#លេខាម៉ាហ្វៀ
ជីមីន ហ្គេរ៉េនសុី X ខាសសុី ខាស្ទីឡូ
#ភាគ៣៦+៣៧.( ខ្ញុំស្អប់ប៉ា! ) មួយឃ្លានេះ អ្នកផ្សេងស្តាប់ទៅធម្មតាទេ ព្រោះគិតថាជាសម្តីក្មេងមិនដឹងខ្យល់អីតែសម្រាប់អ្នកដែលមាននាមជាឪពុកខាងនេះវិញ ត្រឹមតែមួយឃ្លានេះក៏អាចទាក់ទាញទឹកភ្នែករបស់គេអោយច្រាលចេញមកភ្លាមៗតែម្តង។
« ខាសស្ទេល! » ថេយ៉ុងដើរមករកនាងតូចដោយទឹកមុខបែបមិនពេញចិត្តបន្ទាប់ពីបានឃើញសភាពមិនល្អរបស់ជីមីនហើយ! នាយដើរមកទាញខាសស្ទេលនិងជុងហ្គុកទៅសួនច្បារឆ្ងាយពីនោះ ទុកអោយខាសសុីនិងជីមីននៅតែ 2 នាក់ អោយពួកគេសម្រួលគ្នាចុះ។
« បើមកឈរយំមិននិយាយអីដដែល ក៏ទៅវិញទៅ! » និយាយតែពិននេះ រាងស្តើងក៏ប្រុងបែរខ្នងដើរចេញពីរាងក្រាស់ខាងនេះវិញ តែរាងកាយរបស់នាងក៏ត្រូវជីមីនចូលមកអោបពីក្រោយយ៉ាងណែន ណែនដល់ថ្នាក់នាងអាចស្តាប់ឮចង្វាក់បេះដូងដែលកំពុងកន្រ្តាក់ញាប់ៗរបស់គេនោះ។
« បងសូមទោស! សូមទោសចំពោះរឿងគ្រប់យ៉ាង! បងមិនសមនឹងទទួលបានការលើកលែងទោសពីអូនទេ! តែបងពិតជាពិបាកទ្រាំនឹងការរស់នៅបៀមការឈឺចាប់បែបនេះណាស់ ខាសសុី! » ជីមីននិយាយទៅកាន់នាង ទាំងយំយែកទាមទារភាពអាណិតអាសូរពីនាង។
« លោកគិតថាខ្ញុំមិនឈឺហេស? ខ្ញុំក៏រស់នៅបៀមភាពឈឺចាប់ដូចគ្នា! លោកបានឮទេ ជីមីន ហ្គេរ៉េនសុី!!! »
...« អាថេយ៍! ផ្ញើខាសស្ទេលបន្តិចណា! កាសុីណូមានរឿង! » មកដល់សួនច្បារខាងក្រោយ ជុងហ្គុកក៏ទទួលបានសារពីកាសុីណូមក បើមានរឿងធម្មតាក៏គេមិនខ្ចីទៅដែរ! តែនេះគេបានដឹងមកថាឡាណាមានបញ្ហាទើបគេរហ័សទៅបែបនេះ!
« ម៉ោះ! ខាសស្ទេល ដើរលេងជាមួយពូ! » ជុងហ្គុករត់ចេញទៅបាត់ភ្លាម ថេយ៉ុងក៏លើកពរនាងតូចដែលមានអាយុជិត 2 ឆ្នាំនេះឡើង ដោយស្នាមញញឹមក៏ព្រោះបានឃើញមុខនាងជិតៗបែបនេះ នាងក៏កាន់តែស្អាតនិងគួរអោយស្រលាញ់មិនខុសពីម្តាយរបស់នាង!
« ថ្ងៃក្រោយស្ទេលកុំនិយាយថាស្អប់ប៉ាទៀតឮទេ? បុរសដែលឈរនៅមុខម៉ាក់របស់ស្ទេលមុននេះជាប៉ារបស់ខាសស្ទេលណា! ប៉ារបស់អូនស្ទេល ស្រលាញ់ស្ទេលណាស់! គេយំនឹកស្ទេលរាល់ថ្ងៃតែគេមិនអាចមកជួបស្ទេលបាន! ពេលនេះដឹងការពិតហើយ ពេលដែលទៅវិញ ក្មួយត្រូវចូលទៅអោបប៉ាអោយណែនៗណា! » ឮថេយ៉ុងរៀបរាប់ឡើងបែបនេះ ខាសស្ទេលក៏អោនមុខចុះដោយភាពដឹងខុស ពេលដែលដឹងថាខ្លួនបានប្រើសម្តីលើសលប់ដល់ថ្នាក់ប៉ះពាល់អារម្មណ៍អ្នកផ្សេងខ្លាំងបែបនេះ តែនាងក៏ឆ្លើយតបនឹងថេយ៉ុងដោយការងក់ក្បាលញញឹមតិចៗវិញ។
« មុខប៉ោងៗ ហើមដូចនំប៉ាវតែម្តងហើយយើងហ្នឹង! » បានឮរាងក្រាស់ស្រដីឡើងបែបនេះ ខាសស្ទេលក៏ស្រាប់តែខាំមាត់សម្លក់គេវិញ នេះមករករឿងក្មេងអោយក្មេងខឹងទៅកើតណ៎។
...