ផ្តើមរឿង

8.2K 177 3
                                    

#លេខាម៉ាហ្វៀ
ជីមីន ហ្គេរ៉េនសុី X ខាសសុី ខាស្ទីឡូ
#ផ្តើមរឿង + ភាគមួយ

-ឆ្នាំ 2016

ដំណើរស្វាហាប់ ជាការបោះជំហានរបស់រាងកាយតូចច្រលឹងដែលកំពុងអោបឯកសារមួយច្បាប់ដោយទឹកមុខមុឺងម៉ាត់ ហាក់ដូចជាត្រៀមគ្រប់យ៉ាងរួចទៅហើយ , នាងដើរចូលជណ្តើរយន្តប្រអប់ម្នាក់ឯង បំណងឡើងទៅជាន់ខាងលើនៃអគារក្រុមហ៊ុនប្រណីត គម្រោងគឺទៅជួបនឹងម្ចាស់ក្រុមហ៊ុនផ្ទាល់បន្ទាប់ពីការធ្វើតេស្តសមត្ថភាពម្សិលមិញរួចរាល់។

តុកៗ

ដៃស្តើងលើកគោះទ្វារកញ្ចក់ដែលអាចមើលឃើញទិដ្ឋភាពបន្ទប់ដ៏ទាន់សម័យខាងក្នុង ស្នាមញញឹមលើភក្រ្តស្រស់ស្អាតក៏រំញោចឡើងកាលបើនាងបានឃើញរាងកាយសង្ហារដែលកំពុងអង្គុយខាងក្នុងនោះហើយ។

