#លេខាម៉ាហ្វៀ
ជីមីន ហ្គេរ៉េនសុី X ខាសសុី ខាស្ទីឡូ
#ភាគ១៥.-រសៀល
មេឃរៀងចុះស្រទន់បន្តិច អ្នកដែលនៅលើភ្នំក្បែរសមុទ្រខាងនេះក៏ហាក់មានបរិយាកាសប្លែកពីរាល់ដង ដោយពួកគេទទួលបានទំនាក់ទំនងថ្មីមួយដែលមិនមែនដូចពីមុនហ្នឹងឯង។
« ទៅតែ 2 នាក់ទេ? លោកចេះបើកកាណូតនេះដែរ? » រាងស្តើងស្រដីឡើងសម្លឹងទៅកាណូតធំមួយដែលមើលទៅមិនមែនតូចធម្មតាទេ កាណូតនេះមានផ្ទុកបន្ទប់ VIP សម្រាប់សម្រាកគេងបានមួយទើបវាធំបែបនេះ ហើយមើលទៅកាណូតនេះក៏មិនមែនសម្រាប់ទៅមួយភ្លែតក៏មកវិញបានភ្លាមដែរ គេប្រើកាណូតនេះសម្រាប់ការបរចេញទៅ 2-3 ថ្ងៃហ្នឹងណា។
« បើមិនចេះក៏លិចលង់កណ្តាលសមុទ្រជាមួយគ្នាទៅ! » និយាយតែពិននេះជីមីនក៏អូសដៃរបស់នាងចូលទៅខាងក្នុងតែម្តង។
« ពួកយើងទៅលេងកោះក្បែរនេះ 2-3 ថ្ងៃ! ហើយនៅទីនោះគ្មានកន្លែងស្នាក់នៅទេ ពួកយើងស្នាក់នៅលើកាណូត បងចង់នាំអូនទៅហែលទឹកសមុទ្រលេង! ទឹកនៅទីនោះថ្លាស្អាតណាស់ » រាងក្រាស់ដាក់ខាសសុីអង្គុយលើសាឡុងបន្តិច មុននឹងនាំខ្លួនដើរតម្រង់ទៅបញ្ជាកាណូតអូតូនេះអោយចេញដំណើរទៅតាមផែនទីដែលគេបានកំណត់ទុក។
« ឃ្លានឬនៅ? គេបានរៀបចំ Steak និង ស្រាក្រហមរួចហើយ បើឃ្លានញុំាអីឡូវក៏បាន! មេឃចាប់ផ្តើមងងឹតហើយតើស » រាងក្រាស់ដើរមករកខាសសុីវិញដោយទម្លាក់ខ្លួនអង្គុយលើសាឡុងទល់មុខនាង ទាញតុដែលភ្ជាប់ដោយកង់នោះអូសមកដាក់កណ្តាលពួកគេ។
« ញុំាតែម្តងបានទេ? ខ្ញុំឃ្លានណាស់! » ជីមីនបើកថាសឡើងមកភ្លាម ឃើញម្ហូបគួរអោយចង់ញុំាទាំងនោះហើយ ខាសសុីក៏ពេបមាត់សម្លឹងទៅកាន់គេ លេងទឹកមុខគួរអោយស្រលាញ់ ដល់ថ្នាក់នាយខាងនេះត្រូវងក់ក្បាលដោយស្វ័យប្រវត្តិ។
« ថ្ងៃនេះបែកថ្នាំមែនទេ? ម៉េចបានជាមកលេងចរិតដូចកូនក្មេងបែបនេះ? » ជីមីនសម្លឹងមើលទៅកាយវិការញុំាដូចកូនក្មេងរបស់នាងដោយសើចឡើងតិចៗ តែថាប្រយោគរបស់គេនេះក៏ធ្វើអោយនាងត្រូវបែរមកសម្លក់គេ ទៅសភាពដើមភ្លាមៗ , អ្នកណាប្រើគេអោយរករឿងនាងធ្វើអីទៅ។
« បានហើយញុំាស្រួលបួលប្រយ័ត្នអួលស្លាប់ខានបានការប្តី! »
« បិទមាត់! »
...-30 នាទីក្រោយ
ការញុំាអាហារក្រោមពន្លឺភ្លើងទានមុននេះក៏បានបញ្ចប់ដោយ ងាកមកខាងខាសសុីនេះវិញគឺឃើញថាមុខរបស់នាងឡើងក្រហមព្រឿងៗមិនដឹងថានាងទៅធ្វើអីមកទេ។
« ឈប់ញុំាទៅខាសសុី! អូនស្រវឹងហើយ » ជីមីនទាញកែវស្រាពីដៃនាងព្រោះថានេះជាកែវទីប៉ុន្មានក៏មិនដឹងដែលនាងបានផឹក ឃើញថាមុខរបស់នាងឡើងក្រហមដូចប៉េងប៉ោះហើយក៏បញ្ជាក់ថានាងផឹកច្រើនពិតមែន។
« ក្តៅ! ជីមីនហា » ដៃតូចស្រឡូនទម្លាក់កែវស្រាចុះ ងើបខ្លួនស្រាលស្ញើក ដើរមករកគេ ទ្រេតទ្រតកាយវិការគឺមនុស្សស្រវឹងពិតៗដល់ថ្នាក់ជីមីនខាងនេះកើតចិត្តភ័យមួយរំពេចទៅហើយ។
« ខាសសុី! អួយ » កាយតូចស្តើងស្រាប់តែដួលមកលើដៃគេ , ខាសសុីងើបខ្លួនឡើងអោបកគេ ទម្លាក់ខ្លួនអង្គុយលើភ្លៅគេជាថ្មី អោបរឹតគេយ៉ាងស្និទស្នាលជាសកម្មភាពដែលនាងមិនអាចធ្វើបានសោះបើសិនជានាងមិនស្រវឹង។
« អូនបើកភ្លើងខៀវហើយ! ចាប់ផ្តើមទៅមីន! »To be continued...
ញាក់ណាស់កូនស្រី😭 300 likes សម្រាប់ភាគពិសេសម៉ោង 8:30 យប់នេះចាស៎