ភាគ ២៤.

1.7K 79 0
                                    

#លេខាម៉ាហ្វៀ
ជីមីន ហ្គេរ៉េនសុី X ខាសសុី ខាស្ទីឡូ
#ភាគ២៤.

« ស្រាមកដល់ហើយចាស៎...អាយយ » ស្រីស្រស់ទម្លាក់ថាសស្រាលើតុដោយមិនបានចាប់អារម្មណ៍ពីវត្តមានភ្ញៀវទេ អាចថាវាជាទម្លាប់របស់នាងហើយដែលនាងមិនសូវយកចិត្តទុកដាក់នឹងមនុស្សប្លែកមុខ! តែថានាងមិនទាន់ទាំងបានធ្វើការចប់ផង រាងកាយរបស់នាងក៏ត្រូវអ្នកខាងនេះកន្រ្តាក់មកអង្គុយលើសាឡុងក្បែរគេដោយមិននិយាយអីមួយម៉ាត់សោះ!
« សុខសប្បាយទេ? អូនសម្លាញ់! » សម្លេងធ្ងន់ៗបន្លឺឡើងមក ធ្វើអោយខាសសុីត្រូវងាកតាមប្រភពសម្លេងយ៉ាងឆាប់រហ័ស! បានឃើញមុខពិតសម្លេងពិតរបស់រាងក្រាស់ហើយ ចិត្តរបស់នាងក៏ចាប់ភ័យមួយរំពេច កានើតែសម្លឹងចាក់ចំខ្សែភ្នែករបស់គេ ភាពកាវសាហាវក៏កាន់តែបង្ហាញឡើងក្នុងរង្វង់ភ្នែករបស់គេដូចគ្នា។
« មីន...ជីមីន! » ខាសសុីងើបខ្លួនឆ្ងាយពីគេ ព្យាយារត់គេចបម្រុងចេញទៅតែ ទ្វារបន្ទប់ VIP ក៏បិទជិតឈឹង ដោយមានអ្នកបិទពីខាងក្រៅមក បង្អាក់ដំណលរនាងមិនអោយរត់ចេញទៅបាន អោយនាងចំណាយពេលផ្ទាល់ខ្លួនជាមួយអតីតមិត្តប្រុស , ស្វាមី ហើយក៏អតីតប្រធានចៅហ្វាយរបស់នាងហ្នឹងឯង។
« លោកចង់បានអីអោយប្រាកដ? ចង់សងសឹកខ្ញុំហេស? ខ្ញុំគ្រាន់តែចង់ប្រាប់ថាខ្ញុំត្រូវគេបង្ខំដែរទេ! ខ្ញុំគ្មានជម្រើសទេជីមីន! » ការស្រែកក្តែងៗទាំងទឹកភ្នែករបស់នាងក៏ធ្វើអោយរាងក្រាស់ខាងនេះភ្ញាក់ផ្អើលគួរសម ព្រោះគេមិនដែលឃើញនាងទន់ជ្រាយបែបនេះទេ នាងប្រាកដជាមានអារម្មណ៍ខុសខ្លាំងហើយបានជាដល់ថ្នាក់យំបែបនេះ។
« បើដឹងខ្លួនហើយ មកតាមសម្រួលមក! នាងមិនអាចរួចខ្លួនទេខាសសុី! ក៏ដឹងហើយមិនអញ្ចឹង? អ្នកដែលក្បត់យើងទាំងប៉ុន្មានមានលទ្ធផលបែបណា? បើមិនស្លាប់ក៏ធ្វើអីមិនកើតដែរ! តែសម្រាប់នាង! នាងពិសេសជាងពួកគេបន្តិច! នាងមិនស្លាប់ទេនាងគ្រានើតែទទួលរងទារុណកម្មរាល់ថ្ងៃ! ឈឺអោយស្មើនឹងចិត្តរបស់យើង! កទំនុកចិត្តរបស់យើងដែលនាងបំផ្លាញខ្ទិចគ្មានសល់! នាងត្រូវសងទាំងអស់ណា ខាសសុី ខាស្ទីឡូ! » ប្រយោគព្រឺព្រួចបន្លឺឡើងស្របជាមួយនឹងការសម្លឹងចាក់ស្រេះប្រព័ន្ធប្រសាទនឹងវិត្តគំនិតរបស់នាងទាំងមូល...នាងគ្មានផ្លូវដើរទៀតទេ!
« ខ្ញុំយល់ព្រម! លោកតែងតែឈំត្រជាក់អាក្រក់បែបនេះ! សន្តានកែមិនឡើងចាត់ទុកថាខ្ញុំរំដោះកម្មជាមួយលោកចុះ! » នាងគ្មានជម្រើសអ្វីក្រៅពីស្តាប់តាមគេ! ជីវិតរបស់នាងទាល់ច្រកហើយ ទោះជាត្រូវឈឺសាច់យ៉ាងណាក៏នាងបាននៅក្បែរមនុស្សដែលនាងស្រលាញ់! តែពិននេះវាក៏គ្រាន់បើពេកហើយ នាងសម្តែងធ្វើជារឹងមាំតាមចរិតរបស់នាងរាល់លើកនេះមិនប្រាកដថានាងមិនឈឺទេ ការផ្គើនលើកនេះគេខឹងសឹងផ្ទុះសរសៃឈាមទៅហើយ ទោះជាយ៉ាងណាក៏នាងមិនអាចមកធ្វើស្លូតបូតអោយល្បែងមួយនេះវាគួរអោយធុញនោះដែរ! ជ្រុលជាលូកដៃនឹងភ្លើងហើយ លេងជាមួយវាអោយដល់ទីបញ្ចប់ទៅ! ឈឺបន្តិចតែក៏បានឈ្នះភាពទន់ខ្សោយរបស់ខ្លួនឯងនោះអី?!
« ចាប់នាងទៅវីឡាទៅ! ចងនាងទុកក្នុងបន្ទប់ក្លាសេសាច់ 30 នាទី! »
« ចៅហ្វាយតែ...
« តែ 30 នាទីនាងមិនស្លាប់ទេ! បើស្លាប់ក៏ត្រៀមមឈូសអោយហើយទៅ! គ្មានអីពិបាកទេ! »

To be continued...

ម៉ាហ្វៀសមនឹងចំណងជើងឬនៅ?😔

~លេខាម៉ាហ្វៀ~Where stories live. Discover now