះក៏សម្លក់នាងតែម្តង។

« បានហើយខាសសុី! » ជីមីនងាកញញឹមដាក់ស្រីម្នាក់នោះជាការសុំទោសជំនួសខាសសុីបន្តិចមុននឹងទាញស្រីស្រស់របស់យើងចូលជណ្តើរយន្តតែម្តង ព្រោះស្រីម្នាក់នេះមិនមែនមនុស្សចិត្តត្រជាក់ខន្តីអីទេ។

==

« អ្នកម៉ាក់? » បើកទ្វារចូលមកដល់អូហ្វីសភ្លាម វត្តមានរាងចំណាស់ម្នាក់ក៏លេចឡើងដោយគាត់អង្គុយលើសាឡុងហាក់ចាំគេជាស្រេច។
« គាត់ចាំចៅហ្វាយប្រមាណជា ១០ នាទីហើយទាន! » ជំនិតប៊េនក៏រត់មករាយការណ៍ដល់ជីមីនភ្លាមមិនចាំអោយនាយបានសួរទាន់ទេ។
« ម៉ាក់ម៉េចក៏ម៉ាក់មកមិនប្រាប់ខ្ញុំមុន? » ជីមីនសួរឡើងដោយដើរហួសទៅតុរបស់គេ ហាក់មិនសូវជាយកចិត្តទុកដាក់នឹងគាត់ប៉ុន្មានទេព្រោះគាត់មិនជាម្តាយបង្កើតរបស់គេ។
« ម៉ាក់មកចាំបាច់ប្រាប់កូនមុនដែរ? យ៉ាងណាក៏ក្រុមហ៊ុននេះមិនមែនជារបស់កូនទាំងអស់ឯណា​ ប៉ារបស់កូនមានភាគហ៊ុន ២ភាគរយដែរតើស » លោកស្រីស៊ូជីនងើបឈរឡើងដើរទៅរកកូនប្រុសដែលមិនមែនជាសាច់ឈាមបង្កើតរបស់គាត់នោះដោយស្នាមញញឹមហាក់ជាស្នាមញញឹមដែលបានប្រកែកឈ្នះគេនោះ។
« លេខាស្អាតបែបនេះកូនប្រាកដទេថានាងមកធ្វើការមិនមែនមកបម្រើកូនរឿងផ្សេង?​ មុននឹងរើសលេខាម៉េចក៏មិនសួរម៉ាក់មុន? នាងមានប្រវត្តិគ្រួសារ សញ្ញាបត្តិធ្វើការច្បាស់ទេ? កូនប្រាកដចិត្តហើយឬថានាងមិនមែនមកលក់ខ្លួន? » 

ផាំង

ចប់ប្រយោគភ្លាមរាងស្តើងដែលត្រូវគេតិះដៀលខាងនោះក៏ងើបឈរអស់កម្ពស់ទះតុ​មួយទំហឹងដល់ថ្នាក់គ្រប់គ្នាដែលនៅក្នុងបន្ទប់ភ្ញាក់ព្រើត  , រីឯជីមីនគេក៏ចាប់ព្រួយបារម្ភឡើងកាលបើឃើញថាខាសសុីប្រតិកម្មហើយឡេដឹងច្បាស់ណាស់ថានាងនឹងតបតយ៉ាងចាស់ដៃដូចគ្នា​ គេខ្លាចថានាងនឹងមានគ្រោះថ្នាក់ព្រោះមានរឿងជាមួយអ្នកស្រីស៊ូជីននេះហើយមិនមែនជារឿងល្អទេ គាត់មានអំណាចគួរសម បើនាងមានគ្រោះថ្នាក់នៅថ្ងៃអនាគតអ្នកណាទទួលខុសត្រូវទៅ?
« ខាសសុី... 
« អ្នកមីងនិយាយបែបនេះឡើងវាហាក់ដូចជាចង់បញ្ជាក់ថាអ្នកមីងមានភ្នែកដ៏មានតម្លៃមួយគូប៉ុន្តែអ្នកមីងប្រើវាមើលតែសម្បកក្រៅរបស់មនុស្ស ហើយខួរក្បាលរបស់អ្នកមីងនោះក៏កាន់តែឡប់សតិជាងមុនទៅទៀតដែលគិតចេញតែគំនិតអាក្រក់! មិនខុសពីម្ចាស់វាទេ! ខ្ញុំថាបើអ្នកមីងប្រើវាអត់ប្រយោជន៍បែបនេះអ្នកមីងគួរបរិច្ចាគវាទៅអោយមនុស្សពិការវិញទៅវាបានបុណ្យជាងមកដៀលខ្ញុំទាំំងដែលពួកយើងមិនដែលឃើញគ្នា។
« នាង...ជីមីន! កូនយកមនុស្សស្រីសម្តីមិនចេះគោរពបែបនេះមកធ្វើការ? អត់ទេ​ ម៉ាក់បញ្ជាកូនអោយដេញក្បាលនាងក្មេងម្នាក់នេះចេញអោយឆាប់! » អ្នកស្រីស៊ូជីនខឹងដល់ថ្នាក់មុខរបស់គាត់ឡើងក្រហម គាត់ស្រែកទៅកាន់ជីមីនទាំងដៃរបស់គាត់ញ័រតតាត់តែម្តង។
« ខ្ញុំគោរពតែមនុស្សដែលគោរពខ្ញុំវិញទេ ចាំទុកផង! » និយាយតែពិននេះខាសសុីក៏ដើរចេញពីបន្ទប់តែម្តង នាងនៅមិនបានទេព្រោះនាងមិនមែនជាមនុស្សដែលពូកែគ្រប់គ្រងអារម្មណ៍ នាងខ្លាចថានាងនិងនិយាយឬក៏ធ្វអ្វីលើសនេះ។
« ម៉ាក់! ម៉ាក់ទៅវិញទៅ! នាងជាលេខារបស់ខ្ញុំ​ ខ្ញុំចេះនិយាយជាមួយនាងហើយ  ហើយម៉ាក់ជាអ្នកខុសដែលទៅថាអោយនាងមុន! នាងជាលេខារបស់ខ្ញុំដូច្នេះមានតែខ្ញុំទេដែលមានសិទ្ធស្តីអោយនាង! » 
« នេះកូនស្តីអោយម៉ាក់ដោយសារវាហេស? កូនស្រលាញ់វាខ្លាំងឬ? » 
« ត្រូវហើយខ្ញុំស្រលាញ់នាង! ម៉ាក់ច្បាស់ឬនៅ? បើច្បាស់ហើយសូមអញ្ជើញចេញ! »

To be continued...

~លេខាម៉ាហ្វៀ~Where stories live. Discover now