#លេខាម៉ាហ្វៀ
ជីមីន ហ្គេរ៉េនសុី X ខាសសុី ខាស្ទីឡូ
#ភាគ១៣.« ឈប់យំ! » សម្លេងគ្រលរបន្លឺឡើងក្បែរនាង , ខាសសុីក៏ដឹងច្បាស់ថាជានរណា តែនាងមិនខ្ចីងើបមុខឡើងសម្លឹងទៅកាន់នាយទេ នាងនៅខឹងពេញទីហើយនាងម៉េចនឹងអាចទៅមានអារម្មណ៍សម្លឹងមុខគេទៅ។
« ខាសសុី ខាស្ទីឡូ! » ជីមីនទាញអង្រួនរាងកាយនាងឡើងអោយឈរស្មើគេ , រាងកាយរបស់គេទទឹកជោគតែម្តងហើយ គេចំណាយពេលជិត 10 នាទីដើម្បីរកនាងហើយមកឃើញនាងអង្គុយស្រែកយំបែបនេះសួរថាគេនៅសុខឬ?
« លែងខ្ញុំ!!! » រាងស្តើងស្រែកឡើងប្រណាំងគេ ទាំងទឹកភ្នែកជោគថ្ពាល់...រាងកាយរបស់នាងក៏ទទឹកជោគតាមគេដែរ ទឹកភ្នែករបស់នាងនិងតំណក់ទឹកភ្លៀងដែលប៉ះមុខរបស់នាងនោះវាលាយឡំចូលគ្នាទៅហើយ។
« លែង...អឹមម » រាងកាយនិងមាត់តូចច្រមិចស្រាប់តែត្រូវគេគ្រប់គ្រងទាំងស្រុង...ជីមីនទាញកាយរបស់នាងចូលមកក្បែរគេហើយនាយក៏អោនថើបបំបិទមាត់របស់នាងតែម្តង។ផាច់
ដកមាត់ចេញភ្លាម ផ្ទៃមុខសង្ហារក៏ទទួលបានបាតដៃរបស់នាងភ្លែតមិនចាំយូរទេ , ខាសសុីនាងទះគេហើយនាងក៏នៅតែមិនទាន់អាចបញ្ឈប់ទឹកភ្នែករបស់នាងបាន គឺនាងនៅតែយំខ្សឹកខ្សួលមិនឈប់នេះឯង។
« អ៊ុប » រាងក្រាស់ខាងនេះគេក៏មិនចុះចាញ់ដូចគ្នា ដោយគេទាញនាងមកថើបម្តងទៀត លើកនេះដៃរបស់នាងទាំងគូគឺមិនអាចកម្រើកបានតែម្តង ដៃដែលព្យាយាមរុញគេនោះត្រូវគេចាក់សង្កត់ជាប់ ហើយក៏បន្តថើបខាំក្រញិចមាត់របស់នាងមិនស្រាកស្រាន្ត។
« ឈប់យំ! បើនាងមិនឈប់ទេ ខ្ញុំនឹងរំលោភនាងកណ្តាលព្រៃនេះតែម្តង » ប្រយោគមួយនេះក៏បានផលពិតមែន ដោយខាសសុីបញ្ឈប់ការយំដង្ហក់របស់នាង , ភ្នែកមូលក្រឡង់ក៏សម្លក់គេដោយភាពខឹងសម្បារនៅឡើយ។
« សុំទោស! ខ្ញុំសុំទោសដែលស្រែកដាក់នាង! សមចិត្តឬនៅ? ខ្ញុំខុស! ខ្ញុំទទួលហើយ » ប្រយោគទីពីរនេះក៏កាន់តែធ្វើអោយនាងស្រាលចិត្តទៅទៀតហើយ , នាងឆាប់ខឹងហើយក៏ឆាប់បាត់មិនពិបាកលួងទេ គ្រាន់តែថានាងនៅមិនយល់ថាគេថើបនាងមុននេះដើម្បីអី...
« ឡបសតិ! » បានឮមួយម៉ាត់នេះចេញពីមាត់នាង រាងក្រាស់ក៏លេចស្នាមញញឹមឡើងវិញក៏ព្រោះអី? ក៏ព្រោះតែនាងត្រឡប់មកសភាពដើមវិញហើយ!
« យំបែបនេះទៅមុខដូច Panda អញ្ចឹងលោកអ្ហាយ » ឃើញទេ? មិនទាន់បានប៉ុន្មានផងគេក៏ញ៉ោះនាងទៀតហើយ នេះទើបគេហៅថាចង់សុខមិនចង់ រកទុក្ខដាក់ខ្លួនពិតមែន។
« លោកថើបខ្ញុំធ្វើស្អី? » ខាសសុីក៏បង្អាក់ដំណើរ បែរមកស្រែកដាក់គេជាថ្មី ជីមីនខ្ចឹបមាត់បន្តិចថ្វីត្បិតថាគេពិតជាមិនដឹងថាគេធ្វើអ្វីទេមុននេះ! ហើយក៏កំពុងតែស្ទាក់ស្ទើចិត្តក្នុងការនិយាយអ្វីមួយដូចគ្នា...
« ខ្ញុំ...ខ្ញុំ
« លោកស្រលាញ់ខ្ញុំ? មិនអីទេ មិនឆ្លើយក៏អត់ទៅ! » ឃើញថាគេនៅស្ទាក់ស្ទើនៅឡើយ នាងក៏បែរខ្នងដើរបន្ត តែកាយតូចនេះក៏ត្រូវញេចាប់កន្រ្តាក់ទៅរកគេជាថ្មី...
« ខាសសុី...យើងស្រលាញ់នាង »
« ហាស? អីគេៗៗ តម្លើងប្រាក់ខែអោយខ្ញុំហ៎? អួយ អរគុណណាស់លោកប្រធានសង្ហារ » មើលទៅគេគ្មានភាពក្លាហានក្នុងសារភាពទេ បែបនេះហើយនាងទាល់តែលេងល្បិចខ្លះទើបអាចយកឈ្នះប្រុសមាត់រឹងម្នាក់នេះ។
« នែ! យើងមិនបានលេងសើចទេ! »
« សុំទោសខ្ញុំស្រលាញ់ស្រី »
« អឹមមម »To be continued...
មាត់ដាចពេក គេចាប់បឺតឡាហូតចឹងទៅឈប់កាន់ជើងម'អូនហ្នឹងហើយ😔