#លេខាម៉ាហ្វៀ
ជីមីន ហ្គេរ៉េនសុី X ខាសសុី ខាស្ទីឡូ
#ភាគ១៤.-រុីសត
« ខំរឹងក្បាលបន្តិចទៀតទៅ ឈឺលែងមានអ្នកមើលហើយ! បើអត់ពីអាមួយនេះទៅពេលឈឺអ្នកណាមើលហាស? ខាសសុី »
« ម៉ែខ្ញុំមើល! អូយយ » បញ្ចប់ចម្លើយភ្លាមរាងស្តើងក៏ទទួលបានមួយក្រញ៉ពីគេភ្លែត... ថ្ងាសរបស់នាងក៏មានបិទបន្ទះបញ្ចុះកម្តៅ នាងក្តៅខ្លួនតិចៗទើបគេបិទអោយនាងអោយហើយកុំអោយវាឡើងធ្ងន់ទាន់ តែថានាងឈឺហើយមើលសម្តីរបស់នាងចុះ ចាញ់គេម្តងនាងច្បាស់ជាស្ទះខ្យល់ស្លាប់មិនខាន។
« គេងទៅខ្ញុំទៅហើយ! »
« ទៅណា? »
« នៅធ្វើអីបើគេមិនស្រលាញ់យើងវិញផង! » និយាយតែពិននេះជីមីនក៏ដើរចេញពីបន្ទប់ដោយស្នាមញញឹមចុងមាត់ គេចង់ដឹងថាពេលដែលគេនិយាយបែបនេះហើយនាងនឹងមានប្រតិកម្មបែបណា នោះអី។
« ដូចឆ្កួតអញ្ចឹង! មិនទាន់សួរផងក៏ដឹងថាមិនស្រលាញ់ហើយឬ? ឡប់សតិ! » ទ្វារបិទក្រឹបភ្លាម រាងស្តើងខាងនេះក៏ស្រែកឡើងសឹងតែបែកបន្ទប់ ក្តៅក្រហាយដែលគេមិនចុះទុនសួរនាងបន្តិចសោះ នាងម៉េចនឹងចិត្តងាយទៅស្រែកថាស្រលាញ់គេទៅបើគេមិនសួរផងនោះ។
« អញ្ចឹងបញ្ជាក់ថាស្រលាញ់បងដែរមែនទេ? » ទ្វារបើកឡើងវិញធ្វើអោយអ្នកដែលគេងលើគ្រែខាងនេះភ្ញាក់ព្រើតឡើង ខាសសុីឃើញគេចូលមក ,ទទួលដឹងថាគេបានឮនាងស្រែកមុននេះ នាងក៏ចាប់អៀនឡើងទាញភួយមកគ្របជិតក្បាលតែម្តង។
« កុំមកអៀន! និយាយម្តងទៀតអោយឆាប់ខាសសុី! » លើកនេះគេមិនត្រឹមតែដើរមកជិតនាងទេ គេថែមទាំងឡើងមកគេងលើគ្រែក្បែរនាងតែម្តង នេះក៏បញ្ជាក់ថាទំនាក់ទំនងរបស់ពួកគេក៏កាន់តែលើសពីលេខានិងប្រធានហើយ។
« មើសលែង! កុំប៉ះខ្ញុំ! » បានជីមីនអោបក្រសោបកាយរបស់នាងភ្លាម ខាសសុីក៏ស្រែកឡើងយ៉ាងដាច់អហង្ការ ខំរុញច្រានគេចេញពេញទំហឹងហើយ តែប៉ះជីមីននាយចង់ឈ្នះដូចគ្នានេះ មើលទៅមិនងាយទេ។
« ដេកស្ងៀមឬក៏ចង់សន្លប់? » សំណួរប្រល័យបេះដូងមួយនេះ ខាសសុីក៏បានត្រឹមស្ងៀម បញ្ឈប់ការប្រតាយប្រតប់មុននេះ ជំនួសដោយការខាំមាត់សម្លក់គេតិចៗ ខឹងញេដែលគេគម្រាមនាងគ្រប់ពេលបែបនេះ!
« បងស្រលាញ់អូន! » និយាយតែពិននេះរាងក្រាស់ក៏ទាញនាងមកអោបជាប់ទ្រូង ឯរាងស្តើងវិញនាងក៏បានត្រឹមសម្ងំអោយគេអោបមិនហ៊ានប្រឆាំងតទៀតខ្លាចថានឹងមានរឿងអ្វីពិសេសជាងនេះកើតឡើង ណាមួយបានប្រុសស្អាតអោបហើយវាមិនទៅទាល់ខុសត្រង់ណាទេ នាងក៏មានកូនចិត្តស្រលាញ់គេដូចគ្នា។
« ជាឬនៅ? បើជាហើយតោះទៅញ៉ែគ្នាមើលព្រះអាទិត្យលិចវិញម្តង! ងើបមក! »
« គ្រាន់តែញ៉ែគ្នាសោះ ចាំបាច់រើសកន្លែងដែរ? អភិជនសម្បើមម្ល៉េះ? »To be continued...
អភិជនណាស់ ញ៉ែគ្នាលើគ្រែអត់បានទេ🤣😔