ភាគ ៩.

2.2K 86 1
                                    

#លេខាម៉ាហ្វៀ
ជីមីន ហ្គេរ៉េនសុី X ខាសសុី ខាស្ទីឡូ
#ភាគ៩.

///

« ខាសសុី! ស្អែកជាថ្ងៃសម្រាក! Day Off 3 ថ្ងៃនេះនាងចង់ទៅបោះតង់នៅលើភ្នំជាមួយខ្ញុំឬអ...
« អត់! » មិនទាន់ទាំងអោយរាងក្រាស់បញ្ចប់សំណួររបស់គេផង នាយក៏ឆ្លើយបដិសេធឡើង មុខសញ្ញាមួយនេះក៏អាចអោយជីមីនដឹងថានាងនៅខឹងម៉ាក់របស់គេមុននេះ។
« អ្នកស្រីស៊ូជីនមិនមែនជាម៉ាក់បង្កើតរបស់ខ្ញុំទេ! ហើយខ្ញុំក៏មិនបានពេញចិត្តនឹងសម្តីរបស់គាត់ដែរ » រាងក្រាស់បន្លឺឡើងដោយមិនសម្លឹងមុខនាង ភ្នែកក៏រេសម្លឹងទៅទេសភាពក្រៅបង្អួចហាក់មិនចង់អោយនាងឃើញពីភាពទន់ខ្សោយក្នុងក្រសែភ្នែករបស់គេ , អោយតែលើកសព្វនាមម៉ាក់បង្កើតម្តងៗគេក៏ប្រែជាទន់ខ្សោយ គេមិនទាន់អស់ចិត្តហើយក៏មិនទាន់ទទួលស្គាល់ពីការចាកចេញទៅរបស់ម៉ាក់គេ 100% ដែរ។
« ខ្ញុំទៅក៏បានដែរ! » ឃើញកាលៈទេសៈមិនសូវជាល្អប៉ុន្មានរាងស្តើងក៏ស្រដីឡើងដោយកាន់ទឹកត្រជាក់ៗមួយដប ដើរទៅជិតរាងសង្ហារខាងនោះ។
« ចេញដំណើរម៉ោងប៉ុន្មានដែរលោកប្រធាន? » ខាសសុីហុចទឹកទៅអោយរាងក្រាស់បន្តិចមុននឹងច្រត់ដៃនឹងបង្កាន់ដៃបង្អួច ឈរមើលទេសភាពកណ្តាលក្រុងជាមួយគេ ស្ម័គ្រចិត្តមកឈរកំដរគេ ព្រោះប៉ុន្មានឆ្នាំមកនេះនាងមើលឃើញថាជីមីនគ្មានមិត្តឬក៏អ្នកដែលគេអាចនិយាយរឿងក្នុងចិត្តទៅបានទេ មានតែនាងនៅក្បែរគេសឹង 24 ម៉ោងហ្នឹងឯង។
« ម៉ោង 9 ព្រឹកល្អទេ? ខ្ញុំចង់អោយនាងគេងអោយបានយូរបន្តិច ព្រោះអ្នកខ្លះយប់ឡើងមិនដែលដេកទេ នៅដល់ម៉ោង 2-3 នៅដេកមើលរឿងកូរ៉េ! » បានឮរាងក្រាស់និយាយឌឺដងចាក់ចំ ចំណុចបែបនេះខាសសុីក៏បែរមកខាំមាត់សម្លក់គេ , ឃើញទេ? ពួកគេត្រឹមត្រូវមិនបាន 10 នាទីស្រួលបួលផងក៏មកឈ្លោះគ្នាទៀតហើយ! តែជីមីនគេក៏សប្បាយចិត្តនិងអារម្មណ៍ធូរស្បើយជាងមុនកាលបើបានធ្វើអោយនាងខឹងហើយ។
======
-ថ្ងៃថ្មី

ព្រឹកព្រលឹមថ្ងៃនេះស្រស់ស្រាយជាងរាល់ដងច្រើនណាស់! ជាពិសេសគឺកំលោះសង្ហារខាងនេះគេក៏មកញញឹមទាំងព្រឹកតែម្តងកាលបើបានឃើញលេខាកំពូលថ្វីមាត់របស់គេ ស្លៀកពាក់បែបផ្សេងដែលមិនមែនជាសម្លៀកបំពាក់ធ្វើការដូចរាល់ដង , ដោយនាងគ្រងរ៉ូបដៃតូចមួយ ធ្លាក់សម្រុងចុះមកដល់កជើង ចង្កេះក៏មានខ្សែក្រវាត់ខ្សែតូចមួយ និយាយរួមទៅគឺស្អាតតែម្តង អ្វីដែលកាន់តែពិសេសគឺរ៉ូបមួយនេះ រូប We bare bears , គិតៗទៅលែងភ្ញាក់ផ្អើលហើយព្រោះគ្រប់យ៉ាងដែលទាក់ទងនិងនាងគឺសុទ្ធតែ We Bare bears ទាំងអស់សូម្បីតែវ៉ាលីដាក់ខោអាវក៏ដោយ។

« ស្អាតទេ? »
« ឡើងឡានមកអ្នកម្នាងអើយ!!! ម៉ោង 10 ហើយ! » និយាយតែពិននេះជីមីនក៏ឡើងមកកាន់ចង្កូតឡានមុនបាត់ ទុកអោយខាសសុីនៅឈរខាំមាត់សម្លក់គេ មិនសុខចិត្តដែលគេមិនសរសើរនាងសូម្បីបន្តិចនោះ! នាងខំតែងខ្លួនឡើងហួសម៉ោងទៅហើយគេនៅមិនខ្ចីសរសើរទៀត។
~~~~

« នេះនាងដេកទៀតហើយឬ? ខំផាត់មុខស្អាតហើយប្រុងមកដេកហៀរទឹកមាត់លើឡានហេស? » ឡើងមកដល់លើឡានក៏ឃើញថានាងរៀបចំខ្នើយគេងលើឡាន ងាកទៅឃើញហើយឈឺភ្នែកណាស់ ខ្នើយកើយរបស់នាងក៏រូប Panda ខ្នើយដែលនាងយកមកអោបនោះក៏ We bare bears បើប្រាប់ថានាងអាយុ 25 ឆ្នាំអ្នកណាជឿទៅនៀក?
« ខ្ញុំមិនបានដេកហៀរទឹកមាត់ទេ! នេះកុំប្រាប់ថាលោកស្រវឹងទាំងព្រឹកណា! សង្ស័យស្រវឹងច្បាស់ណាស់បានជាមកនិយាយឡប់សតិទាំងព្រឹកបែបនេះ! គិតទៅមនុស្សប្រមឹក ផឹកគ្មានដឹងពេលវេលាពិតមែន មាត់អត់គម្រប! »
« នែ! »
« នែ នួយស្អី? ទៅឬអត់ហ្នឹង? ឬក៏ត្រូវការអោយខ្ញុំទាក់ទងស្រីស្នេហ៍របស់លោកអោយទៅជាមួយវិញ? លោកប្រធាននននន~ »
« ខាសសុី ខាស្ទីឡូ!!! »
« ស្តាប់មិនឮ...មិនខ្វល់! »

To be continued...

~លេខាម៉ាហ្វៀ~Where stories live. Discover now