#លេខាម៉ាហ្វៀ
ជីមីន ហ្គេរ៉េនសុី X ខាសសុី ខាស្ទីឡូ
#ភាគ៣៣.« លោកប្រុស! អ្នកនាងខាសសុីរត់ទៅតាមឧត្ថម្ភចក្របាត់ហើយ! »
« ថាម៉េច??? »
____________________________________-ថ្ងៃថ្មី
« រកនាងមិនឃើញទេទាន! »
« ចង្រៃយ៎អើយ ចេញអោយអស់ទៅ! » សម្រែកគ្មានសិរីសួស្តីទាំងព្រឹកក៏បន្លឺឡើងពេញភូមិគ្រឹះ , រាងក្រាស់នាំខ្លួនឡើងទៅបន្ទប់របស់គេវិញដោយចិត្តក្តៅពុះកញ្រ្ជោលដែលមិនអាចរកនាងឃើញ មិនអាចយកនាងមកវិញបាននោះ។
« ត្រូវហើយ! ពួកគេនិយាយស្អីខ្លះម្សិលមិញ? » នឹកឃើញដល់រឿងនេះជីមីនក៏មកបើកមើលកាម៉េរានៅសួនច្បារព្រឹកម្សិលមិញនេះ ចង់ដឹងថាការសន្ទនារវាងជុងហ្គុកនិងខាសសុី ជាអីខ្លះបានជាឈានដល់ការនាំនាងរត់គេចទៅបែបនេះ!
« អត់ប្រយោជន៍! »
(ខាសស្ទេល? ខាសសុី! នាងមានកូន? , ត្រូវហើយ! ខ្ញុំមានកូន ១ សប្តាហ៍ហើយ!) ជីមីនរៀបនឹងបិទទៅវិញទៅហើយ ព្រោះគេស្តាប់មួយថ្ងៃហើយសុទ្ធរឿងគ្មានប្រយោជន៍ តែពេលដែលគេស្តាប់ដល់ប្រយោគ 2 នេះ ទ្រូងរបស់គេក៏ស្រាប់តែលោតញ័រឡើង ជាហេតុធ្វើអោយគេត្រូវចាក់ប្រយោគពីរមុននេះ ស្តាប់សារថ្មីដើម្បីបញ្ជាក់អោយច្បាស់ថាគេមិនបានស្តាប់ច្រលំ។
« មាន...មានកូន? » បានឮកាន់តែច្បាស់ហើយ ខ្លួនប្រាណរបស់គេក៏ប្រែជាញ័រទទ្រើក , នឹកឃើញដល់ការរៀបរាប់ហេតុផលរបស់នាងមុននេះទៀត គេក៏កាន់តែលែងមានលំនឹង បន្ទន់ជង្គង់ដួលព្រូសទៅលើដី...នាយលើកដៃខ្ទប់មាត់ហាក់មិនជឿទេថានាងមានកូនរបស់គេត្រឹមរយៈពេលប៉ុន្មានខែមកនេះ។
« អ្ហឹក..ខាសសុី! អូននៅឯណាទៅ? » ទឹកភ្នែកមកពីណាក៏មិនដឹង ស្រាប់តែស្រក់មកដោយគេមិនបានបញ្ជាអោយវាស្រក់មកផង...គេខិតខំរកនាងខ្លាំងណាស់ តែមើលទៅអ្វីៗគ្រប់យ៉ាងដែលទាក់ទងនឹងនាងគឺបាត់សូន្យឈឹង មិនអាចរកបាន គ្មានតម្រុយសោះតែម្តង។
« ខ្ញុំទើបមកភ្ញាក់ខ្លួនអីនាពេលនេះ? នាងមានកូន! នាងមានសាច់ឈាមរបស់ខ្ញុំ! ខ្ញុំស្រលាញ់កូនខ្ញុំណាស់! ខ្ញុំទើបមកដឹងខុសស្អីពេលនេះ? អាចង្រៃអើយយ!! » ជីមីនក្រាបមុខនឹងដី ប្រើដៃរបស់ទះតប់ទៅលើឥដ្ឋខ្លាំងៗ មិនខ្វល់ពីភាពឈឺចាប់ គេបន្តដាល់ទៅលើឥដ្ឋខ្លាំងៗដល់ថ្នាក់ដៃរបស់គេលេចតំណក់ឈាមចេញមក ទឹកភ្នែកដែលគេព្យាយាមទប់នោះ វាក៏ស្រក់ចុះមកបង្ហាញពីឈាមឈឺចាប់ពេញទីតែម្តង!
« សមចិត្តឯងហើយត្រូវទេ? ឯងធ្វើបាបនាងដល់ថ្នាក់នេះ នាងមិនឆ្កួតក៏សំណាងពេកហើយ! ឯងមិនសមនឹងទទួលបានមនុស្សដូចជាខាសសុីទេ អាឆ្កួតអើយ! » នាយនៅតែស្តីបន្ទោសអោយខ្លួនឯងមិនឈប់! ពាក្យថាកូនមួយនេះកែប្រែគេទាំងស្រុងតែម្តង! ត្រឹមតែវត្តមានដំណក់ឈាមមួយ គេក៏ស្រាប់តែបន្ទោសខ្លួនឯង ប្រែមកជាមនុស្សម្នាក់ទៀតដែលស្រាប់តែទន់ខ្សោយ ហត់នឿយ...ហត់ដល់ថ្នាក់គ្មានលទ្ធភាពនឹងបន្តរកនាងទៀត...
« អោយនាងមានសេរីភាពទៅ! ឯងមិនសមនឹងទទួលបាននាងទេ! បើពួកយើងនេះពិតជាកើតឡើងមកដើម្បីគ្នាមែន ខ្ញុំនឹងរកនាងឃើញនៅថ្ងៃណាមួយមិនខាន! » ពាក្យទាំងនេះគេគ្រាន់តែនិយាយលើកទឹកចិត្តខ្លួនឯង ច្បាស់ណាស់ថាពេលនេះគេចង់បាននាងត្រឡប់មកវិញចង់អោបក្រសោបនាងតាមបេះដូងបញ្ជា តែអ្វីៗវានៅតែជាការគិតរបស់គេដដែលវាគ្មានថ្ងៃកើតឡើងនោះទេ។
« មុននឹងអូនទៅយ៉ាងណាក៏អូនគួរប្រាប់មកមួយម៉ាត់ថាអូនមានកូនដែរ ខាសសុី! »To be continued...
គេខ្ចិលប្រាប់ You ឯងគួរអោយស្រលាញ់ពេក😔