ភាគទី២:ក្មេងម្នាក់នេះគួរឲ្យស្រឡាញ់ណាស់

794 66 1
                                    

@សាលារៀន

វិទ្យាល័យSeanghai High school SHSជាវិទ្យាល័យធំបំផុតដែលចាក់ឫសគល់ឡើងនៅចំមជ្ឈមណ្ឌលទីក្រុងស៊ាងហៃប្រទេសចិន ជាទីក្រុងប្រជុំទៅដោយអ្នកជំនួញធំៗ ពួកត្រកូលអភិជន ម៉ាហ្វៀ ពិសេសគឺអគាសេដ្ឋកិច្ចដែលឈរខ្ពស់ត្រដែតត្រដុំត្រសងគ្នា ជាទីក្រុងសេដ្ឋកិច្ចពិភពលោកពិតមែន មានតែកូនអ្នកធំ ឬអ្នកមានប៉ុណ្ណោះដែលមានលទ្ធភាពមករៀននៅសាលាមួយនេះបាន ក្នុងនោះក៏មានវត្តមានអាល្អិតស៊ាវចាន់ផងដែរ

បរិវេណសាលាធំទូលាយមានទីធ្លាសម្រាប់សិស្សលេងកម្សាន្ត បែងចែកជា3ផ្នែកគឺ សម្រាប់ថ្នាក់បឋមសិក្សា អនុវិទ្យាល័យនិងវិទ្យាល័យ ខណ្ឌចែកគ្នាដោយសួនកម្សាន្តធំមួយទំហំប្រហែល50m×100m ដែលអាចឲ្យសិស្សានុសិស្សលេងកម្សាន្ត ឬសម្រាកលំហែអារម្មណ៍បានយ៉ាងងាយស្រួល

«អូយ៎»ស៊ាវចាន់ សម្លេងត្អូញត្អែររបស់អាល្អិតបន្លឺឡើងបន្ទាប់ពីរត់ទៅបុកនឹងមនុស្សម្នាក់ដែលដើរនៅខាងមុខខ្លួន ទាំងមុខស្អុយប៉ែរ

«យ៉ាងម៉េចហើយអាល្អិត ក្រោកសិនមក»អីុបូ ងាកមកសួរនាំក្មេងតូចមិនដឹងអីដែលរត់មកបុកនាយដួលប៉ផាត់ប៉ផើយតែម្នាក់ឯង មុននឹងបោះដៃម្ខាងឲ្យគេចាប់ជាជំនួយ

<<អីុបូ រីខាដូ>>កូនប្រុសទោលតែម្នាក់របស់ត្រកូលរីខាដូ អាយុ13ឆ្នាំសព្វថ្ងៃគេចូលរៀននៅថ្នាក់អនុវិទ្យាល័យហើយ រូបរាងក៏ស្រស់សង្ហា ស្រីៗនៅក្មុងថ្នាក់ម្នាក់ណាដែលមិនចង់បាននាយមកធ្វើជាសង្សារ? មកធ្វើជាកម្មសិទ្ធិនោះ? កូនអ្នកមាន សង្ហា ឆ្លាត ចិត្តល្អ កក់ក្តៅ មានសមត្ថភាពមិនថាការលេងកីឡា ឬក្បាច់គុន ថែមទាំងជាសិស្សឆ្នើមទៀតផង ជាប្រភេទដែលមនុស្សស្រីប្រាថ្នាហើយ!!

«សុំទោសផងបងប្រុស ដែលមិនប្រយ័ត្ននាំឲ្យមានរឿងដល់បង»អាល្អិតក្រោកឡើង ទាំងឱនគំនាប់សុំទោសនាយធំញាប់មាត់ឆ្មេរខ្លាចគេស្តីបន្ទោស

«មិនអីទេ!! មានត្រូវត្រង់ណាឬអត់?»អីុបូ តបទាំងញញឹមចាប់បង្វិលខ្លួនក្មេងល្អិតមើលដោយក្តីបារម្ភ ឆ្លៀតបោសវាសធូលីដែលប្រឡាក់លើឯកសណ្ឋានឲ្យគេទៀតផង

ម្ចាស់ស្នេហ៍វ៉ាង អុីបូ (Completed)Where stories live. Discover now