#លេខាម៉ាហ្វៀ
ជីមីន ហ្គេរ៉េនសុី X ខាសសុី ខាស្ទីឡូ
#ភាគ៣១« ម៉ាក់នឹងទះវា! »
« អញ្ជើញ! » ពាក្យមួយម៉ាត់នេះចេញពីមាត់របស់ជីមីន ធ្វើអោយអ្នកស្រីស៊ូជីនញញឹមឡើង ខុសពីប៊េននិងខាសសុីដែលត្រូវបើកភ្នែកធំៗ មិននឹកស្មានថាគេនឹងនិយាយពាក្យនេះ ជាពិសេសគឺខាសសុីហ្នឹងតែម្តង! ទឹកភ្នែកនាងស្រក់ចុះមកទាំងផ្ទាំង ទ្រូងខាងឆ្វេងឈឺដូចគេចាក់ទម្លុះពីម្ខាងទៅម្ខាងទៀត ខំគិតថាគេនឹងមានចិត្តការពារនាងបន្តិច តែមើលគេចុះ គេអនុញ្ញាតអោយម្តាយគេទះនាងហើយគេថែមទាំងអោបដៃឈរមើលទៀតផង។
« ឈប់! » អ្នកស្រីស៊ូជីនមិនទាន់ទាំងបានលើកដៃឡើងម្តងទៀតផង សម្លេងគ្រលរនិងវត្តមានរបស់នរណាម្នាក់ក៏ចូលមកបង្អាក់សកម្មភាពហិង្សាមុននេះ។
« ជុង...ជុងហ្គុក! » ខាសសុីបន្លឺឡើងសម្លឹងទៅវត្តមានរាងសង្ហារខាងនោះ ដោយចិត្តក៏ភ្ជាក់ផ្អើលមិនស្ទើ មិនដឹងថាគេមកបានដោយរបៀបណាឬក៏មកធ្វើអីទេ! គេបាត់មុខពីកូរ៉េយូរគួរសមហើយ។
« សាហាយមករកដល់ផ្ទះតែម្តង! អាម្សៀរនេះវាមកវិញរកស្អីវា? » ជីមីនដែលសម្លឹងពីចម្ងាយនោះនាយក៏នាំខ្លួនឡើងទៅខាងលើបាត់ មិននៅជាឆ្អឹងទទឹងក របស់ពួកគេទេព្រោះគេដឹងថាបើគេនៅទៀតកំហឹងរបស់គេទៅលើនាងនឹងកាន់តែកើន ទើបគេត្រូវដើរចេញអោយពួកគេសន្ទនាតាមសម្រួលចុះ គេមិនមែនមិនស្ញាល់ជុងហ្គុកឯណា...ប្អូនប្រុសសត្រូវផ្តាច់មុខរបស់គេផង មិនស្គាល់ដូចជាចម្លែកពេក។...
« បងប្រុសថានាងរស់ស្រួល! តែវាមិនដូចអ្វីដែលគាត់និយាយទេ! ខ្ញុំមកនេះគឺមកសុំទោសនាងជំនួសគាត់! អាប់ឌុលគាត់បានស្លាប់ម្សិលមិញនេះឯង មានអ្នកលបប្រហារគាត់! » ប្រយោគរបស់ជុងហ្គុកធ្វើអោយខាសសុីជ្រឹមចិញ្ចើមឡើង ដោយភាពមិនអាចទទួលយកបាន ទោះបីជាអាប់ឌុលគេអាក្រក់មែនតែគេក៏ធ្លាប់ជាអាណាព្យាបាលរបស់នាង។
« លោកមកនេះ លោកលែងទៅអាល្លឺម៉ង់វិញហើយមែនទេ? » សំណួររបស់ខាសសុីធ្វើអោយជុងហ្គុកដែលជាប្អូនប្រុសរបស់អាប់ឌុលខាងនោះ ងក់ក្បាលជាការឆ្លើយតបស្រាលៗ។
« ខ្ញុំយល់ថាហេតុអីបានជាគេធ្វើបាបនាងហើយ! បើនាងមានឪកាសសងសឹកគេវិញតើនាងនឹងធ្វើវាទេ ខាសសុី? ខ្ញុំអាចជួយនាងបាន! ចាត់ទុកថាជាការប៉ះប៉ូវសងនាងវិញជំនួស អាប់ឌុលបងប្រុសរបស់ខ្ញុំទៅចុះ! ពេលនេះគាត់ស្លាប់ហើយ បើនាងចង់សងសឹកគេវិញ ខ្ញុំអាចជួយនាងបាន! សុំត្រឹមការសម្រេចចិត្តរបស់នាងមួយម៉ាត់ទេ » ជុងហ្គុកក៏ស្រាប់តែនិយាយបែបនេះឡើង ធ្វើអោយខាសសុីលេចស្នាមញញឹមឡើងស្រាលៗ ក្រវីក្បាលញាប់ៗជាការឆ្លើយតប។
« សងសឹកគេធ្វើអី? ខ្ញុំជាអ្នកធ្វើខុសលើគេមុន! »
« តែគេក៏ខុសដែលមិនស្តាប់ហេតុផលរបស់នាង! នាងធ្វើវាមានហេតុផល នាងធ្វើដើម្បីខ្លួនឯងដែរមិនអញ្ចឹង? បើគេយល់ពីនាង គេគិតពីមនោសញ្ចេតនាកន្លងមកមែន គេប្រាកដជាជឿជាក់នាងជាថ្មីហើយស្តាប់ការបកស្រាយជាថ្មីហើយ! »
« គ្មានអ្នកណាអាចទ្រាំបានទេ ពេលដែលត្រូវមនុស្សខ្លួនស្រលាញ់ក្បត់នោះ! ណ្ហើយចុះ បញ្ឈប់ត្រឹមនេះចុះ សុំត្រឹមយកខ្ញុំចេញពីគេ កុំអោយគេបន្តធ្វើបាបខ្ញុំដែលអាចធ្វើអោយប៉ះពាល់ដល់ខាសស្ទេលទៅបានហើយ! » មួយប្រយោគនេះធ្វើអោយរាងសង្ហារខាងនោះត្រូវងើបមុខសម្លឹងមុខរបស់នាងភ្លាម គេមិនស្តាប់ច្រលំទេហេស? អ្នកណាជាខាសស្ទេល?
« ខាសស្ទេល? ខាសសុី! នាងមានកូន? » នាយកំលោះដែលអាចកាត់ន័យយល់បានខ្លះនេះ គេក៏សួរឡើងដោយទឹកមុខភ្ញាក់ផ្អើល មិននឹកស្មានសោះតែម្តង។
« ត្រូវហើយ! ខ្ញុំមានកូន ១ សប្តាហ៍ហើយ! »To be continued...