ភាគទី៣៤:គិតថាជីវិតអូនមានលក់លើទីផ្សារឬ?

574 41 2
                                    

+៣០នាទីក្រោយ
កន្លះម៉ោងក្រោយមក តាំងពីស៊ាវចាន់ត្រូវបានរុញចូលទៅក្នុងបន្ទប់សង្រ្គោះបន្ទាន់ គេមិនទាន់ឃើញមានគ្រូពេទ្យណាម្នាក់ចេញមកវិញនៅឡើយ ខណៈសភាពអ្នករង់ចាំខាងក្រៅក៏កំពុងអន្ទះអន្ទែង អង្គុយមិនសុខដើរទៅដើរមក ស្ទើរវិលមុខកូនចៅជំនិតដែលអង្គុយមើលទៅហើយ។

អ៊ីបូដើរទៅដើរមកខាងមុខទ្វារបន្ទប់ ព្រោះអង្គុយមិនសុខ តើឲ្យនាយអង្គុយស្ងាត់ស្ងៀមដោយរបៀបណា អំឡុងពេលដែលរាងតូចស្ថិតនៅក្នុងស្ថានភាពបែបនេះ?

ក្រាក*

«ដុកទ័រ!តើគេយ៉ាងម៉េចទៅហើយ? ធ្ងន់ធ្ងរឬអត់? ដឹងខ្លួនឬនៅ? គេមានយំដែរទេ? »គ្រាន់តែគ្រូពេទ្យបើកទ្វារភ្លាម អ៊ីបូក៏ជម្រិតសួរយកស្ទើរតែមិនដកដង្ហើម នាយខ្លាចគេធ្វើទុក្ខខ្លាំង ហើយក៏យំ ព្រោះដឹងស្រាប់ហើយថាស៊ាវចាន់ទន់ខ្សោយយ៉ាងណា។ ពេលនេះទើបតែភ្ញាក់ខ្លួននាយពិតជាសោកស្តាយរាល់ទង្វើកន្លងមកខ្លាំងណាស់។

«សុំទោស!លោកវ៉ាងសួរច្រើនពេកហើយ តើឲ្យខ្ញុំឆ្លើយសំណួរណាមុន?»ដុកទ័រ សើចញឹមៗខណៈអ៊ីបូសម្រុកសួរមិនដកមាត់ តើគាត់ត្រូវឆ្លើយសំណួរណាមុនទៅ?

«ក៏ឆ្លើយតាមលំដាប់មក»

«បាទ អ្នកជំងឺស្ថិតក្នុងភាពល្អប្រសើរហើយ!ប៉ុន្តែខ្ញុំមានរឿងខ្លះចង់និយាយទាក់ទងនឹងអ្នកជំងឺ បើមិនប្រកាន់ទេសូមអញ្ជើញលោកវ៉ាងទៅនិយាយរឿងនេះនៅក្នុងបន្ទប់ផ្ទាល់ខ្លួនរបស់ខ្ញុំ»

«ខ្ញុំមិនប្រកាន់ទេ»
«អញ្ជើញ»

@បន្ទប់ពេទ្យ
«តាមពិនិត្យមើលទៅអ្នកជំងឺមិនមានកើតអ្វីធ្ងន់ធ្ងរទេ គ្រាន់តែគាត់ប្រតិកម្មនឹងអាហារតែប៉ុណ្ណោះទើបនាំឲ្យឡើងកន្ទួលរមាស់បែបនេះ ប៉ុន្តែលោកវ៉ាងមិនបាច់បារម្ភទេវានឹងមិនប៉ះពាល់ដល់រាងកាយទាំងមូលទេ បើពិសារនិងលាបថ្នាំតាមការណែនាំរបស់ពេទ្យនោះនឹងជាសះស្បើយដោយមិនបន្សល់ស្នាម ហើយពេលនេះគាត់ដឹងខ្លួនហើយ លោកវ៉ាងក៏អាចចូលទៅមើលគាត់បានដូចគ្នា»

«ល្អណាស់!តែព្រឹកមិញនេះគេញ៉ាំបបរទេតើ! ហេតុអ្វីក៏ប្រតិកម្ម»

ម្ចាស់ស្នេហ៍វ៉ាង អុីបូ (Completed)Where stories live. Discover now