#លេខាម៉ាហ្វៀ
ជីមីន ហ្គេរ៉េនសុី X ខាសសុី ខាស្ទីឡូ
#ភាគ២២+២៣.« លាឈប់? ខាសសុី អូននិយាយស្អីហ្នឹង? » បានឮពាក្យសុំលាឈប់ បានឃើញទឹកមុខស្រពាប់ស្រពោនរបស់នាង រាងក្រាស់ក៏កាន់តែមិនស្រណុកចិត្តទាំងព្រឹក ហេតុអីក៏នាងមកនិយាយរឿងមិនល្អបែបនេះទាំងព្រឹកវិញ? សិរីសួស្តីណាស់!
« សុំទោសណា ខ្ញុំពិតជាដល់ពេលដែលត្រូវទៅពិតមែន! វាជាអ្វីដែលបងចង់បានកន្លងមកត្រូវទេ? លែងមានអ្នករករឿង លែងមានអ្នកឈ្លោះជាមួយ លែងមានអ្នកធ្វើអោយបងហត់នឹងស្តីអោយ! ពួកយើងធ្វើការជាមួយគ្នាយូរឆ្នាំហើយ ល្មមដល់ពេលដែលពួកយើងគួរសម្រាកមានពេលរៀងខ្លួនខ្លះហើយណាជីមីន! សង្ឃឹមថាអូននឹងបានជួបបងម្តងទៀត » និយាយត្រឹមពិននេះ ខាសសុីក៏ទម្លាក់ក្រដាសលាឈប់លើតុរបស់គេ ហើយក៏បែរខ្នងដើរចេញទៅដោយភាពដាច់ចិត្តបំផុត នាងមិនសូម្បីតែសម្រក់ទឹកភ្នែកពីមុខគេ! គួរតែយល់ហើយថានាងរឹងមាំប៉ុណ្ណា។
« អត់ទេ ខាសសុី! បងមិនអោយអូនទៅណាទេ! » រាងក្រាស់ចូលខ្លួនមកអោបរាងតូចពីក្រោយ ដោយទឹកភ្នែកកូនប្រុសរបស់គេសឹងតែស្រក់ចុះមកទៅហើយ! គេជាម៉ាហ្វៀគេមិនអាចយំបានទេ តែពេលដែលបានឮប្រយោគរបស់នាងហើយ គេឈឺខ្លាំងណាស់! ឈឺដល់ថ្នាក់សឹងតែទប់ទឹកភ្នែកមិនជាប់ទៅហើយ។
« រកអ្នកផ្សេងមកជំនួសកន្លែងខ្ញុំទៅណា! ពួកយើងមិនសមគ្នាទេ ជីមីន ហ្គេរ៉េនសុី! » ខាសសុីបញ្ចប់ប្រយោគដោយទាញដៃរបស់គេចេញពីចង្កេះរបស់នាង , រត់ចេញទៅដោយមិនខ្ចីងាកសម្លឹងមុខគេជាលើកចុងក្រោយ...
« ខាសសុី ខាស្ទីឡូ! អូនដាច់ចិត្តណាស់! » វត្តមានរបស់នាងចេញទៅបាត់ភ្លាម រាងក្រាស់ក៏ទន់ជង្គង់ដល់ដី ជ្រប់មុខនឹងឥដ្ឋសម្រក់ទឹកភ្នែកស្ងាត់បំផុត មិនអោយអ្នកណាឃើញទឹកភ្នែកដ៏ទន់ជ្រាយរបស់គេ ទេ , ថាគេឆ្កួតក៏បានដែរតែគេពិតជាឈឺខ្លាំងមែន! នាងចេញដោយគ្មានហេតុផលច្បាស់លាស់ បង្ហាញចរិតមួយផ្សេងដែលធ្វើអោយទ្រូងខាងឆ្វេងរបស់គេចុកអួលណែននិយាយមិនចេញ។
...- 2 សប្តាហ៍ក្រោយ
« ឯកសារបានលើដៃរបស់លោកហើយ! លោកក៏ទម្លាក់ភាគរយក្រុមហ៊ុនហ្គេរ៉េនសុីបានជោគជ័យដែរ! លោកល្មមដោះលែងខ្ញុំឬនៅអាប់ឌុល? » 2 សប្តាហ៍ហើយងាកមកខាងក្រុមហ៊ុនស្កឹមស្កៃមួយទៀតខាងនេះវិញ រាងស្តើងក៏កំពុងឈរប្រឈមមុខជាមួយនឹងកំលោះដែលមានវ័យជ្រេបន្តិចនោះ និយាយរឿងសាច់ការដែលនាងរងចាំជាយូរមក។
« យើងចិញ្ចឹមនាងតាំងពីតូចក្រូចឆ្មារមក អោយនាងចូលទៅធ្វើបេសកកម្មមួយនេះរាប់ឆ្នាំ នាងធ្វើបានសម្រេចហើយនាងក៏ចង់ចេញពីយើងភ្លាមបែបនេះហេស? យើងខំចិញ្ចឹមបីបាច់នាងណាខាសសុី! » រាងចំណាស់ដែលមានឈ្មោះថាអាប់ឌុលនោះក៏បែរមកនិយាយជាមួយខាសសុីដោយសម្លេងធ្ងន់ៗហាក់មិនពេញចិត្តសោះ! គេម្នាក់នេះជាអាណាព្យាបាលរបស់ខាសសុី គេយកខាសសុីពីមណ្ឌលកុមារកំព្រាមកចិញ្ចឹមនាងដល់នាងអាចធ្វើការងារមួយបាន ហើយនាងក៏ធ្វើបានពិតមែន! គេបានសន្យាជាមួយនាងថា បើនាងយកឯកសារទម្លាក់ក្រុមហ៊ុនជីមីនដែលជាសត្រូវផ្តាច់មុខរបស់គេបាន គេនឹងអនុញ្ញាតអោយជីវិតនាងមានសេរីភាព លែងរស់នៅក្រោមការគាបសង្កត់របស់គេទៀត។
« លោកចង់បានអីទៀត? ខ្ញុំលះបង់គ្រប់យ៉ាងអស់ហើយសម្រាប់ការងារមួយនេះ! ខ្ញុំសងលោកហើយៗ! សង្ឃឹមថាលោកនឹងគោរពពាក្យសន្យា! »
« ល្អ! នាងទៅណាទៅចុះ យើងដោះលែងនាងហើយ! » មួយប្រយោគនេះជាប្រយោគដែលនាងចង់ឮបំផុត! នាងចេញទៅនាងប្រាកដជាមិនអាចទៅរកមនុស្សប្រុសដែលនាងនៅជាមួយរាប់ឆ្នាំនោះទេ ព្រោះនាងធ្វើខុសចំពោះគេណាស់!
