#លេខាម៉ាហ្វៀ
ជីមីន ហ្គេរ៉េនសុី X ខាសសុី ខាស្ទីឡូ
#ភាគ៣៨.-ប៉ុន្មានម៉ោងក្រោយ
« ហឹម កូនឆ្លាត! » រាងស្តើងដែលអង្គុយចាំវត្តមានមនុស្ស 2 នាក់ភ្ញាក់ឡើង ដោយមួយជាស្វាមីដែលនាងទើបតែសម្រេចចិត្តត្រូវរូវជាមួយវិញ គេកំពុងតែសម្រាកបន្ទាប់ពីការវះកាត់អស់ច្រើនម៉ោងមុននេះ! ហើយម្នាក់ទៀតក៏ជាកូនស្រីដែលលះបង់ឈាមជាច្រើនជូនឪពុករបស់នាង នាងនៅតូចកម្លាំងខ្សោយទើបបានជាត្រូវសន្លប់យូរគួរសមបែបនេះ។
« អូនមិនទាន់ទាន់បានអោបបងផង បងក៏រត់ចូលឡានទៅជួយខាសស្ទេលបែបនេះហេស? គិតថាខ្លូនឯងជា Superman មែនទេ? បានជាក្លាហានដល់ថ្នាក់នេះ? »
« ឬក៏ដាច់ចិត្តអោយបងឈរមើលកូនមានគ្រោះថ្នាក់? » សម្លេងឆ្លើយតបស្រាលៗធ្វើអោយខាសសុីត្រូវងើបមុខឡើងសម្លឹងទៅគ្រែដែលមានស្វាមីរបស់នាង គេងស្តូកស្តឹងមុននេះ។
« ជីមីន... » រាងស្តើងលូកក្រសោបកាន់ដៃគេជាប់ កាលបើឃើញថាគេដឹងខ្លួនហើយនេះ , បានឃើញស្នាមញញឹមស្រស់ថ្លារបស់គេសម្លឹងមកកាន់នាង នាងក៏ធូរចិត្តច្រើនណាស់ហើយ ព្រោះគេមិនអីវិញ។
« អរគុណ! អរគុណដែលព្រមលើកលែងទោសអោយបង! សុំទោសចំពោះរឿងគ្រប់យ៉ាងណា ខាសសុី! » ជីមីនបន្លឺឡើងដោយទាញដៃនាងតូចមកថើបស្រាលៗ មុននឹងព្យាយាមងើបខ្លួនអង្គុយឡើងបន្ទាប់ពីដឹងថាគេមានកម្លាំងច្រើនហើយ។
« បងនឹកអូន! » រាងក្រាស់លូកទាញនាងមកអោបជាប់ទ្រូង , ខាសសុីក៏បិទភ្នែកសម្ងំអោយគេអោបយ៉ាងស្ងាត់ស្ងៀមមិនប្រកែកអ្វីទេ ព្រោះនាងក៏ទាមទារភាពកក់ក្តៅពីគេដូចគ្នា។
« ម៉ាក់ៗ! » សម្លេងតូចឆ្មារបន្លឺឡើងក្បែរត្រចៀកនាំអោយគូស្វាមីភរិយាមួយគូនោះត្រូវបែរសម្លឹងទៅកាន់ចំណងកូនស្រីមួយគ្រាប់គត់ ដែលចងពួកគេអោយត្រូវគ្នាវិញនេះ , គួរតែអរគុណខាសសុីដែលមិននៅចងគំនុំនឹងគេច្រើន ណាមួយក៏ឃើញក្តីស្រលាញ់របស់គេបង្ហាញទៅកាន់ខាសស្ទេលដល់ថ្នាក់រត់ចូលឡានទៅរងជំនួសកូនទៀតនេះ នាងមិនអាចនៅបដិសេធ ខឹងទៀតទេ។ក្រាក
សម្រឹបទ្វារបើកឡើងបង្ហាញរាងសង្ហារម្នាក់ចូលមកដោយមានផ្កានិងសូកូឡាមកជាមួយ , ថេយ៉ុងញញឹមខ្ចឹបចូលខ្លួនមកជិតគ្រែរបស់ខាសស្ទេល រួចក៏ហុចផ្កានិងសូកូឡាទៅអោយនាងតូចនោះ។
« នែ! ឯណារបស់យើង? » អ្នកជម្ងឺពិតប្រាកដែលសមនឹងទទួលបានផ្កានោះក៏ស្រាប់តែស្រែកឡើងសង្រ្គឺតធ្មេញទៅកាន់ថេយ៉ុង ដែលបែរជាជូនទៅកូនស្រីរបស់គេអស់វិញ។
« ឯងមានខាសសុីនៅក្បែរហ្នឹងជាកាដូពេកហើយ! និយាយគ្នាតទៀតចុះ! យើងនាំអូនស្ទេលទៅស្រូបខ្យល់អាកាសញុំាសូកូឡានៅក្រៅវិញ! » ថាតែពិននេះ រាងក្រាស់ក៏លើកពរខាសស្ទេលចេញពីបន្ទប់បាត់ ទុកអោយប្តីប្រពន្ធមួយគូនេះនៅមើលមុខគ្នាភ្លឹសៗ។
« បងគេងវិញទៅ អាលនឹងឆាប់ជាបានទៅផ្ទះវិញ! » ខាសសុីងើបខ្លួនចេញពីជីមីនបន្តិច , ងើបដើរទៅរៀបចំតុខាងនោះ តែថាអ្នកខាងនេះម៉េចនឹងអនុញ្ញាតទៅ? គេនឹកនាងស្ទើស្លាប់ទៅហើយមិនទាន់បានអោបឆ្អែតផង។
« អ្ហឹមម ជីមីន! » រាងក្រាស់ទាញខាសសុីមកដេកដួលលើភ្លៅជាថ្មី មុននឹងអោនទម្លាក់បបូរមាត់ ថើបមាត់នាងដោយភាពនឹករលឹកពេញទី គេខានអោបថើបនាងយូរណាស់ហើយ។
« ហូយយ ពូថេយ៍...ម៉េចក៏នាំអូនចូលមកចំពេលនេះ? ពូថើបអូនដែរមក! អោយឈ្នះប៉ាៗ! អត់ថើបអូនទះ! »To be continued...
អត់ទេចៅ😭😭😭