#លេខាម៉ាហ្វៀ
ជីមីន ហ្គេរ៉េនសុី X ខាសសុី ខាស្ទីឡូ
#ភាគ១៨.« អាប៊េន!!! »
« ខ្ញុំមិនបានឃើញទេទាន! មិនបានឃើញអ្វីទាំងអស់! » ប៊េនស្រែកឡើងដោយបែរខ្នងដាក់ជីមីន ព្រោះមិនចង់ឃើញខាសសុីអាក្រាតបែបហ្នឹងទេ តែថាគេមកធ្វើអីដល់កោះនេះ?
« ខ្ញុំមកផ្តល់ដំណឹងថា អ្នកនាងជេននី មករកចៅហ្វាយនៅឯរុីសត! »
« ប្រាប់នាងទៅ 3 ថ្ងៃក្រោយបានយើងទៅវិញ! ចាំបានមិនបានក៏អត់ទៅ ហើយឯងប្រកាច់ទៅវិញភ្លាមទៅ! យើងបាញ់ទម្លាក់សាកសពចូលសមុទ្រអីឡូវហើយ » ឮរាងក្រាស់និយាយតែពិននេះ ប៊េនក៏ងក់ក្បាលរួចរត់ត្រុយឡើងម៉ូតូទឹក ជិះទៅវិញតែម្តង នៅមិនបានទេចៅហ្វាយគេកាចណាស់។
« ឃោរឃៅណាស់! មិនដឹងប្តីអ្នកណាទេ » ខាសសុីពេបមាត់សម្លក់ទៅកាន់រាងក្រាស់បន្តិចមុននឹងហក់ចុះពីលើដៃរបស់គេ ទាញកន្សែងមករុំខ្លួនហើយក៏រត់ចូលទៅខាងក្នុងវិញបាត់។
« នែ! ទៅណាអូនសម្លាញ់! »
...« ហើយវាថីហ្នឹង? ស្រុកលោកមានប្រវត្តិមកឈរមើលមនុស្សផ្លាស់ខោអាវបែបនេះហេស? ឡប់សតិ! »
« មើលប្រពន្ធខ្លួនឯងសោះខុសត្រង់ណា? » ប្រយោគបន្លឺឡើងស្របជាមួយនឹងស្នាមញញឹមចុងមាត់ , ជីមីននៅតែអោបដៃសម្លឹងទៅកាន់រាងស្តើងខាងនោះ ហាក់មិនគិតថានាងនឹងខ្មាស់អៀនអីសោះ។
« អឹស ឆ្កួត! » ខាសសុីលើកអាវក្នុងរបស់នាង គប់ចំកណ្តាលមុខរបស់គេ គឺថាចំៗល្អណាស់ តែរាងក្រាស់ខាងនោះហាក់មិនបានខឹងទេ មានអារម្មណ៍ថាគេពេញចិត្តទៀតផង...នេះរោគចិត្តខ្លាំងណាស់!
« ក្រអូប! » ជីមីនលើកអាវរបស់នាងមកថើបបន្តិចមុននឹងហុចអោយនាងវិញ រួចក៏សម្រេចចិត្តដើរចេញពីបន្ទប់អោយនាងផ្លាស់ខោអាវតាមសម្រួល ព្រោះគេដឹងច្បាស់បើមិនធ្វើបែបនេះទេ លើក្រោយបើនាងគប់ដុំថ្មមកអ្នកទទួលខុសត្រូវ?
« ឡប់សតិ! រោគចិត្ត! អាយយ គួរអោយស្អប់! »
__________________________________« ហើយៗឬ? អៃយ៉ា ស្អាតណាស់បេប៊ី » ប៉ុន្មាននាទីក្រោយមក ខាសសុីក៏ចេញពីបន្ទប់វិញដោយគ្រងរ៉ូបពណ៍ស ត្រឹមជង្គង់មួយយ៉ាងស្រស់ស្អាត តែស្នាមញញឹមរបស់នាងក៏ប្រែជាទម្លាក់ចុះជំនួសដោយការខាំមាត់សម្លក់គេវិញកាលបើឃើញកញ្ចក់កុំព្យូទ័ររបស់គេច្បាស់ៗ ឃើញថាគេកំពុងតែខលជាវីដេអូជាមួយនឹងស្រីស្នេហ៍របស់គេហ្នឹងឯង។
( អាយយ បងមីន! ម៉េចក៏លេខារបស់បងនៅទីនោះដែរ? នាងទៅតាមបម្រើបោសជូតដល់លើកាណូតហេស? ) ឮមួយប្រយោគនេះចេញពីកញ្ចក់កុំព្យូទ័រ ខាសសុីក៏ប្រែជាបើកភ្នែកធំៗឡើងសម្លក់ទៅកាន់ជីមីនតែម្តង នេះនាងគួរនិយាយបែបណាជាមួយគេទៅ?
« បានហើយ ជេននី! បងរវល់បន្តិច...
« នែ មីឆ្កួត! » ជីមីនរកចុចបិទទៅហើយ តែរាងស្តើងបែរជារត់មកទាញកញ្ឆក់កុំព្យូទ័រពីគេ យកទៅដាក់ជិតមុខរបស់នាងចំៗ ស្រែកសឹងតែបែកកញ្ចក់ Laptop ស្រែកទៅកាន់ស្រីស្រស់មាត់ក្រហមខាងនោះ។
( នែ នាងជេរអ្នកណា នាងស្រីបម្រើ! )
« បម្រើក្បាលនាង! នែអញប្រពន្ធវាណា! បើមិនចង់អោយលេខរបស់នាងបាត់ស្រមោលពីទូរស័ព្ទ ពី laptop របស់គេទេ ឈប់ទាក់ទងមកទៀត ពួកយើងរៀបការសប្តាហ៍ក្រោយនេះហើយ យល់ផងមីឡប់អើយ! » និយាយតែពិននេះខាសសុីក៏ចុចបិទហើយទម្លាក់ Laptop ចោល ងាកមកខាំមាត់សម្លក់រាងក្រាស់ខាងនេះវិញម្តង...
« ឈប់សិនកុំទាន់ខឹងបង! តែអូននិយាយថារៀបការសប្តាហ៍ក្រោយនេះហេស? មិនបាច់ទេ! »To be continued...
#អាយរីសផាក