#លេខាម៉ាហ្វៀ
ជីមីន ហ្គេរ៉េនសុី X ខាសសុី ខាស្ទីឡូ
#ភាគ២៧.ក្រាក
ទ្វារបើកឡើងនាំអោយនាយដែលគេងលើសាឡុងចាំបើកទ្វារខាងនេះ ត្រូវភ្ញាក់ក្រញាងឡើង សម្លឹងទៅប្រភពសម្លេងនោះ ក៏ឃើញថាវត្តមានដែលនាយរងចាំជាយូរនោះបានមកដល់ហើយ។
« លោកប្រុស! »
« ស្អី? » ពាក្យសម្តីអត់ជាតិបន្លឺឡើងមក បញ្ជាក់ថាគេក៏គ្មានអារម្មណ៍ល្អប៉ុន្មានដែរ នេះក្រែងទៅរកស្រីដើម្បីកម្ចាយអារម្មណ៍ហេស? ម៉េចក៏មកវិញនៅតែមិនសប្បាយចិត្តដដែល?
« អ្នកនាងខាសសុី...គាត់គេងលក់នៅលើតុទាំងខ្លួនគាត់មានត្រឹមកន្សែងចោមពុងមួយទេទាន! ហើយម៉ោង 2 យប់ហើយទើបចៅហ្វាយដាច់ចិត្តមក? » ឮជំនិតកំពូលនិយាយឡើងបែបនេះ ជីមីនក៏ហាក់ស្វាងដូចគេចាប់ទះ ងាកសម្លឹងមកកាន់ប៊េនដោយក្រសែភ្នែកខឹងក្តៅក្រហាយតែម្តង។
« ឯងទៅលួចមើលប្រពន្ធដល់បន្ទប់ហេស អាប៊េន? »
« ប្រពន្ធតាំងពីពេលណាទៅទាន? ឮថាចាប់អ្នកនាងក្លាសេថ្ងៃមុនសោះ! » បានឮនាយប៊េនស្រដីឡើងមួយប្រយោគនេះ រាងក្រាស់ក៏កាន់តែក្តៅក្រហាយឡើងហើយ នេះគេមកចេះដឹងរឿងជីវិតចៅហ្វាយនាយមកតាំងពីពេលណាទៅនេះ?
« អាប៊េន!!!! » ជីមីនស្រែកទៅកាន់ប៊េនដល់ថ្នាក់គេនោះរហ័សអោនមុខចុះ មិនហ៊ានសម្លឹងមុខចៅហ្វាយកាចម្នាក់នេះទៀតទេ។
« សុំទោសៗ អាប៊េនសុំទៅដេកវិញហើយបើគ្រាន់តែនិយាយការពិតសោះ រកសំពងក្បាលដែរ » ថាតែពិននេះ នាយប៊េនក៏នាំខ្លួនទៅបន្ទប់របស់នាយវិញបាត់ ទុកអោយរាងក្រាស់ខាងនេះរហ័សឡើងទៅខាងលើតាមក្រោយ ទៅមើលសកម្មភាពដែលប៊េនរៀបរាប់ត្រួសៗមុននេះ ចង់ដឹងថាវាពិតមែនឬអត់!
...« នាងធ្វើវាពិតមែន? ក្រែងក្បាលរឹងពូកែផ្គើនណាស់តើហេស? ម៉េចមិនផ្គើនទៅដេកហើយ អត់ធ្វើទៅ? ឯកសារមិនសំខាន់ផងនាងក៏ពិនិត្យវាពិតមែន? ល្ងង់! » មកដល់បន្ទប់ អ្វីដែលគេឃើញគឺមិនខុសពីប៊េនប្រាប់ទេ នាងធ្វើការទាំងខ្លួនមិនមានសម្លៀកបំពាក់ពេញលេញ ម៉ាសុីនត្រជាក់បើកត្រជាក់សឹងកកទៅហើយនេះ។
« យើងមិនដឹងត្រូវនិយាយជាមួយនាងបែបណាទើបសមទេ ខាសសុី! » ជីមីនចូលខ្លួនទៅលើកបីនាងឡើង ទាញអាវរបស់គេមួយមកពាក់អោយនាង ទម្លាក់មកត្រឹមជង្គង់បន្តិច មុននឹងសម្រេចចិត្តបីនាងទៅគ្រែគេង ចុះឡើងៗគេក៏មកចិត្តទន់មើលថែនាងដដែល។
« ហឺយយ បើនាងមិននឹកឃើញរឿងឆ្កួតឡប់មកបោកប្រាស់យើងនោះ ពួកយើងក៏មិនមែនមើលមុខគ្នាមិនចំបែបនេះដែរ ខាសសុី ខាស្ទីឡូ! »
...-ថ្ងៃថ្មី
« ងើបមកធ្វើការ! » ពាក្យសម្តីធ្ងន់ៗមិនទន់ភ្លន់ដូចរាល់ដងនោះក៏លេចឡើង នាំសិរីសួស្តីកាត់ព្រឹក , ជីមីនចោលភ្នែកសម្លឹងទៅរាងដែលអង្គុយលើគ្រែនោះតាមស្រមោលកញ្ចក់ នាងក៏ងាកមកសម្លឹងគេវិញដោយទឹកមុខស្មើធេងមិនស្រស់បស់សោះ។
« ខ្ញុំអស់កុងត្រាហើយ ធ្វើស្អីទៀត? រើសលេខាថ្មីទៅ! »
« យើងដាក់បន្តកុងត្រា! »
« តែខ្ញុំមិនធ្វើ! ធុញណាស់ មិនចង់ធ្វើជាមួយចៅហ្វាយឆ្កួតជ្រូកដូចលោក! » និយាយតែពិននេះ ខាសសុីក៏សម្លក់គេបន្តិច មុននឹងនាំខ្លួនចុះពីលើគ្រែ ប្រុងដើរចេញពីបន្ទប់ តែសំណាងអាក្រក់ក៏មកត្រូវគេចាប់បានដដែល។
« ចងក្រវាត់ក! »
« អត់! ខ្ចិល! អោយលេខាថ្មីចងអោយទៅ ខ្ញុំមិនមែនជាលេខារបស់លោកទៀតទេ! »
« និយាយមិនចេះស្តាប់គ្នា ចង់ឈឺសាច់ទាំងព្រឹកហេស? »
« មិនដែលចេះស្តាប់យូរហើយ! »To be continued...
ចាំតែចាញ់តាស😔😔