ភាគទី៩:មិនបាច់ឲ្យបាយវាស៊ីទេ

523 45 6
                                    


«ពួកយើងចាកចេញពីទីនេះទៅ»ស៊ាវចាន់

«មិនអាចទេ»

«ហេតុ...ហេតុអីទៅ»

«បងដើរមិនបាន»អុីបូសម្លឹងទៅមើលជើងរបស់ខ្លួន នាំឲ្យអាល្អិតក្រឡេកភ្នែកទៅមើលដូចគ្នា ជើងរបស់នាយត្រូវកិបជាប់នឹងច្រវ៉ាក់ធ្ងន់ស្ទើរតែលើកមិនរួច តើឲ្យនាយដើរទៅណាបាន??

«ចាន់ៗនឹងឲ្យគេដោះវាចេញ»ស៊ាវចាន់ និយាយរួចក៏រត់ចេញមកខាងក្រៅភ្លាម ទោះនាយធំចង់ឃាត់ក៏មិនបាន គេនៅក្មេងប៉ុណ្ណឹងទៅធ្វើអ្វីបានទៅ ថាមិនត្រូវៗគេស្តីឲ្យផងក៏មិនដឹង។

---------
«មិនបានទេអ្នកប្រុស»ឆាងស៊ូ តម្លើងសម្លេងបន្តិច ពេលអ្នកប្រុសតូចរបស់ខ្លួនបង្គាប់បញ្ជាមក។ អាល្អិតប្រាប់គេឲ្យដោះច្រវាក់ចេញពីជើងអ៊ីបូ ហើយនាំគេចេញក្រៅយ៉ាងអ៊ីចឹងមែនទេ?នាយម៉េចនឹងអាចធ្វើបានទៅ!!

«ខ្ញុំមិនដឹងទេ បងដាច់ចិត្តឃើញមនុស្សត្រូវគេធ្វើបាបបែបនេះបានយ៉ាងម៉េច? បងគ្មានមនុស្សធម៌ទេ ហ្ហឹកៗ»ទាំងសម្លេងនិងទង្វើរបស់គេបញ្ជាក់ថាគេកំពុងពិបាកក្នុងខ្លួនខ្លាំងណាស់ មានអារម្មណ៍ថាក្នុងទ្រូងស្ទើរតែស្ទះម្តងៗទៅហើយ។ ស៊ាវចាន់ស្រែកទៅវិញទាំងយំសស្រាក់ ហេតុអ្វីមិនធ្វើតាមគេប្រាប់?គេធ្វើខុសត្រង់ណា? គេគ្រាន់តែចង់នាំបងប្រុសជាទីស្រឡាញ់ចេញពីបន្ទប់នរកមួយនេះប៉ុណ្ណោះ ប្រាប់គេមកថាគេខុសកន្លែងណា? គ្រប់គ្នាអប់រំគេឲ្យធ្វើជាក្មេងល្អ ចេះជួយអ្នកដទៃ ប៉ុន្តែមើលគម្រូមនុស្សធំនៅចំពោះមុខដែលកំពុងបង្ហាញទៅកាន់គេទៅ តើវាត្រឹមត្រូវដែរទេ??

«អ្នកប្រុស...»ឆាងស៊ូ ហៅអាល្អិតដោយសម្លេងស្រាលស្ងើក គេមិនធ្លាប់ឃើញអ្នកប្រុសតូចត្រកូលគ្រីស្ទីណាយំខ្លាំងបែបនេះពីមុនទេ វាជាលើកទីមួយហើយ។ តាមពិតគេមានបេះដូងដែរទេតើ គេក៏ដឹងថាអ្វីជាទង្វើមនុស្សធម៌ ប៉ុន្តែគេមិនអាចប្រឆាំងនឹងបញ្ជារបស់លោកម្ចាស់ធំបានឡើយ វាគឺជាបញ្ជា ជាចំណង ដែលចងគេឲ្យរើមិនរួច រហូតត្រូវមកឈរមើលក្មេងប្រុសម្នាក់ដែលមិនដឹងអីយំនៅខាងមុខខ្លួនទាំងដង្ហក់ខ្សល់ស្ទើរស្លាប់។

ម្ចាស់ស្នេហ៍វ៉ាង អុីបូ (Completed)Donde viven las historias. Descúbrelo ahora