ភាគ ៥.

2.5K 109 2
                                    

#លេខាម៉ាហ្វៀ
ជីមីន ហ្គេរ៉េនសុី X ខាសសុី ខាស្ទីឡូ
#ភាគ៥.

///

« សម្រេចថានាងមិននិយាយជាមួយខ្ញុំមែន? នែ! ខ្ទិចមីមួយកំប៉ុងសោះនាងប្រុងខឹងខ្ញុំដល់ណា? » ប៉ុន្មានម៉ោងទៅហើយដែលរាងក្រាស់នៅមិនសុខ អង្គុយធ្វើការមិនស្រណុកចិត្តដូចជាពេលនេះអញ្ចឹង គេស្រែកទៅខាសសុីដែលកំពុងតែអង្គុយធ្វើការខាងនោះ នាងឮក៏នាងមិនខ្ចីតបតមកកាន់គេ គឺនាងឈ្ងោកចុចតែកុំព្យូទ័រមិនឈប់សោះតែម្តង។
« ... » គ្មានពាក្យតបតមិនខុសពីប៉ុន្មាននាទីមុនទេ ឃើញបែបនេះជីមីនក៏កាន់តែនៅមិនសុខ ថ្វីត្បិតថាគេចង់អោយនាងឈប់ឌឺពិតមែន តែពេលដែលនាងឈប់និយាយស្ងាត់ជ្រាបបែបនេះគេក៏បែរជាមិនសុខចិត្តទៅវិញ មិនដឹងជាគេគិតអីអោយប្រាកដទេ នាងនិយាយច្រើនក៏គេមិនព្រម នាងមិននិយាយក៏ខុសទៀត។
« អូយយ ចេញមើល! ជឿជាក់ថាខ្លួនឯងសង្ហារខ្លាំងឬបានជាមក បង្ហាញសម្រស់នៅកណ្តាលមុខខ្ញុំបែបនេះ? អត់មាយាទ! » ទីបំផុតនាងក៏ស្រែកឡើងទាល់តែបាន ដោយជីមីនគេអោនមកជិតមុខនាងតែម្តងទើបនាងស្រែកឡើងបែបនេះ...បើស្រែកធម្មតាក៏មិនថាដែរតែនាងដៀលគេច្បាស់ក្រឡែត។
« នែ នាងថាអ្នកណាអត់មាយាទ? »
« លោកឯងហ្នឹង? មិនដឹងមែនឬក៏ធ្វើភ្លើ? នៅក្នុងបន្ទប់តែពីរនាក់គិតថាខ្ញុំទំនេរទៅដៀលខ្មោច ដៀលជំនាងក្រុមហ៊ុន? ខ្ញុំមិនមែនឆ្កួតដូចលោកដល់ថ្នាក់ទៅស្រែកដៀលអមនុស្សទេ! » មើលចុះគេសួរនាងតែមួយម៉ាត់សោះនាងតមកវិញមួយពាន់លានម៉ាត់ដល់ថ្នាក់គេត្រូវលើកដៃខ្ទប់មាត់ មិនដឹងត្រូវតបបែបណាជាមួយស្រីម្នាក់នេះតែម្តង។
« នែ នាងមិនគិតថានាងជ្រុលពេកទេហេស? »
« យ៉ាងម៉េច? ខ្ញុំជ្រុលថ្លើមពាសមេឃបែបនេះយូរហើយ បើទ្រាំមិនបានខឹងខ្លាំងក៏...
« នេះខ្ញុំមិនបានថាខ្ញុំខឹងទេនាងគិតតែខ្លួនឯ...
« អូ បើលោកមិនបានខឹងមានន័យថាលោកស្អប់ខ្ញុំហេស? ក៏បាន! »
« នេះខ្ញុំនិយាយពីពេលណា?... »
« យ៉ាងម៉េច? លោកចង់បានន័យថាខ្ញុំអាក្រក់? »
« ខាសសុី! » គេហួសចិត្តនឹងនាងដល់ថ្នាក់ត្រូវចំហរមាត់ សម្លឹងទៅកាន់នាងទៅហើយ នេះគេមិនទាន់បាននិយាយអីផងនាងក៏មកអារកាត់ដាច់ តែឯងៗ ពន្លើសពាក្យគេស្រស់ៗនៅនឹងមុខគេតែម្តង ស្រីម្នាក់នេះទាល់តែហៅព្រះយូឡាយមកចាប់បំបិទមាត់ទើបសម! ស្រួលមិនស្រួលនាងតមាត់នឹងព្រះយូឡាយទៀតផងក៏មិនដឹង។
« អស់ពាក្យនិយាយបែបនេះមានន័យថាលោកឡប់សតិហើយ! អរគុណដែលបានសន្ទនាជាមួយខ្ញុំចាស៎! » និយាយតែពិននេះ រាងស្តើងក៏បែរទៅអង្គុយធ្វើការវិញធ្វើមិនដឹង ជាហេតុធ្វើអោយរាងក្រាស់ខាងនេះហួសចិត្តជាលើកទីមួយលាន កាន់តែហួសចិត្តពេលដែលនឹកឃើញដល់រឿងមុននេះម្តងៗ ឈ្លោះជាមួយនាងលើកណាក៏គេមិនដែលឈ្នះដែរ...
...
-យប់

« ខាសសុី! ស្អែកមិនបាច់មកធ្វើការទេ ខ្ញុំ...
« លោកមានណាត់រឿងលើគ្រែជាមួយស្រីស្នេហ៍លោកហេស បានជាមិនមកធ្វើការ? » មិនអោយរាងក្រាស់បញ្ចប់ប្រយោគគេផង នាងក៏និយាយកាត់ធ្វើអោយរាងក្រាស់ត្រូវសង្រ្គឺតធ្មេញនិយាយលែងរួចតែម្តង។
« ខាសសុី ខាស្ទីឡូ! »
« ចាស៎ លោក ជីមីន ហ្គេរួយសុី? អាស៎ មីមាត់ចង្រៃច្រលំទៀតហើយ! មានការអីលោក ជីមីន ហ្គេរេនសុី!!! » ត្រង់ពាក្យសុីចុងក្រោយនេះនាងសង្កត់បង្អូសសឹងតែបីម៉ែត្រដល់ថ្នាក់ជីមីនគេត្រូវបិទភ្នែកក្តាប់មាត់ស្ងៀមតែម្តង។
« មិនអីទេ ស្អែកធ្វើការធម្មតាចុះ! ពេលនេះអញ្ជើញលេខា ខាស្ទីឡូទៅផ្ទះចុះណា យប់ហើយ »
« ចាស៎ មិនប្រាប់ក៏ខ្ញុំទៅដែរ , មិនចេះនៅជាមួយមនុស្សដូចលោក! បាយៗ »

To be continued...

អត់ទេខ្ញុំគាំងពិតៗ😭😭

~លេខាម៉ាហ្វៀ~Where stories live. Discover now