#លេខាម៉ាហ្វៀ
ជីមីន ហ្គេរ៉េនសុី X ខាសសុី ខាស្ទីឡូ
#ភាគ២៦.///
-យប់បន្តិច
ការសន្ទនាល្អក់កករមុននេះក៏ប្រែជាស្ងាត់ ដោយវាមិនមែនបញ្ចប់ទៅដោយសន្តិវិធីទេ! គឺថាខាសសុីសឹងតែដាច់ខ្យល់ស្លាប់ដោយសារតែត្រូវគេរំលោភបំពានមុននេះ ពេលនេះនាងក៏នៅសល់តែកម្លាំងតិចតួច ដែលល្មមអាចងើបចេញពីគេបាន។
« ពិនិត្យឯកសារលើតុអោយអស់ មុននឹងទៅ! » ប្រយោគធ្ងន់ៗបន្លឺឡើង នាំអោយរាងតូចត្រូវដកដង្ហើមធំបន្តិចមុននឹងនាំខ្លួនដើរទៅរកតុធ្វើការដោយមិនមាត់ប្រកែកអីសោះ ព្រោះនាងគ្មានកម្លាំងនឹងប្រកែកគេសូម្បីបន្តិច។
ខេសៗ
សម្លេងក្អកដោយសារតែការឈ្លក់នោះក៏បន្លឺឡើង ដោយខាសសុីនាងរហ័សអោនមុខជ្របនឹងឯកសារព្រោះមិនចង់ហិតក្លិនទឹកអប់ដែលនាងបាញ់សឹងតែលិចខ្លួននោះ យប់ថ្មាលនេះហើយមិនដឹងគេបាញ់ទឹកអប់ស្លៀកពាក់ទៅណាទេ កាលដែលគេធ្វើបែបនេះនាងក៏ឆ្ងល់ពិតមែនតែនាងមិនហ៊ានសួរទេ ព្រោះមិនចង់អោយគេបានចិត្ត។
« ដោះសម្លៀកបំពាក់ចាំបងអោយហើយទៅ! បងចេញទៅហើយ! » ការសន្ទនានៅលើទូរស័ព្ទលាន់ឮមកដល់រាងស្តើងខាងនេះ ដោយអ្នកខាងនោះគឺថានិយាយឮៗបំណងអោយនាងបានជ្រាប បញ្ឈឺនាងស្រស់ៗតែម្តង សួរថានាងឈឺទេ? នាងមាននាមជាប្រពន្ធរបស់គេណា! តែមនុស្សរឹងមាំដូចជាខាសសុីនេះ មិនងាយនឹងបញ្ចេញនៅនឹងមុខគេទេ។
« ឆាប់មកវិញ! ជិះស្រួលបួលណា...លោកប្រធាន! » ប្រយោគស្រោបដោយភាពឈឺចាប់បន្លឺឡើងស្រាលៗ ដល់ថ្នាក់ជីមីនត្រូវបញ្ឈប់ដំណើរទ្រឹង ញញឹមចុងមាត់ងាកសម្លឹងមកកាន់នាង នេះគេនៅញញឹមចេញទៀត? គេគ្មានអារម្មណ៍ថាខុសទេហ៎?
« កុំបារម្ភ! បងនឹងការពារ! បើមិនជឿចាំបងថតវីដេអូផ្ញើមកអោយមើល! » រាងក្រាស់ដើរមកឆ្មក់ថើបថ្ពាល់របស់ខាសសុីបន្តិចមុននឹងរត់ចេញទៅដោយទុកអោយនាងនៅធ្វើការទាំងចិត្តតឹងស្ទើធ្លាយ និយាយលែងចេញ។
« អ្ហាយយ » សម្រែកស្រែកដោយភាពឈឺចាប់ពេញក្រអៅដើមទ្រូងនោះក៏លាន់ឡើងមកពេញបន្ទប់ទាំងមូល! ខាសសុីអោនមុខយំដោយភាពស្ងាត់ស្ងៀម ការយំស្ងាត់ៗបែបនេះកាន់តែបញ្ជាក់ថានាងឈឺ! នាងឈឺស្ទើស្លាប់ទៅហើយ!ទឹបៗ
ដៃតូចស្រឡូនលើកទះទ្រូងខាងឆ្វេង លាន់ពេញបន្ទប់ នាងមិនដែលមានអារម្មណ៍ថាឈឺខ្លាំងបែបនេះទេ! គេអោយនាងមកធ្វើការទាំងនាងមិនស្រួលខ្លួន ហើយគេបែរជាចេញទៅដេកជាមួយស្រី មកសារភាពប្រាប់នាងត្រង់ៗ បញ្ឈឺនាងទាំងរស់ មិនបានគិតពីមនោសញ្ចេតនាអីសូម្បីបន្តិច។
...ប៉ុន្មាននាទីក្រោយ រាងតូចដែលលិចលង់ក្នុងទឹកភ្នែកមុននេះ ក៏រៀងស្បើយខ្លួនជាងមុន ដោយនាងខំបើកភ្នែកមើលឯលសារអោយឆាប់ចប់ អាលនឹងបានសម្រាក នាងហត់ហើយ ហត់ខ្លាំងទៀតផង។
ទឺង
សម្លេងសារលោតឡើងទាក់ទាញអារម្មណ៍ខាសសុីអផយទាញវាមកមើល , ម្រាមដៃស្រឡូនចុចចូលសារដែលផ្ញើមកពីបុរសជាទីស្រលាញ់របស់នាង... វីដេអូប្រមាណជា 10 វិនាទីបង្ហាញពីសកម្មភាពថើបគ្នាយ៉ាងរោលរាល នាងក៏អាចមើលឃើញច្បាស់ថាស្រីម្នាក់នោះមិនមានសម្លៀកបំពាក់លើខ្លួនទេ នេះមិនស្រស់ៗពេកទេហេស?
« អរគុណសម្រាប់វីដេអូមួយនេះ! អរគុណពិតមែន! »
To be continued...