ភាគ ៣.

3K 111 0
                                    

#លេខាម៉ាហ្វៀ
ជីមីន ហ្គេរ៉េនសុី X ខាសសុី ខាស្ទីឡូ
#ភាគ៣.

////

-បន្ទប់ប្រជុំ

« បើសិនជាក្រុមហ៊ុននេះគ្មានវាណា យើងប្រាកដជាសប្បាយចិត្តជាងនេះ! នាងអាងតែនាងនៅក្បែរលោកប្រធាន ចរិតបានសម្បើមណាស់! យើងស្អប់! » មកដល់ក្នុងអូហ្វីសភ្លាម ដាក់គូទអង្គុយមិនទាន់បានប៉ុន្មានោង នាត់ចាបមាត់ព្រាបជជែកគ្នាដោយសម្លឹងសម្លក់ទៅកាន់ខាសសុីរបស់យើង មិនខុសពីសម្តីដែលនាងទូលពិតទៅជីមីនឡើយ។
« អឹហឹម អ្ហឹមៗ ថ្លង់ឡើងស្អកក ទៅហើយនៀក! » ខាសសុីគ្រហឹមឡើងទតុផាំងៗ មិនសូម្បតែតែក្រែងចិត្តដល់ជីមីនខាងនោះ។
« នាង...
« យើងចាប់ផ្តើមការប្រជុំបានហើយ! » បានឮជីមីននិយាយឡើងកាត់សម្តីរបស់ស្រីទាំងនោះបែបនេះខាសសុីក៏បែរពេបមាត់ ពេបជ្រាយទៅកាន់ស្រី 2 នាក់នោះដោយស្នាមញញឹមក្នុងនាមជាអ្នកឈ្នះ , ឈ្នះគ្រប់រឿងនៅក្នុងក្រុមហ៊ុននេះទៅហើយ។

...

« បងមីន!!! » ចេញពីបន្ទប់ប្រជុំរៀបនឹងដើរទៅអូហ្វីសទៅហើយ តែវត្តមានស្រីស្រស់ម្នាក់ក៏រត់ចេញពីជណ្តើរយន្តមក រត់មកអោបជីមីនហាក់ដូចជាដាច់ដាបខ្លាំងណាស់!
« បងមីន~~ » ខាសសុីធ្វើសម្លេងម្ញែកៗបង្អូសវែងសឹងមួយម៉ែត្រត្រាប់តាមស្រីម្នាក់នោះបន្តិច មុននឹងពេបមាត់ហាក់ជ្រេញស្រីម្នាក់នោះពេញទំហឹងហើយ។
« អឹម លេខាខាស្ទីឡូ! ខ្ញុំសុំទឹកក្រូចមួយកែវចាស៎ » ជែលឡា និយាយឡើងទៅកាន់ខាសសុីបន្ទាប់ពីឃើញថាខាសសុីដើរចេញទៅបែបមិនខ្វល់ខ្វាយហើយនោះ មើលតែពាក្យសម្តីរបស់នាងក៏ដឹងថានាងស្គាល់ខាសសុីច្បាស់! នាងមកទីនេះច្រើនដងហើយបានជាចាំនាមត្រកូលខាសសុីច្បាស់យ៉ាងនេះ។
« អីគេ? អ្នកនាងស្រេកទឹកចង់រយះបំពង់កជាពីរហើយឬ? ចាស៎ ចាំបន្តិចណាចាំខ្ញុំយកអាល់កុល និងទឹកអាសុីតមកជូន! ចាំមួយភ្លែតកុំទាន់ស្លាប់ណា » ខាសសុីនិយាយដោយស្នាមញញឹមស្រស់ដូចផ្ការីក មុននឹងទះដៃបន្តិចហើយក៏គ្រលាស់សក់ដើរចេញទៅយ៉ាងរំភើយ ធ្វើអោយជែលឡាត្រូវចំហរមាត់ ភ្ញាក់ផ្អើលនឹងលេខាស្រស់ម្នាក់នេះពេញទំហឹងហើយ។
« មើលសម្តីវាចុះ! អាយយ វាឈ្លើយបែបនេះហើយបងនៅមិនដេញវាចេញទៀតហេស? » ជែលឡាបែរមកស្រែកដាក់ជីមីន ធ្វើអោយរាងក្រាស់ដែលកំពុងឈរសើចខាងនេះត្រូវសម្រួលឥរិយាបថមកធម្មតាវិញ មុននឹងស្រដីតបតទៅកាន់ជែលឡា។
« ខាសសុីមិនទាន់ដល់ថ្ងៃកំណត់ដែលអាចដេញចេញបានទេ! » រាងក្រាស់និយាយតែពិននេះគេក៏ឈានជើងចូលអូហ្វីសវិញហាក់មិនបានខ្វល់ខ្វាយនឹងជែលឡាសោះ វត្តមានរបស់នាងហាក់មិនបានធ្វើអោយគេជ្រួលជ្រើមឬសប្បាយអរសោះ។
« នេះតុធ្វើការឬក៏កន្លែងក្មេងលេងហ្នឹង? ជីមីន! បងមិនគិតថាបងបណ្តោយនាងជ្រុលទេហេស? បងបណ្តោយនាងពេកមើលនាងគិតថាការងារនិងក្រុមហ៊ុនជាការលេងសើចអស់ហើយ! » ចូលមកដល់ខាងក្នុងក៏ឃើញថាតុធ្វើការរបស់ខាសសុីគឺចុសពីតុរបស់ជីមីនទាំងស្រុង! តុរបស់ខាសសុីគឺពោរពេញទៅដោយ Panda និងតុកាត្តា We bare bears ជាពិសេសគឺស្បែកជើងនៅផ្ទះរបស់នាងរូប Grizzly ហ្នឹងគឺនាងយកមកដល់ក្នុងអូហ្វីសតែម្តង។
« មែនហើយលោកប្រធាន! នាងគិតថាក្រុមហ៊ុនរបស់យើងជាការលេងសើចឬ? » បុគ្គលិកស្រីពីរនាក់ទៀតក៏បន្ថែមពីក្រោយសម្តីរបស់ជែលឡា ដែកនាងទាំងពីរនេះជាអ្នកសម្លក់ខាសសុីនៅក្នុងបន្ទប់ប្រជុំហ្នឹងឯង។
« ដឹងថីបានជាតុរបស់ខ្ញុំមានសុទ្ធតែរូប និងតុកាត្តា We bare bears ទេ? គឺមកពីការមើលតុកាត្តាទាំងនោះវាគ្រាន់បើជាងមើលមុខជ្រួញៗរបស់បុគ្គលិកនិងភ្ញៀវខ្លះ! »

To be continued...

អួយ ដាក់ទៅកូនម្តាយ🤣🤣

~លេខាម៉ាហ្វៀ~Where stories live. Discover now