ភាគ ៤ : មិនខ្លាចកាំភ្លើងតែខ្លាចមិនបានញុំាមី...

2.9K 113 1
                                    

#លេខាម៉ាហ្វៀ
ជីមីន ហ្គេរ៉េនសុី X ខាសសុី ខាស្ទីឡូ
#ភាគ៤.

« លោកប្រធាន កាលវិភាគថ្ងៃនេះវារៀងច្រើនបន្តិច ព្រោះលោកខ្ចិលធ្វើវាដល់ថ្នាក់វាគាំងស្ទះ សល់មកជាន់គ្នាបែបនេះ! ពួកយើងត្រូវទៅជួបអ្នកនាងឆែលសុីនៅម៉ោង 2 , ណាត់ជាមួយលោកខេ ម៉ោង 3 , ទៅជួបស្រីស្នេហ៍របស់លោក...អាស៎ មិនមែនទេ គឺទៅជួបនឹងលោកស្រី ឆេរីម ម៉ោង 4 ហើយ...
« រំសាយអោយអស់ទៅប្រាប់ថាខ្ញុំស្លាប់បាត់ហើយ » បានឮកាលវិភាគដែលនាងរៀបរាប់មិនទាន់ទាំងចប់ផងនោះគេក៏ហត់នឿយបាត់ហើយ , គេធ្វើការជាប់ៗគ្នាសឹងតែគ្មានពេលសម្រាកផង មកដឹងថាត្រូវជួបមនុស្សច្រើនបែបនេះទៀតគេគ្មានអារម្មណ៍ទេ។
« កាហ្វេរឬក៏ស្រាក្រហមលោកប្រធាន? » ខាសសុីទម្លាក់អាយផេតចុះ រួចអោបដៃសម្លឹងទៅចៅហ្វាយរបស់នាងដែលនាងតែងតែឌឺដងគ្រប់ពេលនោះ , មកឃើញគេហត់ខ្លាំងបែបនេះនាងក៏មិនស្រណុកចិត្តប៉ុន្មានដែរ។
« ទឹកសុទ្ធ! » បានឮរាងក្រាស់ឆ្លើយឡើងបែបនេះ ខាសសុីក៏ស្រាប់តែចំហរមាត់ហាក់ភ្ញាក់ផ្អើលនឹងពាក្យសម្តីរបស់គេមួយម៉ាត់នេះណាស់។
« ខ្ញុំស្មានតែលែងចេះផឹកទឹកហើយ... » និយាយតែពិននេះនាងក៏រត់ចេញទៅបាត់ ខ្លាចថានៅទៀតនាងនឹងត្រូវគេចាប់លេបបាត់...
« ទេវតាអើយយយ សុំអោយស្រីឆ្កួតម្នាក់នេះអស់កុងត្រាអោយឆាប់ៗទៅ! ខ្ញុំមិនចង់ចាប់ហែកមនុស្សទេ! » ជីមីនស្រដីឡើងតិចៗដោយបិទភ្នែកសំពះហាក់ដូចជាបន់ស្រន់អោយនាងបាត់ពីមុខគេឆាប់ៗ ព្រោះមើលតែសម្តីរបស់នាងក៏ដឹងថាវាចាក់ស្រេះប្រសៃប្រសាទរបស់គេប៉ុណ្ណាដែរ។
« មកដល់ហើយ ទឹកត្រជាក់ៗ!!! ត្រជាក់ដល់បេះដូងពោះវៀនពោះតាំងតែម្តងចាស៎ » ខាសសុីត្រឡប់មកវិញដោយមានទឹកត្រជាក់មួយដបនិងមីក្តៅៗមួយកំប៉ុង មិនបាច់នាងប្រាប់ក៏ដឹងថាកំប៉ុងមីហ្នឹងមិនមែនសម្រាប់ជីមីនដែរ។
« នែ អ្នកណាអោយនាងញុាំមី? »
« យ៉ាងម៉េច? ខ្ញុំអត់មាត់? » មិនត្រឹមតែតមាត់នឹងគេទេ នាងថែមទាំងញុាំឌឺគេទៀតផង ម៉ាកៗនេះទោះជាគេមិនខឹងក៏ធ្វើអោយគេប្រែជាខឹងមួយរំពេចដែរ។

ផាំង

« អាយយយ អាប្រធានឆ្កួត!!! » កំប៉ុងមីត្រូវបែកខ្ចាយដោយសារតែគ្រាប់កាំភ្លើងមួយគ្រាប់...ជីមីនលើកដៃបាញ់កំប៉ុងមីរបស់នាងខ្ទិចខ្ទីអស់ហើយគេក៏បែរជាញញឹមចុងមាត់ឡើង ដើរទៅតុធ្វើការយ៉ាងរំភើយ ហាក់ដូចជាគ្មានរឿងអីកើតឡើងអញ្ចឹង... រីឯខាសសុីវិញនាងស្រែកមុននេះមិនមែនភ័យស្នូរកាំភ្លើងទេ គឺនាងស្តាយមីរបស់នាងហ្នឹងឯង។
« មានរឿងអីចៅហ្វាយ? » ជំនិតរបស់ជីមីនរត់ចូលមកទាំងស្លន់ស្លោ ដោយគិតថានឹងមានអ្នកណាកើតអីព្រោះតែសម្លេងកាំភ្លើងមុននេះ តែអ្វីដែលគេឃើញគឺជាមីកំពប់ខ្ចាត់ខ្ចាយវិញ។
« ហូយយយ បងប៊េន!!! ទៅទិញថ្នាំឆ្កួតអោយចៅហ្វាយរបស់បងផង! គាត់ឡប់សតិហើយ! » បានឃើញវត្តមានប៊េនជំនិតរបស់ជីមីនមកហើយ ខាសសុីក៏រត់ចេញទៅដោយកាន់កំប៉ុងមីធ្លុះ មានប្រហោងនោះរត់ចេញពីអូហ្វីសទុកអោយរាងក្រាស់ជីមីនខាងនោះ សើចកក្អឹកសម្លឹងផែនខ្នងរបស់នាង។
« នេះចៅហ្វាយលេងកាំភ្លើងតែម្តង? »
« យើងកំពុងមិនយល់ត្រង់នាងមិនខ្លាចកាំភ្លើង ទៅជាខ្លាចខ្ទិចមីរបស់នាងវិញ? វាមិនសម! »
« ខ្ញុំថាចៅហ្វាយឡប់សតិដូចលេខាខាស្ទីឡូនិយាយមែនហើយ! ក្រែងមិនខ្លាចកាំភ្លើងហ្នឹងហើយទើបជាប់ជាលេខាម៉ាហ្វៀមិនអញ្ចឹង? »
« ឯងដៀលយើង? »
« បើលោកឆ្កួតមែនមិនអោយគេដៀល? ប្រធានឆ្កួត! »
« ខាស...នាង..

To be continued...

ខ្ទិចមីហើយនៅឆ្លៀតមកថែមល្បោយទៀត តួស្រីខ្ញុំមួយហ្នឹងគ្រប់ទឹកហ្មង😔😔😭😭

~លេខាម៉ាហ្វៀ~Where stories live. Discover now