« ... » ខាសសុីបោះជំហានចេញពីក្រុមហ៊ុនទៅ មិនដឹងថានាងនឹងទៅណាទេ ប្រហែលជាទៅរកការងារចិញ្ចឹមជីវិតតែលតោលរបស់នាងចាប់ផ្តើមជាថ្មីទេដឹង?
...« ពួកយើងគ្មានផ្លួវស្រោចស្រង់ភាគហ៊ុនឡើងទេ! ខាសសុី អើយយយ យើងមិនគួរទុកចិត្តមនុស្សស្រីល្បិចមួយលានជំពូកដូចនាងទេ! » ងាកមកខាងក្រុមហ៊ុនហ្គេរ៉េនសុីនេះវិញ សភាពពិតជាដុនដាបដូចអ្វីដែលអាប់ឌុលគ្រោងទុកមែន! គេអស់ក្រុមហ៊ុនមួយមិនមែនធ្វើអោយគេក្រទេ! គេនៅមានសណ្ឋាគារ កាសុីណូទៀត! តែអ្វីដែលគេខឹងគឺទឹកចិត្តរបស់គេ! ទំនុកចិត្តរបស់គេទៅកាន់មនុស្សស្រីដែលគេស្រលាញ់! គេទុកចិត្តនាងណាស់តែចុងក្រោយនាងចាក់គេទាំងរស់! ធ្វើអោយគេឈឺចាប់ដោយសារនាងម្នាក់ហើយ នៅមកធ្វើអោយគេឈឺចាប់រឿងក្រុមហ៊ុននេះទៀត!
« ដាក់លក់ក្រុុមហ៊ុនហើយ ពង្រីកក្លឹបទៅ! មួយទៀត! រកខាសសុី ខាស្ទីឡូ អោយឃើញ! មិនថាត្រូវប្រើរយៈពេលប៉ុន្មានថ្ងៃទេ! ធ្វើយ៉ាងណាចាប់នាងមកអោយយើងអោយបាន! បើចាប់មិនបានពួកឯងបាញ់ខ្លួនឯងអោយងាប់ទៅ មិនបាច់មកជួបយើងទេ! » កែវភ្នែកក្រហមឆេះរំលេចនូវភាពខឹងសម្បារ គុំនុំគុំគួនខឹងសឹងតែអាចកម្ទេចគ្រប់យ៉ាងទៅហើយ! គេខឹងខ្លាំងណាស់ គេមិនដែលខឹងដល់ថ្នាក់នេះទេ! គេសន្យានឹងខ្លួនឯងរួចហើយ ថាគ្មានថ្ងៃធ្វើអោយនាងរួចខ្លួនដាច់ខាត!-យប់
នៅក្នុងក្លឹបល្បីល្បាញមួយដែលស្គាល់មកថាជាកម្មសិទ្ធរបស់កំលោះសង្ហារត្រកូលហ្គេរ៉េនសុីទៀតនេះ តែមនុស្សមួយចំនួនធំមិនបានដឹងថាជារបស់គេទេ! សូម្បីតែខាសសុីដែលនៅក្បែរគេបំផុតក៏មិនដឹងដែរ ព្រោះវាគ្មានសំខាន់ត្រង់ណាទេ គេចាំតែយកលុយដដែលហ្នឹង។ បើក្រលេកចូលទៅខាងក្នុងក៏ឃើញមានវត្តមានស្រីស្រស់ដែលស្លៀកពាក់ឯកសណ្ឋានបុគ្គលិកថ្មីជ្រើង ហាក់ជាបុគ្គលិកផ្នែករត់តុថ្មី។
« លោកប្រុសធំ! នេះខ្យល់អីបក់លោកមកទីនេះ? » វត្តមានម្ចាស់ក្លឹបចូលមកដល់ អ្នកគ្រប់គ្រងខាងនេះក៏ស្រាប់តែភ្ញាក់ផ្អើលឡើង ព្រោះជាធម្មតាគេមិនដែលមកទេ!
« ស្រា 3-4 ដប! ស្រី 3-4 នាក់មកកុំសាំញុំាច្រើន! » និយាយតែពិននេះរាងសង្ហារក៏ចូលខ្លួនទៅអង្គុយតុពិសេស ដែលរៀបចំស្រេចនោះ។
« បាទទានចាំបន្តិចណា! ខាសសុី មកបម្រើតុ VIP មួយ! »
« ឯងថាម៉េច? អ្នកណា??? ខាសសុី? »To be continued...
លើកហ្នឹងជួយអត់បានមែនទែនហាស ខាសសុី🌚