« ចូលមក! » បានឮពាក្យសម្តីអនុញ្ញាតហើយនាងក៏រុញទ្វារចូលទៅ ដោយទឹកមុខញញឹមស្រស់ស្រាយ មិនហ៊ានលេងទឹកមុខស្មើៗដូចមុននេះទេ ខ្លាចត្រូវមាត់ហើយក៏ធ្លាក់ត្រឹមវគ្គនេះមិនបានធ្វើជាលេខារបស់គេតាមបំណង...
« ខាសសុី ខាស្ទីឡូ មែនទេ? ឮថាម្សិលមិញនាងបានសម្តីណាស់! ម៉េចក៏ស្ងាត់ម្ល៉េះពេលនេះ? » មិនទាន់ទាំងអោយរាងស្តើងហើបមាត់រាក់ទាក់គេផង , នាយក៏ងើយមុខឡើង និយាយមកកាន់នាងដោយពាក្យសម្តីបែបឌឺដងផ្គើនទាំងដែលពួកគេទើបតែជួបគ្នាសោះ! ឬក៏គេចរិតបែបនេះស្រាប់?
(ពាល!) ខាសសុីខាំមាត់គិតក្នុងចិត្តបន្តិចមុននឹងញញឹមឡើងជាថ្មី ស្នាមញញឹមលើកនេះវាខុសពីលើកមុន! ស្នាមញញឹមមួយបែបផ្សេងដែលមើលទៅនាងហាក់ដូចជាបានរៀបពាក្យសម្រាប់ឌឺដងទៅគេវិញរួចជាស្រេច!
« ខ្ញុំថារកនិយាយ បញ្ចេញថ្វីមាត់ដ៏បុិនប្រសប់របស់ខ្ញុំទៅហើយ ប៉ុន្តែប្រុសសង្ហារខ្លះនិយាយកាត់ក្បាលកាត់កន្ទុយខ្ញុំមិនអោយខ្ញុំបានបញ្ចេញរឹកពារសមគួរសោះ! ហឹម មនុស្សសម័យនេះសង្ហារតែមុខមាត់ពិតមែន! » ភាពស្លូតបូតដែលនាងខំគ្រោងទុកសន្យាជាមួយខ្លួនឯងថានោះ បែរជាត្រូវបរាជ័យ ហើយការដែលសន្យាថានឹងធ្វើខ្លួនអោយសុភាពរមទម្យមិនតមាត់ជាមួយគេនោះក៏វាកាន់តែធ្វើមិនបានទៀត! នាងនៅតែមិនអាចលាក់ចរិតឌឺដង និយាយមួយម៉ាត់ តមកវិញ 10 ម៉ាត់នោះដដែល លែងខ្លាចហើយថាគេជាចៅហ្វាយនាយរបស់នាង។
⟨ ខាសសុី ខាស្ទីឡូ ដែលជាមនុស្សស្រីស្រស់ស្អាតម្នាក់ នាងស្អាតពិតមែនតែចរិតរបស់នាងហាក់មិនទន់ភ្លន់ដូចមុខមាត់ស្រទន់ៗរបស់នាងសោះ! នាងជាមនុស្សស្រីដែលពូកែឌឺដង តមាត់មិនចេះហត់ដូចមុននេះអញ្ចឹង! តមាត់ដៀលប្រធានក្រុមហ៊ុននេះកប់ៗមាត់តែម្តង ទាំងដែលនាងដឹងច្បាស់ហើយថាការដែលធ្វើបែបនេះ នាងអាចមានភាគរយធ្លាក់ច្រើនណាស់! ⟩
« នេះនាង...» ជីមីនងើបឈរឡើងក្តាប់មាត់សម្លឹងទៅខាសសុីដោយចិត្តឆេះឆួលមិនចេះតិចទេ , គេដាក់ខ្លួនអង្គុយវិញដោយព្យាយាមរំងាប់អារម្មណ៍ ព្រោះចិរតរឹកពាររបស់នាងនេះហើយដែលសមនឹងការងារជាលេខារបស់ម៉ាហ្វៀនេះបំផុត!
⟨ ជីមីន ហ្គេរេនសុី កំលោះសង្ហារវ័យ 25 ឆ្នាំជា CEO វ័យក្មេងហើយក៏មានភាពល្បីល្បាញនៅក្រុមសង្គមងងឹតមួយទៀតដែលជាម៉ាហ្វៀព្រៃផ្សៃហ្នឹងឯង! គេក្មេង គេសង្ហារហើយគេក៏មានទ្រព្យច្រើន! គេព្រាននារីហើយក៏ព្រៃផ្សៃតាមកាលៈទេសៈ ដៃគេកាន់កាំភ្លើងគេក៏ព្រៃផ្សៃ ហើយដៃគេកាន់ឯកសារនៅក្រុមហ៊ុនគេក៏ប្រែជាមនុស្សប្រុសធម្មតាព្រាននារីតាមចរិតកែមិនឡើងរបស់គេវិញ។ ⟩
« សំណួរចុងក្រោយ! នាងក៏ដឹងថានាងមានងារជាលេខាម៉ាហ្វៀត្រូវទេ? នាងខ្លាចកាំភ្លើងទេ? » ឮជីមីនសួរឡើងបែបនេះរាងស្តើងក៏ទម្លាក់ឯកសារចុះ អោបដៃសម្លឹងទៅកាន់គេហាក់ដូចជាគ្រឺតខ្នាញ់នឹងសំណួរមួយនេះណាស់!
« បើខ្ញុំខ្លាចគិតថាខ្ញុំមកដាក់ពាក្យ? អួយ ធុញណាស់! ដឹងតែធ្លាក់ហើយ អញ្ចឹងសុំទៅវិញហើយ! ងងុយដេក! » ថាតែពិននេះខាសសុីក៏បែរខ្នងរៀបនឹងដើរចេញទៅតាមការព្រាងទុករបស់នាង តែអ្នកណាទៅដឹងទៅថាពាក្យមួយប្រយោគចេញពីមាត់របស់រាងក្រាស់ធ្វើអោយនាងត្រូវរត់មករកគេវិញយ៉ាងឆាប់រហ័ស។
« នាងជាប់ហើយ! នោះតុធ្វើការរបស់នាង! »
_________________________________

-បច្ចុប្បន្ន

« សួស្តី Sir! ខ្ញុំគឺ ជីមីន ហ្គេរ៉េនសុី ដែលលោកបាន...
« ជីមីន ហ្គេរ៉េនសុី? ហ្គេរួយសុី? » ជីមីនត្រូវបង្អាក់ពាក្យសម្តីរបស់គេជំនួសដោយការសម្លឹងទៅម្ចាស់សម្លេង ម្ចាស់ពាក្យសម្តីមុននេះ! ខាសសុីក៏លើកដៃខ្ទប់មាត់កាលបើឃើញថាគេសម្លក់មកកាន់នាងហើយ! នេះមិនមែនជាលើកទីមួយទេដែលនាងមានចេតនាហៅឈ្មោះគេខុសបំណងឌឺដងកណ្តាលជំនួបរវាងភ្ញៀវបែបនេះ។
« ធ្វើលេងទេចាស៎ បន្តចុះ លោកហ្គេរួយសុី! »

To be continued...

~លេខាម៉ាហ្វៀ~Where stories live. Discover now