#លេខាម៉ាហ្វៀ
ជីមីន ហ្គេរ៉េនសុី X ខាសសុី ខាស្ទីឡូ
#ភាគ១៧.-ថ្ងៃថ្មី
ព្រូស!
« អូយយ ខាសសុី! » ភ្ញាក់ដឹងខ្លួនឡើងមក ភាពចុករោយក៏កើតឡើងទាំងព្រលឹងដោយបើកភ្នែកមកខ្លួនក៏នៅក្រោមដី ហើយក៏អាចទាយដឹងថាគេធ្លាក់ពីលើគ្រែដោយសារតែកម្លាំងជើងអ្នកខាងលើហ្នឹងឯង។
« អាយយយ » រាងស្តើងស្រែកឡើងសឹងបែកបន្ទប់ ដៃក៏លើកញីសក់ខ្លួនឯងខ្លាំងៗ ដៃម្ខាងទៀតក៏ទះលើថ្ពាល់ខ្លួនឯងស្រាលៗហាក់ចង់ដាស់ភាពស្រពិចស្រពិលអោយប្រែមកជាធម្មតាវិញ។
« កើតស្អីទាំងព្រឹកហ្នឹង? » ជីមីនងើបខ្លួនទាញកន្សែងមករុំល្វែងក្រោមបន្តិច មុននឹងឈរច្រត់ចង្កេះសម្លឹងទៅមនុស្សស្រីដែលស្រែកក្រោមទ្រូងគេមិនឈប់យប់មិញនេះ។
« ខាសសុី! » ជីមីនចូលខ្លួនចង់មកប៉ះស្មារបស់នាងស្រាលៗតែក៏ត្រូវនាងប្រកាច់ប្រកិនពេញពូក មិនដឹងមិនសុខចិត្តរឿងអីទេ។
« អាយយ កុំប៉ះខ្ញុំ! ម៉េចក៏យប់មិញលោកមិនប្រើរបស់ការពារ?? » ឮសំណួរមួយនេះឡើងជីមីនក៏ស្រាប់តែសើចដើមក ហួសចិត្តនឹងនាងពេញទំហឹងហើយ សម្រេចថានាងខឹងគេរឿងនេះទាំងព្រឹក?
« អ្នកណាទៅការពារជាមួយប្រពន្ធខ្លួនឯងនោះ? » មួយប្រយោគនេះនាំអោយខាសសុីត្រូវងើបឡើងទាញភួយមករុំជិតខ្លួន ហើយក៏ច្រត់ចង្កេះឈរសម្លក់សម្លឹងគេ មិនអោយចាញ់គេសោះ។
« ប្រពន្ធយ៉ាងម៉េច? ខ្ញុំបើកសាររបស់លោកថ្ងៃមុន ឃើញលោកហៅស្រីផ្សេងប្រពន្ធគ្រប់គ្នា ងាប់ហើយទៅបោកឆ្កែទៅ! » មិនបានអីផងនាងក៏ស្រែកតបតញែតៗ បញ្ចេញចរិតឌឺកាចឆ្នាស់មួយរយៗនេះមកវិញ ដល់ថ្នាក់នាយខាងនេះត្រូវគ្រឺតខ្នាញ់ទាំងព្រឹកតែម្តង។
« ឈប់ខឹងទៅប្រាក់ខែខែនេះ គុណ 3! » ជីមីនអោបដៃសម្លឹងមុខតូចច្រមិចដែលឡើងក្រហមស្រាលៗដោយសារតែខឹងនោះ! មានអារម្មណ៍ថានាងកាន់តែខឹងមុខនាងក៏កាន់តែគួរអោយស្រលាញ់ នាងកាន់តែខឹងគេក៏កាន់តែគ្រឺតខ្នាញ់ចង់តែចាប់ក្រញិច នាងមិនដែលដឹងទេថាគេស្រលាញ់នាងត្រង់ចរិតកាចឆ្នាស់ប៉ះរលាកហ្នឹងឯង។
« ចាស៎បងសម្លាញ់? លោកប្តីនិយាយថាម៉េចមុននេះ? អូនស្តាប់មិនច្បាស់ទេ និយាយថាស្រលាញ់អូនមែនទេ? អូនស្រលាញ់បងដូចគ្នា! » មួយប្រយោគវែងអន្លាយនេះស្រាប់តែធ្វើអោយជីមីនបើកភ្នែកធំៗឡើងភ្ញាក់ព្រើត ដែលឮនាងនិយាយបែបនេះ គេមិនស្តាប់ច្រលំទេហេស?
« ស្រីមុខលុយ! » និយាយតែពិននេះរាងក្រាស់ក៏បែរខ្នងដើរចេញពីនាងដោយស្នាមញញឹមចុងមាត់ ស្នាមញញឹមដែលហួសចិត្តហើយក៏ខ្នាញ់នឹងនាងពេញទំហឹងហើយ។
« អាយយ នែ! » ខាសសុីរត់តាមគេទាំងលំបាកលំបិនដោយសារតែខ្លួននាងគ្របដណ្តប់ដោយភួយក្រាស់ខ្មឹកនោះអី។
« ដឹងគ្របស្អីទេស ឃើញខ្ទិចហើយ ស្រាតខ្លះមក! » រាងក្រាស់បែរមកវិញ កញ្ឆក់ទាញភួយចេញពីរាងកាយរបស់នាង ហើយក៏លើកបីកាយអាក្រាតនោះទៅភ្លាមដល់ថ្នាក់នាងមិនអាចត្រៀមខ្លួនទាន់ ក្រៅពីលើដៃអោបករបស់គេ។
« យកខ្ញុំទៅណា? »
« ទៅហែលទឹកសមុទ្រ! » ជីមីនតបតទៅកាន់នាងបន្តិច មុននឹងឆ្មក់ថើបថ្ពាល់ទន់រលោងនោះចាត់ទុកជា Morning kiss តែនាងមិនបានពេញចិត្តដែលអោយគេថើបនេះទេ បើចាប់ហែកគេបាន នាងប្រាកដជាធ្វើហើយ។
« ហែលទាំងស្រាតនេះហេស? ឡប់សតិ! »
« គ្មានស្អីទេ! ហែលទៅ! »
« មិនខ្លាចត្រីឆ្លាមឃើញទេឬ? »
« ចែកវាឃើញខ្លះទៅ កុំអោយតែមនុស្សឃើញបានហើយ! »
« ចៅហ្វាយ...
« អាប៊េន!!!! »To be continued...
ប្លែកៗម៉ាគូនេះ😔😔