#លេខាម៉ាហ្វៀ
ជីមីន ហ្គេរ៉េនសុី X ខាសសុី ខាស្ទីឡូ
#ភាគ៣២.///
យប់បន្តិច ជុងហ្គុកក៏ត្រឡប់ទៅវិញបន្ទាប់ពីសន្ទនាជាមួយខាសសុីចប់ ហើយរឿងសំណើររបស់នាងនោះគេក៏គំពុងតែរកផ្លូវជួយនាងដូចគ្នា។
« ខ្ញុំធ្វើខ្លួនឯងបានហើយ! »
« នៅស្ងៀម! » ងាកមកខាងបន្ទប់មេគ្រួសារឯនេះវិញ ក៏ឃើញថាវត្តមានមនុស្សពីរនាក់ដែលមើលមុខគ្នានិនចំថ្ងៃមិញនេះ ប្រែមកជាអង្គុយក្បែរគ្នាលើគ្រែ ដោយរាងក្រាស់ក៏មានកាន់សំឡីជាប់ផង មើលទៅគេដូចជាជូតរបួសអោយនាងហ្នឹងឯង។
« កុំរឹងក្បាលពេកបានទេ! ហេតុអីក៏នាងចូលចិត្តតែការស្រែកគំហកបែបនេះ? ធម៍ត្រជាក់ស្រួលបួលលេបមិនចូលឬក៏យ៉ាងម៉េច? » ជីមីនចាប់ដៃទាំងពីរដែលព្យាយាមប្រតាយប្រតប់របស់នាងចេញ , ឃើញថានាងមិនស្តាប់គេក៏ជំនួសដោយការផ្តួលនាងទៅលើពូក , ឡើងសង្រ្គប់ពីលើនាងជូតរបួសអោយនាងទាំងនៅលើនាងបែបនេះតែម្តង។
« និយាយស្រួលមិនដែលចេះស្តាប់ទេ! ក្បាលរឹងដូចថ្ម! » ជីមីនជូតរបួសអោយនាងបណ្តើរ រអ៊ូរទាំបណ្តើរ នាំអោយនាងត្រូវសម្លក់មុខជិតៗរបស់គេ ស្អប់គេបំផុតហើយដែលគ្រប់គ្រងនាងគ្រប់រឿងបែបនេះ។
« ទៅរកស្រីណាដែលមិនរឹងក្បាលទៅ! បានហើយ! ខ្ញុំលែងអីហើយ! » ខាសសុីរើចេញពីការសង្រ្គប់របស់គេ ងើបខ្លួនដើរទៅរកមាត់បង្អួច ដែលមានដួងព្រះចន្ទរះត្រចះត្រចង់ពេញវង់ អាចអោយឃើញច្បាស់ៗនោះ , នាងសម្លឹងទៅកាន់ដួងចន្ទទាំងចិត្តក៏ឆាបឆួលឡើង កាលបើនឹកឃើញរឿងពីថ្ងៃមិញទាំងប៉ុន្មាន ហើយនិងការដែលគេមើលថែយកចិត្តទុកដាក់នាងនឹងមុននេះ!
« បងនឹកខាសសុីពី 6 ឆ្នាំមុន! » សម្តីស្រទន់ៗ បន្លឺឡើងស្រាលៗក្បែរត្រចៀករបស់នាង ការអោបដ៏ទន់ភ្លន់ពីក្រោយ និងអត្ថន័យនៃប្រយោគដែលគេបន្លឺឡើងមុននេះ ធ្វើអោយរាងតូចរកកលចង់យំជាថ្មី ហេតុអីក៏គេចូលចិត្តធ្វើអោយនាងយំម្ល៉េះ?
« អត់ទេ! ខ្ញុំមិនគួរចូលមកក្នុងជីវិតរបស់លោកទេ! ខ្ញុំសុំអង្វរណា! ដោះលែងខ្ញុំទៅ ហឹក » ខាសសុីបែរមកប្រឈមនឹងមុខគេទាំងទឹកភ្នែកជោគថ្ពាល់ ដល់ថ្នាក់ធ្វើអោយរាងក្រាស់ត្រូវស្ងាត់មាត់សម្លឹងមុខនាងមិនដាក់ភ្នែក...
« យើងមិនអាចដោះលែងនាងបានទេ ដរាបណាយើងមិនទាន់អស់កំហឹងក្នុងទ្រូង! » រាងក្រាស់ដកដៃចេញពីការអោបក្រសោបមុននេះ ជំនួសដោយការថយខ្លួនចេញពីនាង ព្យាយាមដកឃ្លា រក្សាគម្លាតនិងភាពស្និទ្ធស្នាកចេញពីនាងជាថ្មី...ផាំង
សម្លេងផ្ទុះឡើងនៅក្បែរបង្អួចធ្វើអោយភាពចលាចលក៏កើតឡើង ភ្លើងឆាបឆេះសួនច្បារនៅក្រោយផ្ទះនាំអោយរាងក្រាស់ត្រូវនាំខ្លួនចុះទៅមើលយ៉ាងលឿន , បានឪកាសនេះខាសសុីក៏ហក់ចុះពីលើបន្ទប់ តាមបង្អួច ដោយមានអ្នកខាងក្រោមប្រើពោងចាំទទួលនាងជាស្រេច!
« ឡើងទៅ! » ជុងហ្គុកទាញដៃរបស់ខាសសុីឡើងមកលើ ឧត្ថម្ភចក្រដែលសំកាំងលើអាកាសល្មមឈោងដល់នោះ , យកនាងឡើងមកបានហើយ ឧត្ថម្ភចក្រក៏ហោះចេញទៅភ្លាមៗហាក់ដូចជាការរត់គេចនេះវាចាំបាច់ណាស់។
« លោកមិនសូម្បីតែទុកពេលអោយខ្ញុំលាគេហេស? »
« នាងមិនទាន់កាត់ចិត្តពីគេដាច់ទៀត? ចាំពីរឆ្នាំក្រោយចាំមកជួបគេម្តងទៀត! »To be continued...
2 ឆ្នាំបងមីនដាច់ខ្យល់ពិតៗ😔