ភាគទី២៣:ខ្ញុំប្រាប់ហើយថាអត់ទៅទេ!

592 56 2
                                    

ស៊ាវចាន់ងើបពីពូកទាំងខាំមាត់ខាំកសម្លក់ទ្វារបន្ទប់ដែលម្ចាស់វាទើបតែបើកចេញទៅមុននេះទាំងគ្រឺតយកតែមែនទែន ប៉ុន្តែមិនមែនងើបទៅរៀបចំអីវ៉ាន់ស្អីនោះគេ ព្រោះក្រពះកំពុងរមួលធ្វើទុក កូរពោះស្ទើរដាច់ពោះវៀនទៅហើយ សំណាងមុននេះមិនឮសម្លេង បើហ៊ានកូរពោះមុខអានាយមុខតោនោះវិញ មិនដឹងយកមុខទៅទុកឯណាទេលោកអើយ។

«ចុះមកធ្វើអី?»អ៊ីបូ ដែលអង្គុយពិនិត្យឯកសារខ្លះៗនៅក្នុងទូរស័ព្ទដៃរបស់ខ្លួន ក៏ងាកមុខដៀងភ្នែកសួរក្មេងដែលត្រៀមជំហ៊ានទំនងជាទៅផ្ទះបាយ ដោយមិនខ្វល់ពីវត្តមាននាយឲ្យត្រូវតែឈប់តបមកវិញទាំងមិនចង់។

«ឃ្លាន!យ៉ាងម៉េច?ញ៉ាំមិនបានហ្អេស៎?»ស្តាប់តែសម្លេងក៏ដឹងថាខឹងនឹងនាយដែរ!នាយតូចតបផុយៗកំបុតៗ បើដំណើរវិញមិនបាច់មើលទេ ហុឹស!ដើរកញ្ឆក់កញ្ឆេង ដៃវិញស្ទើររបូតចេញពីស្មា=_=

«ហ្ហឹស?តឹងម្ល៉េះវ៉ី?»ដៃតូចៗព្យាយាមទាញបើកទ្វារទូទឹកកកទាំងចម្ងល់ពេញក្បាល តែមិនខ្ចីងាកមើលលើក្រោមអីទេ ភ្នែកមើលតែកន្លែងដៃបើកហ្នឹងហើយ។

«គ្មានការអនុញ្ញាតទើបវាមិនបើកឲ្យ»រាងក្រាស់ឱនមុខមកជិតថ្ពាល់នាយតូចស្រូបក្លិនក្រអូបប្រហើរទាំងពេញចិត្តស្តូក។ ឮនាយនិយាយទើបស៊ាវចាន់ភ្ញាក់ឲ្យក្រញ៉ាង ងើយមើលទៅខាងលើបន្តិចទើបឃើញនាយដាក់ដៃខ្ទប់សង្កត់ទ្វារមិនឲ្យបើករួច ហើយជើងក៏ទប់ទ្វារពីខាងក្រោមទៀត។

«លោកចង់យ៉ាងម៉េចទៀតហើយ?»

«ឃ្លានបាយមានម៉េចមិនញ៉ាំ?»

«កំពុងតែបើកទូរកបាយញ៉ាំហ្នឹងហើយ»នាយតូចបែរមុខមកតបទាំងក្រញ៉ូវ តែក៏ជៀសទៅណាមិនបានព្រោះគេដាក់ដៃឃាំងខ្លួនឡើងជាប់ទៅហើយ។

«គេរៀបទុកឲ្យនៅលើតុ ឯងមើលមិនឃើញទេឬ?»អ៊ីបូសួរទាំងហួសចិត្ត គេរៀបអាហារឲ្យពេញតុតែអ្នកខ្លះបែរជាមើលមិនឃើញ សុខចិត្ដដើរឱបពោះមកបើកទូឯណេះឆ្កុយ។

«ក៏...ស្មានតែញ៉ាំមិនបាន»នាយតូចតបទាំងភ្នែករលីងរលោងចូលតួកម្សត់ គេខំខ្លាចចិត្តមិនហ៊ានញ៉ាំផ្តេសផ្តាសហើយនៅមកតាមបន្ទោសគេទៀត មនុស្សអាក្រក់!

ម្ចាស់ស្នេហ៍វ៉ាង អុីបូ (Completed)Where stories live. Discover now